ការសាកល្បងរបស់វ៉េណេហ្ស៊ុអេឡាលើផ្លូវអនុវត្តគោលដៅប្រជាធិបតេយ្យវឌ្ឍន៍ភាពសង្គម

ការសាកល្បងរបស់វ៉េណេហ្ស៊ុអេឡាលើផ្លូវអនុវត្តគោលដៅប្រជាធិបតេយ្យវឌ្ឍន៍ភាពសង្គម - ảnh 1
ប្រធានាធិបតីវ៉េណេហ្ស៊ុអេឡាលោក Nicolas Maduro (PressTV)

        Vovworld-ការធ្វើបាតុកម្មនានាដោយទ្រង់ទ្រាយធំបំផុតបន្ទាប់ពីរលក​បាតុកម្មប្រឆាំងលទ្ធផលការបោះឆ្នោតប្រធានាធិបតីនាឆ្នាំ២០១១មក អូសបន្លាយ​ក្នុងរយៈពេលជិត១ខែកន្លងទៅលើគ្រប់វិថីរដ្ឋធានី Caracas និងទីក្រុងធំៗនៅ​
វ៉េណេហ្ស៊ុអេឡា។ គួរឲ្យព្រួយបារម្មណ៍នោះគឺលេចឡើងនូវបាតុកម្មដោយមាន
ការចូលរួមរបស់​កំលាំង​និស្សិត ដែលមិនធ្លាប់មាននៅប្រទេសអាមេរិកខាងត្បូង
នេះ។ គ្រោះថ្នាក់នោះគឺការធ្វើបាតុកម្មនានាបានក្លាយទៅជាអំពើហឹង្សាបង្ហូឈាម។

និន្នាការអស្ថិរភាពដោយសារវិបត្តិមកពីការលំបាកខាងសេដ្ឋកិច្ច

          មូលហេតុនៃការធ្វើបាតុកម្មនានានេះបានចាប់ផ្ដើមពីការធ្លាក់ចុះនៃខឿន
សេដ្ឋកិច្ចវ៉េណេហ្ស៊ុអេឡា។ ប្រទេសនេះកំពុងពុះពារនឹងការលំបាក​សេដ្ឋកិច្ចក្នុង ពេលដែលអតិផរណាកើនឡើងខ្ពស់ជាង៥៦%ក្នុងឆ្នាំ២០១៣ តំលៃ​ប្រាក់ក្នុងប្រទេស
ធ្លាក់ចុះ ការផ្ទុកបំរុងរូបីយប័ណ្ណថយចុះ។ ទោះបីជាប្រទេស​មួយ​ក្នុងចំណោមប្រទេស មានបរិមាណប្រេងរ៉ែច្រើនបំផុតលើពិភពលោកក្តី ប៉ុន្តែដោយ​ការ​ខ្វះខាតការវិនិយោគ និងអាជីវកម្មផលិតកម្មដែលធ្វើឲ្យបរិមាណប្រេងនៃប្រទេសនេះបានថយចុះជាច្រើន
ក្នុង១ទស្សវត្សកន្លងមក។ វិស័យសេដ្ឋកិច្ចមុខព្រួញនេះ​មិន​អាចបង្កើតបានប្រាក់ចំណូល គ្រប់គ្រាន់ដើម្បីទូទាត់កម្មវិធីឧបត្ថម្ភតំលៃរបស់​រដ្ឋាភិបាលបានឡើយ។

ការសាកល្បងចំពោះប្រធានាធិបតី Nicolas Maduro

        ក្រឡេកមើលឡើងវិញលើ១៤ឆ្នាំកាន់អំណាចរបស់អតីតប្រធានាធិបតី Hugo
Chavez អាចឃើញថា ប្រទេសវ៉េណេហ្ស៊ុអេឡាទទួលបានសមិទ្ធិដ៏ធំធេង​កែ​លំអរ ជីវភាពរស់នៅរបស់ប្រជាជន។ អត្រាក្រីក្របានថយចុះត្រឹម៦%ក្នុងឆ្នាំ២០១២និង​ប្រទេសនេះបានមានចំណាត់ថ្នាក់ទី៧១ក្នុងចំណោមប្រទេសចំនួន១៨៧អំពី​សន្ទស្សន៍អភិវឌ្ឍន៍មនុស្សលើពិភពលោក។ ដើម្បីទទួលបានសមិទ្ធិនេះ វ៉េណេហ្ស៊ុ
អេឡាត្រូវផ្អែកលើគោលនយោបាយប្រើប្រាស់ប្រាក់ចំណេញពីប្រេងរ៉ែដើម្បីលើក
ស្ទួយជីវភាពរស់នៅរបស់ប្រជាជន។​ប៉ុន្តែក្នុងពេលដែលទិន្នផលប្រេងរ៉ែបានថយចុះ
វេណេហ្ស៊ូ​អេឡាត្រូវមានការកំណែទម្រង់សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជំនួសឲ្យប្រភព
ថាមពលនេះ។

ប្តេជ្ញាការពារសមិទ្ធិផលនៃបដិវត្តន៍ Bolivar

        ដោយមិនអើពើដល់ស្ថានភាពតានតឹងនាបច្ចុប្បន្ន មជ្ឈដ្ឋានអ្នកវិភាគដំបន់​និង​លោកខាងលិចសុទ្ធតែបានចាត់ទុកថា ទោះបីជាបានរៀបចំការធ្វើបាតុកម្ម​ធំៗ​នានា
ក្នុងអំឡុង១ខែកន្លងមកក្តី ប៉ុន្តែភាគីប្រឆាំងនៅ​វ៉េណេហ្ស៊ុ​អេឡាពិបាកបង្កើតបាន
បដិវត្តន៍មួយ។ មូលហេតុសារវន្តគឺភាគីនេះមិនទាន់​បង្កើតបានគ្រឹះស្ថានគាំទ្រដ៏ទូលំ
ទូលាយមួយក្នុងប្រជាជន។

        ទោះបីជាមិនអាចរារាំងការធ្វើបាតុកម្មតាមច្បាប់កំណត់នោះក្តី ប៉ុន្តែ​ប្រធានាធិបតី
Maduro អះអាងថា​បដិវត្តន៍ Bolivar នៅតែឈានទៅមុខសូម្បីតែថ្នាក់ដឹកនាំភាគីប្រឆាំង
អំពាវនាវឲ្យប្រជាជនរាប់ពាន់នាក់បន្តធ្វើបាតុកម្មរហូតដល់​ពេលណាលោកត្រូវ
លាលែងពីដំណែងក្តី។ រដ្ឋាភិបាលវ៉េណេហ្ស៊ុអេឡាក៏ប្តេជ្ញាដោះ​ស្រាយម៉ឹងម៉ាត់
សកម្មភាពប្រើប្រាស់សិទ្ធិវបវេណីនិងសេរីភាពដើម្បីបង្កអុកឡុកបំផ្លិច​បំផ្លាញទ្រព
សម្បត្តិសាធារណៈ។ ប្រធានាធិបតី Nicolas Maduro នៅតែស្នើររដ្ឋ​សភាបើកការ
ស៊ើបអង្កេតអំពីឧបាយកលផ្ដួលរំលំរដ្ឋអំណាច។ ទន្ទឹមនឹង​វិធានការទប់ស្កាត់ស្ថាន
ភាពអំពើហឹង្សាឡើងជណ្ដើរនោះ រដ្ឋាភិបាលវ៉េណេហ្ស៊ុ​អេឡាបន្តលាតត្រដាង
អនុវត្តគោលនយោបាយថ្មីសំដៅទប់ទល់នឹងស្ថានភាពវិបត្តិ​សេដ្ឋកិច្ចក្នុងប្រទេស ដូចជាអាទិភាពធានាផលប្រយោជន៍សំរាប់អ្នកប្រើ​ប្រាស់ ឆ្លើយតបនឹងតម្រូវការ
ស្បៀងអាហារថ្នាំសង្កូវសំរាប់ប្រជាជនក្នុងរយៈពេល​ខាងមុខ។

        ស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែងដែលប្រទេសប្រេងរ៉ែនេះកំពុងត្រូវប្រឈមមុខ រួមជាមួយការធ្វើបាតុកម្មដោយភាគីប្រឆាំងបំផុសបំផុលកំពុងជាការសាកល្បង
ចំពោះរដ្ឋអំណាចប្រធានាធិបតី Maduro បង្ខំឲ្យថ្នាក់ដឹកនាំនៃប្រទេសអាមេរិកខាង
ត្បូង​នេះត្រូវមានវិធានការកំណែទម្រង់ខឿនសេដ្ឋកិច្ចក្នុងប្រទេសជាបន្ទាន់។ រុញ
ថយ​ក្រោយ​រលកបាតុកម្ម បង្កើតបរិយាកាសនយោបាយស្ថិរភាព ស្ដាខឿនសេដ្ឋកិច្ច
មិន​ត្រឹម​តែកសាងទំនុកទុកចិត្តសំរាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បី​
ប្រធានាធិបតី Maduro បន្តមាគ៌ាអនុវត្តគោលដៅ “ប្រជាធិបតេយ្យនិង​វឌ្ឍន៍​ភាព
សង្គម” ដែលលោក Hugo Chavez បានបន្សល់ទុកមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ