កំលាំងចលករដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសលោកខាងលិច
THU HOA -  
(VOV WORLD) /  
(VOV World)_នារសៀលថ្ងៃទី ២៤ មករា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ពស់វៀតណាម បានត្រឡប់មកទីក្រុងហាណូយវិញ បញ្ឆប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រប៊ែលហ្ស៊ីក EU អ៊ីតាលី អង់
គ្លេស និងអៀរឡង់ខាងជើង ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៤ មករា ឆ្នាំ ២០១៣ ប្រកបដោយ
ជោគជ័យ។ លទ្ធផលនេះបានបង្កើតឡើងជំហានអភិវឌ្ឍន៍ថ្មី មានអត្ថន័យសំខាន់ ក្នុងលើកកំពស់ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសលោកខាងលិច។
ដំណើរទស្សនកិច្ចលើកនេះ របស់ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ពស់វៀតណាម នៅព្រះរាជាណាចក្រប៊ែល
ហ្ស៊ីក សហភាពអឺរ៉ុប សាធារណះរដ្ឋអ៊ីតាលី និងចក្រភពអង់គ្លេស ជាដំណើរទស្សនកិច្ចមានចរិតលក្ខណះប្រវត្តិសាស្ត្រ ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងនៅបណ្ដាប្រទេសលោកខាងលិច របស់លោក Nguyen Phu Trong ក្នុងថានះជាអគ្គលេខាបក្ស
កុម្មុយនិស្តវៀតណាម។ គោលដៅរបស់ដំណើរទស្សនកិច្ចលើកនេះគឺ បន្តអនុត្តព្រមៗគ្នា លើគ្រប់វិស័យគោលមាគា៍កិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគី ពហុបែបបនីយកម្មទំនាក់ទំនងកិច្ចការបរទេសរបស់បក្ស និងរដ្ឋវៀតណាមគឺជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមជាមួយ
EU និងបណ្ដាប្រទេសដើរតួនាទីសំខាន់នៅទ្វីបអឺរ៉ុប។
|
អគ្គលេខាបក្សកុម្មុយ និស្តវៀតណាម Nguyen Phu Trong និងប្រធានក្រុមប្រឹក្សារទ្វីបអឺរ៉ុប Herman Van Rompuy (http://nguyenphutrong.net) |
តាមលោក Hoang Binh Quan ប្រធានគណះកម្មាធិការកិច្ចការបរទេសមជ្ឈឹម និង
ជាសមាជិកគណះប្រតិភូជាន់ខ្ពស់វៀតណាមលើកនេះ បានអោយដឹងថា÷ ការដែល
ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសលោកខាងលិច បានលៃទុកបដិសណ្ឋានកិច្ចដ៏មហោឡា
រឹកចំពោះ អគ្គលេខាបក្ស Nguyen Phu Trong បានបង្ហាញនូវតួនាទី របស់វៀតណាម ការ
គោរពតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងគោលបំណងជំរុញទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម។ នៅបណ្ដាជំនួបសន្ទនា ការជួបប្រាស្រ័យរវាង អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសលោកខាងលិចប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្មោះត្រង់ ជាក់ស្ដែង បង្ហាញនូវមនោសញ្ជេតនាដ៏ជ្រាលជ្រៅ ក៏ដូចជាទំនុកទុកចិត្តរបស់បណ្ដាប្រទេសចំពោះវៀត
ណាម។ ខ្លឹមសារជាក់ស្ដែងដែលយកមកផ្លាស់ប្តូរគឺសំដៅបង្កើនទំនាក់ទំនងនយោ
បាយ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្ដុះបណ្ដាល …ជាដើម។
អាចឃើញច្បាស់ថាដំណើរទស្សនកិច្ចនៅបណ្ដាប្រទេសអ៊ឺរ៉ុបខាងលិចរបស់អគ្គលេខា
Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមលើកនេះជារបត់សំខាន់ដែលបង្កកំលាំងចលករយ៉ាងខ្លាំងក្លានិងជាគ្រិះដ្ឋានសំរាប់វៀតណាមជំរុញទំនាក់ទំនងលើ
គ្រប់វិស័យជាមួយដៃគូរសំខាន់នៅទ្វីបអ៊ឺរ៉ុប។ ជាមួយសាធារណៈរដ្ឋអ៊ីតាលីវៀតណាម
បានលើកកំរិតក្របខ័ណ្ឌសហប្រតិបត្តិការក្លាយទៅជាដៃគូរយុទ្ធសាស្ត្រ។ ជាមួយចក្រ
ភពអង់គ្លេស៍ វៀតណាមជំរុញយ៉ាងខ្លាំងក្លាការពិតជាក់ស្ដែងបនីយកម្មបណ្ដាខ្លឹមសារ
នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ជាមួយព្រះរាជាណាចក្រប៉ែលហ្សីក ដំណើរទស្សន
កិច្ចបានបង្ករបត់មួយកំលាំងចលករយ៉ាងខ្លាំងក្លាមួយជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ។ ជាមួយ EU គឺពិភាគ្សាវិធានការដើម្បីជំរុញទំនាក់
ទំនងអោយកាន់តែស៊ីជម្រៅជាក់ស្ដែង។ លើវិស័យនយោបាយ អគ្គលេខា Nguyen Phu
Trong រួមជាមួយថ្នាក់ដឹកនាំ EU និងបណ្ដាប្រទេសពោលខាងលើសុទ្ធតែឯកភាពបង្កើនយ៉ាងខ្លាំងក្លាទំនាក់ទំនងនយោបាយធ្វើជាមូលដ្ឋានឲ្យការអភិវឌ្ឍណ៍យូអង្វែងលើគ្រប់
វិស័យ ពិសេសគឺសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ ឯកភាពបង្កើនការសន្ទនាជំនឿទុក
ចិត្ត រក្សាការជួបសន្ទនារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដូចជាផ្លាស់ប្តូរនៅរវាងថ្នាក់ដឹកនាំ
គ្រប់ជាន់ថ្នាក់។ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ អគ្គលេខានិងបណ្ដាអ្នកប្រមុខរដ្ឋអ៊ឺរ៉ុបខាងលិចបានពិភាគ្សាអំបីសក្ដានុភាពសហប្រតិបត្តិការនិងដាក់
ចេញបណ្ដាបញ្ហាដ៏ជាក់ស្ដែងដើម្បីជំរុញនិងបើកទូលាយអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច
ពាណិជ្ជកម្មនិងវិនិយោគ។ ចំពោះ EU ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានស្វាគមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-EU
(PCA) និងសន្យានឹងសកម្មជំរុញដំណើរការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(FTA) ក្នុងរយៈពេលខាងមុខ។ អគ្គលេខា Nguyen Phu Trong រួមជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសនិង EU បានឯកភាពរក្សាកិច្ចសហប្រតិបត្តិការនិងសហការលើបណ្ដាវេទិកាព
ហុភាគី លៃទុកពេលវេលាជាច្រើនពិភាគ្សាអំពីវិធានការជំរុញទំនាក់ទំនងអាស៊ាន-EU ទន្ទឹមនឹងនោះពិភាគ្សាអំពីបញ្ហារក្សាសន្តិភាពនិងអភិវឌ្ឍន៍នៅដំបន់អាស៊ី-អាគ្នេយ៍
អាស៊ី-ប៉ាស៊ីហ្វិក។
លទ្ធផលនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រប៊ែលហ្សីក សហភាពអ៊ឺរ៉ុប សាធារណៈរដ្ឋអ៊ីតាលី ចក្រភពអង់គ្លេស៍និងអៀកឡង់ខាងជើងលើកនេះរបស់អគ្គលេ
ខា Nguyen Phu Trong បានបង្កគ្រិះដ្ឋានកំលាំងចលករយ៉ាងខ្លាំងក្លាសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងមានអត្ថន័យយុទ្ធសាស្ត្រយូអង្វែងរវាងវៀតណាមជាមួយបណ្ដាប្រទេស
និងដៃគូសំខាន់នៅអ៊ឺរ៉ុបខាងលិច។ តាមរយៈដំណើរទស្សនកិច្ចរបស់អគ្គលេខា
Nguyen Phu Trong ទំនាក់ទំនងរវាងវៀតណាមជាមួយ EU និងបណ្ដាប្រទេសនេះនឹងអ
ភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដើម្បីផលប្រយោជន៍នៃភាគីនីមួយៗ ដើម្បីសន្តិភាពអភិវឌ្ឍន៍របស់ដំបន់និងលើពិភពលោក៕
THU HOA
-VOV WORLD