ការសាកល្បងរបស់ APEC ក្នុងដំណើរការប្រមូលផ្ដុំជាផែនមួយបណ្ដាខឿនសេដ្ឋកិច្ច

ការសាកល្បងរបស់ APEC ក្នុងដំណើរការប្រមូលផ្ដុំជាផែនមួយបណ្ដាខឿនសេដ្ឋកិច្ច - ảnh 1
ការសាកល្បងរបស់ APEC ក្នុងដំណើរការប្រមូលផ្ដុំជាផែនមួយបណ្ដាខឿនសេដ្ឋកិច្ច (VNP)



        Vovworld-អាស៊ី-ប៉ាស៊ីហ្វិកនាបច្ចុប្បន្នត្រូវបានចាត់ទុកជាដំបន់អភិវឌ្ឍន៍​សកម្មនៃសេដ្ឋកិច្ចពិភពលោក។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក​(APEC)នាពេលកន្លងទៅបានបង្ហាញចរិតប្រសិទ្ធិភាពនៃយន្តការនេះ។ ក្នុងអំឡុង​២០ឆ្នាំកន្លងទៅដំណើរការសមាហរណកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសមាជិក APEC បានជួយឲ្យមនុស្សរាប់លាននាក់នៅដំបន់រួចផុតពីភាពក្រីក្រនិងវណ្ណះកណ្ដាល​បានកើនឡើងយ៉ាងខ្លាំងក្លា។ អាស៊ី-ប៉ាស៊ីហ្វិកនាបច្ចុប្បន្នជាដំបន់មានកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាច្រើនកំពុងបានជំរុញ។ នេះជាមធ្យោបាយ​សក្តិសិដ្ឋក្នុងការជំរុញជាផែនមួយនៃដំបន់ បង្កលក្ខណៈដើម្បី APEC កសាង​បរិយាកាស​និរន្តរភាពសុវត្ថិភាពធានាអនាគតអភិវឌ្ឍន៍សម្បូររុងរឿងសំរាប់ដំបន់​ទាំងមូល។

ការសាកល្បងកាន់តែលេចឡើង

        តួនាទីកាន់តែសំខាន់របស់ដំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងផែនទីសេដ្ឋកិច្ចសកល​បានដាក់ចេញតម្រូវការជំរុញយ៉ាងលឿនដំណើរការក្លាយទៅជាផែនមួយខឿនសេដ្ឋកិច្ចដំបន់។ ទន្ទឹមនឹងនោះជាការសាកល្បងជាច្រើនដែល APEC ត្រូវ​ប្រឈម​មុខ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅកំណើនសេដ្ឋកិច្ចសកលត្រូវថយចុះ។ អាស៊ី-ប៉ាស៊ីហ្វិកទោះបីជាកំលាំងចលករកំណើនដ៏ធំធេងរបស់ពិភពលោកក្តីក៏កំពុងមានកំណើនយឺតយ៉ាវឡើងវិញ។ ស្ថានភាពលំបាករួមបានធ្វើឲ្យប្រទេសនីមួយៗ​ប្រឈម​មុខ​​នឹង​បញ្ហាខុសគ្នា។ នោះគឺស្ថានភាពបាត់អាជីពខ្ពស់ បាត់តុល្យភាពអំពីតម្រូវ​ការ-ផ្គត់ផ្គងពលករប៉ិនប្រសព បាត់សមភាពភេទជាដើម។ រួមជាមួយនោះគឺភាព​តានតឹងភូមិសាស្ត្រនយោបាយពីមជ្ឈឹមបូព៌ាសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ឬការរីករាលដាលនៃលិទ្ធិភេរវកម្មអាជះឥទ្ធិពលទៅលើសន្តិភាពស្ថិរភាព​នៅដំបន់។ រាល់ការសាកល្បងនេះអាចរារាំងដំណើរការក្លាយទៅជាផែនមួយ​បណ្ដាខឿនសេដ្ឋកិច្ច APEC។

ការបោះជំហាន APEC នៅក្រុងម៉ានីល

        ក្នុងកាលៈទេសៈស្ថានភាពសេដ្ឋកិច្ចនយោបាយអន្តរជាតិស្មុគ្រស្មាញដូច្នេះ APEC ២០១៥ក្រោមអធិបតីភាពរបស់ហ្វីលីពីនបានរកឃើញទិសដៅសម​ស្រប។ APEC ២០១៥ កំណត់ត្រឹមត្រូវប្រធានបទនិងអាទិភាពសហប្រតិបត្តិការរបស់ APEC។ នោះគឺប្រមូលផ្ដុំទៅលើការខំប្រឹងប្រែងដោះស្រាយស្ថានភាពអភិវឌ្ឍន៍​បាត់តុល្យភាពរវាងប្រទេសជាសមាជិក ដើម្បីធានាខឿនសេដ្ឋកិច្ចសមាជិក APEC សមាហរណកម្មនិងអភិវឌ្ឍន៍ដោយគោលដៅគ្មានអ្នកណាថយក្រោយ។ APEC ២០១៥បានផ្តោតសំខាន់ទៅលើការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងវិស័យ​អង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិងមធ្យម បង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្ម​តូចនិងមធ្យមទាក់ទងនឹងប្រភពទុនកម្ចីអនុគ្រោះ។ ទន្ទឹមនឹងនោះដើម្បីធានា​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) សមស្របនឹងគ្នា​ថ្នាក់ដឹកនាំ APEC បាន​ឯកភាព​ថា​រាល់ FTA សុទ្ធតែសមស្របនឹងការកំណត់នៃអង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) និងរក្សាចរិតតម្លាភាព។

        បណ្ដាខឿនសេដ្ឋកិច្ចសមាជិក APEC រួមកំលាំងកាយចិត្តស្វែងរករូប​សណ្ឋាន​​កំណើន​ថ្មីមានគុណភាពជាង។ តាមនោះបណ្ដាខឿនសេដ្ឋកិច្ច APEC ឯកភាព​នាំចេញ​យុទ្ធសាស្ត្របង្កើនគុណភាពកំណើននៃ APEC ដាក់ចំណុចស្នូល​ក្នុងបទដ្ឋានចំនួន៣​រួម​មានកសាងយន្តការផ្សាភ្ជាប់សង្គមនិងការពារបរិស្ថាន។ ​ដោយការនាំចេញ​ផែនការ​សកម្មភាព Boracay ដើម្បីសកលភាវូបនីយកម្ម​អង្គភាព​អាជីវកម្មតូចនិងមធ្យមក្នុង​បណ្ដាញ​ផ្គត់ផ្គងសកលលោក។

        កំណាត់ផ្លូវនៃដំណើរការក្លាយទៅជាផែនមួយខឿនសេដ្ឋកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិក​នៅមានការលំបាកជាច្រើននៅចំពោះមុខ ដែលទាមទាការខំប្រឹងប្រែង​ច្រើនថែមទៀត​នៃខឿនសេដ្ឋកិច្ចសមាជិកនីមួយៗ។​ប៉ុន្តែអ្វីៗដែល APEC ទទួល​បាននៅក្រុងម៉ានីល​ប្រទេសហ្វីលីពីនលើកនេះត្រូវបានចាត់ទុកជាជំហានផ្លាស់ប្តូរសំខាន់បង្កើតការជំរុញថ្មីសំរាប់ខឿនសេដ្ឋកិច្ចសមាជិកទាំងអស់ក្នុងកាលៈទេសៈថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ