(VOV)_ការសួរដេញដោលជាផ្នែកមួយក្នុងការឃ្លាំមើលរបស់រដ្ឋសភាវៀត
ណាម។ ក្នុងប្រវត្តិសាស្ត្រ ៧០ឆ្នាំរបស់រដ្ឋសភាវៀតណាម សកម្មភាពសួរដេញដោល
បានបន្សល់ទុកនូវសញ្ញាសកម្មជាច្រើន អំពីប្រជាធិបតេយ្យ ការផ្លាស់ប្តូរថ្មី រួមចំ
ណែកសំខាន់ ក្នុងសមិទ្ធិផលរួមរបស់រដ្ឋសភា ជួយរដ្ឋសភាបំពេញភារកិច្ចជាស្ថា
ប័នរដ្ឋអំណាចខ្ពស់បំផុតរបស់ប្រទេសជាតិប្រកបដោយល្អប្រសើរពីមួយថ្ងៃទៅ
មួយថ្ងៃ។
រួមជាមួយការងារនីតិបញ្ញាត្តិ និងសម្រេចទៅលើបញ្ហាសំខាន់ៗរបស់ប្រទេស
ជាតិនេះ សកម្មភាពឃ្លាំមើលកំពូល ដែលក្នុងនោះមានការសួរដេញដោល ជាភារ
កិច្ចទី៣របស់រដ្ឋសភាវៀតណាមដែរ។
|
ការសួរដេញដោល-លើកកំពស់តួនាទីឃ្លាំងមើលរបស់រដ្ឋសភា |
សម័យសួរដេញដោលដើមដំបូង៖ប្រជាធិបតេយ្យ ស្មោះត្រង់
សម័យសួរដេញដោលដើមដំបូងរបស់រដ្ឋសភាវៀតណាមត្រូវបានប្រព្រឹត្តទៅ
នាថ្ងៃទី៣១ តុលាឆ្នាំ ១៩៤៦ ក្នុងក្របខ៍័ណ្ឌសម័យប្រជុំលើកទី២ រដ្ឋសភាវៀតណាម
នីតិកាលទី១។ បរិយាកាសប្រជាធិបតេយ្យ ស្មោះត្រង់បានគ្របដណ្ដប់ទៅលើព្រឹត្តិ
ការណ៍នេះ។ ក្រៅពីបណ្ដាសមាជិក សមាជិកាសភានេះ ប្រជាជនចូលរួមស្ដាប់កិច្ច
ប្រជុំបានប្រមូលផ្តុំគ្នានៅសាលមហោស្រពហាណូយ ដើម្បីបានឃើញទិដ្ឋភាពក
ម្រមានក្នុងប្រវត្តិសាស្ត្រវៀតណាម៖ បណ្ដាដំណាងរបស់ប្រជាជនបានសួរដេញ
ដោលរដ្ឋមន្ត្រី ពិសេសគឺរង់ចាំលោកប្រធានហូជីមិញឆ្លើយការសួរដេញដោល។
សំនួរចំនួនជាង៨០ ត្រូវបានដាក់ចេញចំពោះអ្នកប្រមុខរដ្ឋាភិបាល និងសមាជិក
រដ្ឋាភិបាលនានា។ នៅក្នុងសម័យសួរដេញដោលដើមដំបូងនេះ បញ្ហាជាច្រើន
ដែលទាក់ទិនដល់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកយកមកពិភាក្សា
ដូចជា៖ ការគ្រប់គ្រងតំលៃនិងគុណភាពថ្នាំ ការយឹតយាវនិងកង្វះសៀវភៅ។ ប្រ
ការគួរអោយចាប់អារម្មណ៍ក្នុងសម័យសួរដេញដោលលើកនេះគឺបានអនុវត្តតាម
ទិសស្លោក៖ ធ្វើអោយអស់ការងារ មិនធ្វើអោយអស់ម៉ោងដែល ត្រូវបានអូស
បន្លាយពីរសៀលដល់ពេលយប់។ កិច្ចប្រជុំរដ្ឋសភានេះ ត្រូវបានបិទបញ្ចប់នា
ម៉ោង១ពេលព្រឹក។ អ្នកប្រវត្តិសាស្ត្រ លោក Duong Trung Quoc បានវាយតំលៃថា៖
“ ការសួរដេញដោលនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ ក្នុងបរិយាកាសប្រជា
ធិបតេយ្យ នៃប្រទេសជាតិថ្មីដែលទើបនឹងដណ្ដើមបានឯករាជ្យ។ នៅក្នុងសម័យ
សួរដេញដោលលើកដំបូងនេះ អ្នកប្រមុខរដ្ឋាភិបាល (លោកប្រធានហូជីមិញ )
បានឆ្លើយការសួរដេញដោល។ សន្និដ្ឋានអំពីបណ្ដាបញ្ហាដែលបានបណ្ដាសមា
ជិក សមាជិកាសភាសួរដេញដោល លោកប្រធានហូជីមិញបានចាត់ទុកថា៖រដ្ឋ
សភាបានដាក់ចេញសំនួរដែលទាក់ទិនដល់គ្រប់បញ្ហា របស់ប្រទេសជាតិ។”
|
អ្នកប្រវត្តិសាស្ត្រ លោក Duong Trung Quoc |
សកម្មភាពសួរដេញដោលត្រូវបានផ្លាស់ប្តូរថ្មីជាបន្តបន្ទាប់ ឆ្ពោះទៅនិន្នាការ
រដ្ឋសភាទំនើប
ចាប់ពីសម័យសួរដេញដោលលើកដំបូង ហើយត្រូវផ្អាកក្នុងដំណាក់កាលវែង
ដោយមូលហេតុជាច្រើន ដែលក្នុងនោះមានសង្គ្រាមនេះ សកម្មភាពសួរដេញ
ដោលត្រូវបានអនុវត្តឡើងវិញនៅរដ្ឋសភា នីតិកាលទី៨ ( ១៩៨៧-១៩៩២)។
រហូតដល់សម័យប្រជុំ ពាក់កណ្ដាលឆ្នាំ ១៩៩៤ រដ្ឋសភានីតិកាលទី៩ សកម្ម
ភាពសួរដេញដោលត្រូវបានផ្សាយផ្ទាល់ជាលើកដំបូងតាមរយៈទួរទស្សន៍និង
វិទ្យុផ្សាយសម្លេង។ នេះគឺជាជំហានលោតផ្លោះ ក្នុងការងារបើកចំហរ តម្លាភាព
សកម្មភាពរបស់រដ្ឋសភា។ ពីនោះមក សម័យសួរដេញដោលបានក្លាយទៅជា
ខ្លឹមសារមួយទទួលបានការយកចិត្តទុកដាក់ច្រើនបំផុត ក្នុងសម័យប្រជុំនិមួយៗ។
ដើម្បីលើកកំពស់ប្រសិទ្ធិភាពការសួរដេញដោល ចាប់ពីសម័យប្រជុំលើកទី៤
រដ្ឋសភានីតិកាលទី១២ រដ្ឋសភាបានចេញសេចក្ដីសម្រេច អំពីការសួរដេញ
ដោល លើកច្បាស់នូវការងារ ដែលអ្នកត្រូវឆ្លើយការសួរដេញដោល ត្រូវបាន
អនុវត្ត និងរាយការណ៍ចំពោះរដ្ឋសភានៅសម័យប្រជុំជាបន្ត។
នៅរដ្ឋសភា នីតិកាលទី១៣ សកម្មភាពសួរដេញដោលត្រូវបានផ្លាស់ប្តូរ
ថ្មីយ៉ាងខ្លាំងក្លា។ គ្រប់សមាជិករដ្ឋាភិបាលត្រូវសួរដេញដោល ដើម្បីបំភ្លឺគ្រប់
ប្រការដែលបានរដ្ឋសភាយកចិត្តទុកដាក់។ អ្នកឆ្លើយសួរដេញដោល មិនដឹង
សំនួរមុន ហើយមិនបានត្រៀមរៀបចំមុន និងឆ្លើយនៅនឹងកន្លែង។ អគ្គលេខា
ធិការរដ្ឋសភា នីតិកាលទី១៣ លោក Nguyen Hanh Phuc បានវាយតំលៃថា៖
“ សម័យប្រជុំលើកទី១០ កន្លងទៅ បានឃើញការផ្លាស់ប្តូរថ្មីជាច្រើន ក្នុង
សកម្មភាពសួរដេញដោល។ សមាជិកសភាទាំងឡាយអាចសួរដេញដោល
សមាជិករដ្ឋាភិបាលអំពីបណ្ដាកិច្ចសន្យារបស់សមាជិករដ្ឋាភិបាល មុនរដ្ឋសភា
ក្នុងអាណត្តិទាំងឡាយ។ ប្រការនេះបានបង្ហាញពីជោគជ័យនេះទៅជោគជ័យ
មួយទៀតក្នុងសកម្មភាពរបស់រដ្ឋសភា មុននេះ ក្នុងសភាពការណ៍នាបច្ចុប្បន្ន។”
ចាប់ពីសម័យសួរដេញដោល មុននេះជិត៧០ឆ្នាំមក សកម្មភាពសួរដេញ
ដោលបានក្លាយទៅជាសកម្មភាពលេចធ្លោ ក្នុងសកម្មភាពរដ្ឋសភា។ ការផ្លាស់
ប្តូរថ្មីសួរដេញដោលអំពីខ្លឹមសារ របៀប បានធ្វើអោយសកម្មភាពរបស់រដ្ឋស
ភាកាន់តែជាក់ស្ដែង ប្រសិទ្ធិភាព សក្តិសមជាមួយតួនាទី និងថានះជាស្ថាប័ន
អំណាចរដ្ឋខ្ពស់បំផុត ជាស្ថាប័នដំណាងកំពូលរបស់ប្រជាជន៕
សម័យសួរដេញដោលដើមដំបូង៖ប្រជាធិបតេយ្យ ស្មោះត្រង់
សម័យសួរដេញដោលដើមដំបូងរបស់រដ្ឋសភាវៀតណាមត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី៣១ តុលាឆ្នាំ ១៩៤៦ ក្នុងក្របខ៍័ណ្ឌសម័យប្រជុំលើកទី២ រដ្ឋសភាវៀតណាម នីតិកាលទី១។ បរិយាកាសប្រជាធិបតេយ្យ ស្មោះត្រង់បានគ្របដណ្ដប់ទៅលើព្រឹត្តិការណ៍នេះ។ ក្រៅពីបណ្ដាសមាជិក សមាជិកាសភានេះ ប្រជាជនចូលរួមស្ដាប់កិច្ចប្រជុំបានប្រមូលផ្តុំគ្នានៅសាលមហោស្រពហាណូយ ដើម្បីបានឃើញទិដ្ឋភាពកម្រមានក្នុងប្រវត្តិសាស្ត្រវៀតណាម៖ បណ្ដាដំណាងរបស់ប្រជាជនបានសួរដេញដោលរដ្ឋមន្ត្រី ពិសេសគឺរង់ចាំលោកប្រធានហូជីមិញឆ្លើយការសួរដេញដោល។ សំនួរចំនួនជាង៨០ ត្រូវបានដាក់ចេញចំពោះអ្នកប្រមុខរដ្ឋាភិបាល និងសមាជិករដ្ឋាភិបាលនានា។ នៅក្នុងសម័យសួរដេញដោលដើមដំបូងនេះ បញ្ហាជាច្រើនដែលទាក់ទិនដល់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកយកមកពិភាក្សា ដូចជា៖ ការគ្រប់គ្រងតំលៃនិងគុណភាពថ្នាំ ការយឹតយាវនិងកង្វះសៀវភៅ។ ប្រការគួរអោយចាប់អារម្មណ៍ក្នុងសម័យសួរដេញដោលលើកនេះគឺបានអនុវត្តតាមទិសស្លោក៖ ធ្វើអោយអស់ការងារ មិនធ្វើអោយអស់ម៉ោងដែល ត្រូវបានអូសបន្លាយពីរសៀលដល់ពេលយប់។ កិច្ចប្រជុំរដ្ឋសភានេះ ត្រូវបានបិទបញ្ចប់នាម៉ោង១ពេលព្រឹក។ អ្នកប្រវត្តិសាស្ត្រ លោក Duong Trung Quoc បានវាយតំលៃថា៖
“ ការសួរដេញដោលនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ ក្នុងបរិយាកាសប្រជាធិបតេយ្យ នៃប្រទេសជាតិថ្មីដែលទើបនឹងដណ្ដើមបានឯករាជ្យ។ នៅក្នុងសម័យសួរដេញដោលលើកដំបូងនេះ អ្នកប្រមុខរដ្ឋាភិបាល (លោកប្រធានហូជីមិញ ) បានឆ្លើយការសួរដេញដោល។ សន្និដ្ឋានអំពីបណ្ដាបញ្ហាដែលបានបណ្ដាសមាជិក សមាជិកាសភាសួរដេញដោល លោកប្រធានហូជីមិញបានចាត់ទុកថា៖រដ្ឋសភាបានដាក់ចេញសំនួរដែលទាក់ទិនដល់គ្រប់បញ្ហា របស់ប្រទេសជាតិ។”