ការសន្យាសេដ្ឋកិច្ចពោពេញទៅដោយមហិច្ឆិកានៃក្រុមG២០។

Vovworld-សេចក្តីថ្លែងការណ៍រួមនៃក្រុមប្រទេស​G២០បានអះអាងនូវគោលដៅ
កសាងខឿសេដ្ឋកិច្ចសកល១​ខ្លាំងក្លានិងជំរុញខ្លាំងអង្គការនានាលើសកលលោក
ទៀតផង។តាមនោះអត្រាចន្លោះរវាងពលករពលការីនីថយចុះត្រឹម២៥%នាឆ្នាំ
២០២៥  ឯកភាពជាមួយសកម្មភាពប្រយុទ្ឋប្រឆាំងបនឹងអំពើពុករលួយក្នុងដំណាក់កាល២០១៥-២០១៦រួមទាំងបង្កើនប្រៀបខ្លាំងនៃបណ្តាអង្គការហិរញ្ញវត្ថុពិភពលោក
ដែលក្នុងនោះលៃទុកអាទិភាពដល់កំណែទម្រង់នៃមូលនិធិរូបីយវត្ថុអន្តរជាតី(IMF)
ជាដើម។មជ្ឈដ្ឋានអ្នកវិភាគសេដ្ឋកិច្ចចាត់ទុកថា៖ប្រសិនបើកិច្ចសន្យានេះបានត្រូវ
អនុវត្តនោះGDP ​ពិភពលោក​កើន២,១% ក្នុងរយៈពេល​៥​ឆ្នាំទៅមុខ។


                    

ការសន្យាសេដ្ឋកិច្ចពោពេញទៅដោយមហិច្ឆិកានៃក្រុមG២០។ - ảnh 1

ប្រមុខ​ដឹកនាំ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ចូលរួម​G20ក្នុង​ទីក្រុង​Brisbane ប្រទេស​អូស្ត្រាលី ថ្ងៃ​ទី ១៥​វិច្ឆិកា ២០១៤(រូបថត អិនធឺណែត)

លក្ខណះងាយស្រួល
ការដែល​ប្រទេស G២០ភាគច្រើនមានការមូលមតិជាឯកឆ័ន្ទជាមូ​យគោលដៅបង្កើន
 GDP ​ជាលក្ខណះងាយស្រួល១។នាយករដ្ឋមន្រ្តីនៃប្រទេសម្ចាស់ផ្ទះលោកនាយក
រដ្ឋមន្រ្តីអូស្រ្តាលីTony Abbott វាយតំលៃខ្ពស់ចំពោះការស្រុះចិត្តគំនិតរបស់បណ្តា
​ប្រទេសចំពោះផែនការសកម្មភាពរួម។នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron
អះ អាងថា៖នេះជាចំហានលោតផ្លោះ១សំរាប់ក្រុម​ប្រទេស G២០។ក្នុងពេល​នេះ
​លោកស្រី Christine Lagarde នាយិការIMFវាយតំលៃថា៖សន្និសីទកំពូល G២០នាំមក
នូវប្រយោជន៍។
កត្តាងាយស្រួល១ទៀតគឺសម្ព័ន្ឋសេដ្ឋកិច្ចជាច្រើនត្រូវបានបង្កើតលើសកលលោកក្នុង
នោះមានកិច្ចព្រមព្រៀងអន្តរប៉ាសស៊ីហ្វិក(TPP) ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនា
នា(FTA)។ប្រការនេះនឹងជួយបណ្តាខឿនសេដ្ឋកិច្ចអនុវ​ត្តនូវកិច្ចសន្យារបស់ខ្លួន។រួ​ម
ជាមួយនោះស្ថានភាពសេដ្ឋកិច្ចនៅប្រទេសជាសមាជិក G២០មួយចំនួនមានសញ្ញា
សកម្មផងដែរជាពិសេសគឺបា​រាំងនិងអាល្លឺម៉ង។
ការសាកល្បងមិនតូចតាចទេ។
ក្នុងប្រសាសន៍ស្វាគមន៍សន្និសីទ លោកស្រី Christine Lagardeមិនបំភ្លេចព្រមានថា៖ការ
អនុវត្តផែនការថ្មីដើរតួនាទីសំខាន់និងគប្បីមានការឃ្លាំមើលយ៉ាងម៉ត់ចត់។អ្នកវិភាក
មួយចំនួនចាត់ទុកថា៖ កំណើន​សេដ្ឋកិច្ច​ ជាង ២ភាគរយពោលខាងលើពិបាកអនុវ​ត្ត
បានដោយសារសេដ្ឋកិច្ចពិភពលោកនៅមានភាពយឺតយ៉ា​វ​ក្នុងការងើបឡើវិញ។
កំណើននៃខឿនសេដ្ឋកិច្ចតូចរួមទាំងមហាអំណាចជប៉ុននិងអង់គ្លេសមានសញ្ញាថយ
ចុះ។មិនអាចបដិសេដ្ឋបានថា៖ គោលដៅ បង្កើនGDP)ជាង២% ក្នុងរយៈពេល​៥​ឆ្នាំទៅ
មុខជាជំហានអភិវឌ្ឍន៍១ដ៍សែនសំខាន់។ប៉ុន្តែការសាកល្បងនានានឹងជះឥទ្ឋិពលទៅ
លើផែនការនេះជាពិតប្រាដណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ