ការសន្ទនាយុទ្ធសាស្ត្រអាមេរិក-ចិននិងរាល់ជំពាក់ជំពិនក្នុងទំនាក់ទំនងទ្វេភាគី

ការសន្ទនាយុទ្ធសាស្ត្រអាមេរិក-ចិននិងរាល់ជំពាក់ជំពិនក្នុងទំនាក់ទំនងទ្វេភាគី - ảnh 1
ការសន្ទនាយុទ្ធសាស្ត្រអាមេរិក-ចិននិងរាល់ជំពាក់ជំពិនក្នុងទំនាក់ទំនងទ្វេភាគី (RT)


        Vovworld-តាមផែនការរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry
រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ Jacob Lew និងឧបនាយករដ្ឋមន្ត្រីចិន Wang Yang សមាជិក
រដ្ឋាភិបាល Yang Jiechi នឹងធ្វើសហអធិបតីភាពការសន្ទនានេះ។

សមុទ្រខាងកើតក្នុងទំនាក់ទំនងអាមេរិក-ចិន

សមុទ្រខាងកើតជាប្រធានបទសំខាន់មួយដែលបានពិភាគ្សាក្នុងការសន្ទនា
យុទ្ធសាស្ត្រនិងសេដ្ឋកិច្ចអាមេរិក-ចិនលើកនេះ។ នោះជាការអះអាងរបស់​ឧបការី​
រដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ា Daniel Russel មុននឹង​ការ​
សន្ទនា។ លោក Daniel បានឲ្យដឹងថា ភាគីអាមេរិកនឹងផ្លាស់ប្តូរជាមួយភាគី​ចិនស្ដីពី
គោលដៅប្រើប្រាស់បណ្ដាកោះសិប្បនិម្មិតដែលចិនបានសាងសង់នៅ​សមុទ្រខាង
កើត ជាប្រការដែលភាគីចិនស្ទើរតែចង់ជៀសវាង។ អាមេរិកមាន​ទស្សនៈដ៏ច្បាស់
លាស់អំពីបញ្ហានេះបង្ហាញនៅវេទិការសន្ទនាសន្តិសុខ Shangri La នៅសឹង្ហបុរីនា
ខែមុន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Carter បាន​សំណូមពរដោយ
ស្មោះត្រង់បញ្ចប់រាល់សកម្មភាពសាងសង់នៅសមុទ្រខាងកើត ក្នុងនោះផ្តោត
សំខាន់ទៅលើគំរោងការសាងសង់កោះសិប្បនិម្មិតរបស់ភាគីចិន។

        ទោះបីជាដល់ឥឡូវនេះ ចិនមិនទាន់មានប្រតិកម្មណាមួយចំពោះសំណូមពរ
​របស់អាមេរិកក្តី ប៉ុន្តែប្រទេសនេះបានប្រឆាំងជំទាស់ការជ្រៀតជ្រែករបស់អាមេរិក
​ក្នុងបញ្ហាសមុទ្រខាងកើតជាច្រើនលើកច្រើនសារហើយ។ ហេតុនេះហើយ​ការ​
សន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចអាមេរិក-ចិនលើកទី៧កំពុងក្លាយទៅជាការ​សាក
ល្បងប្រតិកម្មរបស់អាមេរិកចំពោះចិននិងផ្ទុយទៅវិញក្នុងបញ្ហាសមុទ្រខាងកើត។

ការជំពាក់ជំពិនក្នុងបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខបណ្ដាញ់អិនធឺណែត

        មិនត្រឹមតែបានព្យាករណ៍គឺតានតឹងក្នុងបញ្ហាសមុទ្រខាងកើតនោះ ទស្សនៈ
​វិស័យអំពីទំនាក់ទំនងប្រទេសមហាអំណាចថ្មីអាមេរិក-ចិនក៏ត្រូវរបាំង​ដោយ​បញ្ហា
​សន្តិសុខបណ្ដាញ់អិនធឺណែត សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅ​ហុងកុង​ទៀត​ផង។
ការថ្លាយរបស់អតីតមៅការនៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) Edward
Snowden អំពីអំពើរចារកម្មនៃប្រទេសនេះបានកើតមានឡើងការចោទ​ប្រកាន់ក្នុង
អំឡុងប៉ុន្មានខែរវាងអាមេរិកនិងចិន។ ​ការចោទប្រកាន់បានឡើងដល់​កំពូលដោយ
ការដែលអាមេរិកសំរេចចិត្តបង្កើតឯកសារប្តឹងនាយទាហានកងទ័ព​ចិន៥នាក់ពីបទ
លាក់ចូលកំព្យុទ័រនៃបណ្ដាសម្ព័ន្ថក្រុមហ៊ុនរបស់អាមេរិក។​ ប៉េកាំង​បានបដិសេធការ
ប្តឹងដែលតាក់ទិនដល់ការវាយប្រហារនោះនិងមិនបង្ហាញ​កាយវិការណាឆ្លើយតបនឹង
សំណើរតភ្ជាប់ការសន្ទនាអំពីសន្តិសុខបណ្ដាញ់​អិនធឺណែតរបស់អាមេរិកឡើយ។
ប៉េកាំងនិងវ៉ាស៊ីនតោនក៏ជួបនឹងការលំបាក​ជា​ច្រើនអំពីបញ្ហាសេដ្ឋកិច្ចដែរ ខណៈ
ដែលអាមេរិកបានចលនារបៀងដើម្បីពហិការ​ធនាគារវិនិយោគនិងហេដ្ឋានរចនា
សម្ប័ន្ធទ្វីបអាស៊ីរបស់ចិន ដែលបានចាត់ទុក​ជាគូប្រជែងជាមួយអង្គការដែលមាន
ស្រាប់របស់លោកខាងលិចដូចជាមូលនិធិ​រូបីយ៍វត្ថុអន្តរជាតិ (IMF)។

ការខំប្រឹងប្រែងបង្រួញគំលាត

        អាមេរិកនិងចិននៅតែមានមូលហេតុបញ្ចុះបញ្ចូលដើម្បីស្វែងរកកិច្ច​
សហប្រតិបត្តិការក្នុងរាល់ផលប្រយោជន៍រួម ពីបំរ៉ែបំរួលអាកាសធាតុ​ដល់កិច្ច​ព្រម
ព្រៀងវិនិយោគទ្វេភាគីមួយត្រូវបាននាំចេញពីយូរមក។ ភាគីទាំងពីរសង្ឃឹម​ថា ការ
សន្ទនាលើកនេះនឹងដោះស្រាយភាពទាល់ច្រកក្នុងការចុះហត្ថលេខាលើ​កិច្ចព្រម
ព្រៀងវិនិយោគទ្វេភាគីអាមេរិកចិន។

        ជាពិសេសនៅការសន្ទនាលើកនេះ អាមេរិកនិងចិននឹងបង្រួញគំលាតអំពី​
សន្តិសុខនយោបាយដោយការជំរុញកិច្ចសហប្រតិបត្តិការការទូតប្រជាជន។
រដ្ឋមន្ត្រីការបរទេស John Kerry និងឧបនាយករដ្ឋមន្ត្រី Liu Yandong នឹងធ្វើ​
សហអធិបតីភាពការពិគ្រោះយោបល់ស្ដីពីការជួបប្រាស្រ័យប្រជាជន (CPE) លើក
​ទី៦រវាងប្រទេសទាំងពីរ។

        ប៉ុន្តែតាមការចាត់ទុករបស់អ្នកជំនាញការថា ទោះបីជាមានសេណារីអូល្អ​បំផុត
​ក្តី ប៉ុន្តែគោលដៅដែលអាចទទួលបាននៅការសន្ទនាលើកនេះនឹងនៅកំរិត​ល្មមៗតែ
ប៉ុណ្ណោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ