កូវ៉ែកកក្រើតដោយអំពើពុករលួយ
|
បាតុកម្មនៅកូវ៉ែត (រូបថត៖ AFP) |
បើសិនជាការផ្លាស់ប្តូររដ្ធអំណាចនៅប្រទេសជាច្រើនក្នុងតំបន់ឈូងសមុទ្រពែក្សចាប់ប្រភពមកពីការប្រឆាំងជំទាស់របស់ប្រជាជនអំពីរបបផ្តាច់ការឬការធ្វើអន្តរាគមពីខាងក្រៅនោះគឺនៅកូវ៉ែកចាប់ប្រភពពីការចោទប្រកាន់ពុករលួយរបស់រដ្ធាភិបាលនិងនាយករដ្ធមន្រ្តី Nasser Mohammad Al Ahmad Al Sabah។ នាយករដ្ធមន្រ្តីនេះកាន់អំណាចមិនបានយូរទេ។រដ្ធាភិបាលរបស់លោកមិនរឹងមាំពេលដែលក្នុងអាណត្តិ ៥ឆ្នាំបានដំណើរការកំណែទម្រង់ដល់៧លើក។
ការធ្វើបាតុកម្មធំនេះបានប្រព្រិត្តទៅក្រោយពីរដ្ធាភិបាលនិងនាយករដ្ធមន្រ្តី Nasser Al Sabah ដាក់ ពាក្សសុំលាលែងពីដំណែងថ្វាយព្រះមហាក្សត្រ Sabah Al Ahmad ដោយសារការចោទប្រកាន់ពី បទពុករលួយ។និងពាក្សនេះត្រូវបានព្រះមហាក្សត្រយល់ព្រម។ប៉ុន្តែបាតុករចាត់ទុកថាការរំសាយ រដ្ធាភិបាលគឺមិនគ្រប់គ្រាន់ទេ។ រដ្ធសភាក៏គប្បីរំសាយនិងនាំបណ្តាសមាជិកសភាទាក់ទិនដល់អំពើ ពុករលួយទៅជំនំជុំរះ។នឹងអ្នកដែលបណ្តាសមាជីកសភានឹងកំលាំងបដិបក្ខប្រមូលផ្តុំមុខព្រួញ ប្រឆាំងជំទាស់គឺនាយករដ្ឋមន្ត្រី Nasserដោយការចោទប្រកាន់ថា៖នាយករដ្ឋមន្ត្រីត្រូវទទួលការខុសត្រូវ អំពីស្ថានភាពពុករលួយ នឹងសេវាកម្មទ្រុឌទ្រោមដែលធ្វើឲប្រទេសតំបន់ឈូងសមុទ្រនេះត្រូវធ្លាក៉ទៅ ក្នុងគ្រោះវិបត្រ នយោបាយ។ ការប្រឆាំងជំទាស់នេះគឺមានមូលដ្ឋានដោយបានសង្កេត ឃើញនូវ ការវិវត្តប្រែប្រួលលើឆាកនយោបាយ Kuwait ក្នុងអាណត្តិបេសកកម្មរបស់នាយករដ្ឋមន្ត្រីអាយុ ៧១ឆ្នាំនេះ។ ដោយសារត្រូវភាគីប្រឆាំង រីៈគន់យ៉ាងខ្លាំង ជាបន្តបន្តាប់ លោក Nasser បានដាក់ ពាក្សសូមលាលែងពីតំណែងចំនួន៧លើកនឹងត្រូវឆ្លងកាត់ការបោះឆ្នោតសំដែងការមិនទុកចិត្តចំនួន ៣លើកនៅរដ្ឋសភា។ ក្នុងបណ្តាសបា្តហ៏ថ្មីៗនេះ នាយករដ្ឋមន្ត្រី Kuwait Sheikh Nasser ប្រឈម មុខនឹងការចោទប្រកាន់អំពីកំណើនអំពើពុករលួយទៀតផង។
ទោះបីបណ្តាសញ្ញាសរឲឃើញថាបណ្តាការវិវត្តប្រែប្រួលនាសព្វថ្ងៃនឹងជះឥទ្ធិពលដល់ប្រព័ន្ធ នយោបាយ Kuwait គឺតិច្ចណាស់ក៏ដោយតែវាកំពុងមានគ្រោះអាសន្នបន្ថែមភាពតានតឹង រវាងបណ្តា គណះបក្សនយោបាយពីគណះបក្សឥស្លាមនិយមដល់ប្រជាជនដែលកំពុង ទទួលរងនូវការគាបសង្កត់ដើម្បីកែទម្រង់រដ្ឋាភិបាល។ ពីសេសគឺនៅពេលវេលារសើបនេះ អាមេរីកកំពុងពិនិត្យមើលការបញ្ជូនបន្ថែមទាហានរាប់ពាន់នាក់ទៅ កាន់ទីនេះ ដើម្បីបំពេញឲកំលាំងដែលកំពុងបោះទ័ពនៅ Kuwait។ដូច្នេះក្រោយ ពីយល់ព្រមពាក្សសូមរំសាយរដ្ឋាភិបាល ព្រះមហាក្សត្រ Kuwait នឹងប្រឈម មុខនឹង ការសាកល្បង១ទៀត គឺការទាមទារឲរំសាយរដ្ឋសភារបស់បាតុករសំដៅជ្រើសតាំងរដ្ឋសភាថ្មី១ ទើបស្ថិរភាពប្រទៀតជាតិបាន៕