(VOVworld)-តាមលទ្ធផលចុងក្រោយដែលក្រសួងពាណិជ្ជកម្មអាមេរិក (DOC)
ទើបនឹង បានប្រកាស ស្តីអំពី ការហូតពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃចំពោះ
បង្កងវៀតណាម (POR 8) មានអង្គភាពអាជីវកម្មនាំចេញបង្កងរបស់វៀតណាម
ចំនួន៣២ ត្រូវបានដាក់កម្រិតពន្ធខ្ពស់បំផុតគិតតាំងពីមុនមក ដោយកម្រិតរួម
លើទូទាំងប្រទេសគឺ ២៥,៧៦%។ តាមសេចក្តីកំណត់ អង្គភាពអាជីវកម្មវៀត
ណាម មានរយៈពេល៣០ ថ្ងៃ ដើម្បីប្តឹងតវ៉ាចំពោះសេចក្តីសម្រេចរបស់ DOC ទៅកាន់តុលាការពាណិជ្ជកម្ម អន្តរជាតិអាមេរិក។
ការវិនិច័្ឆយមិនយុត្តិធម៌និងមិនផ្អែកទៅលើស្ថានភាពជាក់ស្តែង
នាខែមិនាឆ្នាំ២០១៤ ក្រោយពីលទ្ធផលដំបូងនៃវគ្គត្រួតពិនិត្យរដ្ឋបាលលើក
ទី៨ (POR 8) ស្តីអំពីពន្ធលក់បង្ខូចតម្លៃចំពោះបង្កងនាំចូលទីផ្សារអាមេរិកទើបនឹង
បានប្រកាស បណ្តាអង្គភាពអាជីវកម្មវៀតណាម សុទ្ធតែឲ្យដឹងថា ពួកគេប្រឆាំង ជំទាស់ចំពោះសេចក្តីសម្រេចនេះរបស់ DOC។ តម្លៃនាំចេញបង្កងរបស់វៀត ណាមថោកជាងបង្កងរបស់អាមេរិក ដោយសារអង្គភាពអាជីវកម្មវៀតណាម ទទួលបានអំណោយផលពីធម្មជាតិធ្វើឲ្យចំណាយលើការផលិតទាបជាងនាំមក
នូវតម្លៃថោកជាង។ លោក Nguyen Huu Dung អនុប្រធានសម្ព័ន្ធកែច្នៃនិងនាំចេញ ជលផលវៀតណាម (Vasep)បានអះអាងថា៖
“បង្កងរបស់វៀតណាមនិងបង្កងរបស់អាមេរិកជាមុខទំនិញចំនួន២ ខុសគ្នា អំពីបច្ចេកវិទ្យាផលិកម្ម និងគ្មានលក្ខណៈប្រហាក់ប្រហែលគ្នាឡើយ។ បង្កងរបស់អាមេរិកគឺនេសាទនៅសមុទ្រ ហើយបង្កងវៀតណាមត្រូវបានចិញ្ចឹមនៅតំបន់វាល
ទំនាប។ ដោយហេតុនេះ រឿងរ៉ាវពោលខាងលើជា កលល្បិចរបស់អ្នកផលិត
បង្កងអាមេរិក ដែលចង់គាំពាផលិតផលរបស់ខ្លួនតាមច្បាប់របស់ខ្លួន”។
|
កម្មករកំពុងកែច្នៃបង្កងក្លេសេ (រូបថតៈ TTXVN) |
ការគាំពារនាំឲ្យបង្ករការខូចខាតសម្រាប់អ្នកប្រើប្រាស់អាមេរិក
ជាច្បាស់លាស់ថា បង្កងចិញ្ចឹមរបស់វៀតណាមនាំចូលទីផ្សារអាមេរិកនិង បង្កនេសាទនៅសមុទ្រអាមេរិក ជាផលិតផលចំនួន២មានភាពខុសគ្នា និង សម្រាប់អតិថិជនខុសគ្នា។ បង្កងចិញ្ចឹមមានចំណុចខ្លាំងដែល បង្កងនេសាទមិន
អាចមាន ដូចជាស្ថិរភាពអំពីបរិមាណ គុណភាពស្មើគ្មា និងធានាការប្រគល់
ទំនិញគតាមកាលកំណត់។ ចំពោះអតិថិជន ការធានាស្ថិរភាពប្រភពផ្គត់ផ្គង់
គុណភាព សុទ្ធតែជាប្រការសំខាន់ ប៉ុន្តែប្រការនេះ ដូចជាហួសកម្រិតសម្រាប់
អ្នកផ្គត់ផ្គង់ អាមេរិក។ ពុំនោះសោធ ទីផ្សារនាំចេញកាន់តែពហុបែប ធ្វើឲ្យអាមេ
រិកមិនមែន ជាទីមកដល់គួរឲ្យទាក់ទាញសម្រាប់អ្នកនាំចេញឡើយ។ ប្រការ
នេះ ធ្វើឲ្យការ នាំចូលទីផ្សារអាមេរិកមានការថយចុះ នាំមកនូវតម្លៃផលិតផល
កើនឡើង ហើយ លទ្ធផលគឺអ្នកប្រើប្រាស់អាមេរិករងផលប៉ះពាល់។
មិនស្របទៅនឹងស្មារតីពាណិជ្ជកម្មសេរី
ផ្នែកកែច្នៃនិងផលិតបង្កងនាំចេញវៀតណាម ដោយផ្ទាល់ផង និងប្រ
យោលផង បានបង្កើតការងារធ្វើសម្រាប់កម្មករ ៣ ,៥លាននាក់ និងនាំមក
ចំណូលពីការ កែច្នៃនិងនាំចេញបង្កងស្រូបយក ៣%នៃ GDP របស់វៀតណាម។
ការដែល DOC ហូតពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃចំពោះអង្គភាពអាជីវកម្ម
វៀតណាម គឺបង្កការខូចខាតដ៏ធ្ងន់ធ្ងរចំពោះអង្គភាពអាជីវកម្មនាំចេញបង្កងវៀត
ណាម ។ ហើយ នេះក៏ជាការងារមិនយុត្តិធម៌ ដើរផ្ទុយទៅនឹងស្មារតីពាណិជ្ជកម្ម
សេរី ក៏ដូច ជាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មដែលកំពុងមានការអភិវឌ្ឍន៍ដ៏
ល្អប្រសើរវាង ប្រទេសទាំងពីរវៀតណាម អាមេរិក។
វៀតណាមអាមេរិក កំពុងមានទំនាក់ទំនងដៃគូលើគ្រប់វិស័យ។ ដោយ
ហេតុ នេះ រាល់សកម្មភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរនិយាយរួម និងការ
ហូតពន្ធ ប្រឆាំងនឹងការលក់បង្ខូចតម្លៃចំពោះបង្កងនាំចេញរបស់វៀតណាម
ចូលទីផ្សារ អាមេរិក ត្រូវត្រួតពិនិត្យមើលឡើងវិញដោយបរានុម័ត យុត្តិធម៌
សំដៅការពារ ផលប្រយោជន៍ស្របច្បាប់របស់អ្នកចិញ្ចឹម ផលិត កែច្នៃ និងនាំ
ចេញបង្កងវៀត ណាម ក៏ដូចជាផលប្រយោជន៍របស់អតិថិជន និងអង្គភាព
អាជីវកម្មនាំចេញ ចែលចាយបង្កងអាមេរិកផងដែរ៕