កសាងជនបទថ្មីផ្សាភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ

(VOVworld)-ការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនិងកសាងជនបទថ្មីជា
កម្មវិធីស្នូលចំនួន២ដើម្បីអនុវត្តឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មកសិ
កម្ម ជនបទវៀតណាម។ ក្នុងដំណាក់កាល២០១៦-២០២០ ការរៀបចំរចនាសម្ព័ន្ធ
ផ្នែក កសិកម្មឡើងវិញ ត្រូវបានសម្គាល់ថាជាកត្តាសំខាន់ រួមចំណែកចូលក្នុងប្រ
សិទ្ធិភាពនៃកម្ម វិធីកសាងជនបទថ្មីនៅវៀតណាម។ ជាបន្តទៅនេះ អ្នកយកព័ត៌
មាននៃវិទ្យុសម្លេងវៀត ណាម ធ្វើការបូកសរុបយោបល់របស់សមាជិកសមាជិការ
សភា ស្តីពី ដំណោះស្រាយ ដើម្បីកម្មវិធីស្នូលទាំងពីរនេះនឹងរួមចំណែកជាក់ស្តែង
ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃជនបទវៀតណាម។     

កសាងជនបទថ្មីផ្សាភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ - ảnh 1
ការសាកពិសោធន៍រូបសណ្ឋានកសាងជនបទថ្មី

   កម្មវិធីគោលដៅជាតិកសាងជនបទថ្មីជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទូទៅ
 គ្រប់ជ្រុងជ្រោយនិងយូរអង្វែងសម្រាប់ជនបទវៀតណាម។ កម្មវិធីបានអនុវត្តតាំង
ពីឆ្នាំ​២០១១មកនិងត្រូវបានបូកសរុបលទ្ធផលជំហានដំបូង។ ឈរលើមូលដ្ឋាន
នៃលទ្ធផល ដែលទទួលបាននោះ វៀតណាមបន្តកសាងកម្មវិធីគោលដៅជាតិក
សាងជនបទថ្មី ដំណាក់កាល២០១៦-២០២០។ក្នុងពេលជាមួយគ្នានោះ  គម្រោង
រៀបចំរចនាសម្ព័ន្ធ ផ្នែកកសិកម្មឡើងវិញតាមទិសលើកកំពស់តម្លៃបន្ថែមនិងអភិ
វឌ្ឍន៍ដោយនិរន្តរភាពគឺត្រូវបាននាយករដ្ឋមន្ត្រីអនុម័តកាលពីឆ្នាំ២០១៣។

        ផ្លាស់ប្តូរថ្មីមុខមាត់ជនបទវៀតណាម

        អស់រយៈ៥ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនោះ មុខមាត់ជន
បទ មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ សមិទ្ធិលេចធ្លោបំផុតគឺការអភិវឌ្ឍន៍មូល
 ដ្ឋានហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងការកសាងថ្មីផ្លូវគមនាគមន៍ជាង៤៧គីឡូម៉ែត្រ
ហើយឃុំចំនួន៨០%ទទួលបានបទដ្ឋានអំពីអគ្គិសនីជនបទ។ ជីវភាពរស់នៅទាំង
ខាង សម្ភារៈនិងស្មារតីរបស់ ប្រជាជននៅតាមជនបទមានភាពប្រសើរឡើងគួរឱ្យ
កត់ សម្គាល់ដែរ។ លោក Dang Hoang Tuan សមាជិកសភាមណ្ឌល Long An
ពិនិត្យថា៖

        “កម្មវិធីនេះជាគោលគំនិតដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋ និងជាកម្មវិធីមួយគ្រប់
ជ្រុងជ្រោយ ថែមទាំងជាដំណោះស្រាយសំខាន់ក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត
របស់បក្ស ស្តីពីកសិកម្ម ប្រជាកសិកនិងជនបទ ដែលមានសារៈសំខាន់ជះនិងឥទ្ធិ
ពលផ្ទាល់ទៅលើ វិស័យទាំងអស់ ជាពិសេស ឆ្ពោះទៅការលើកស្ទួយជីវភាពរស់
នៅទាំងខាងសម្ភារៈ និងខាងស្មារតីជូនប្រជាជន”។

  រឹតបន្តឹងការកសាងជនបទថ្មីជាមួយនឹងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្ម
ឡើងវិញ

        កម្មវិធីកសាងជនបទថ្មីដំណាក់កាល២០១៦-២០២០របស់វៀតណាមឆ្ពោះទៅ
 គោលដៅគឺឃុំចំនួន៥០%សម្រេចបានបទដ្ឋានជនបទថ្មី។ ដើម្បីអនុវត្តជាក់ស្តែង
បានគោលដៅនេះ ត្រូវមានការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការរៀបចំរចនាសម្ព័ន្ធ
ផ្នែក កសិកម្មឡើងវិញ។ មុនបង្អស់ គប្បីមានគោលនយោបាយលោតផ្លោះអំពីវិទ្យា
សាស្ត្រ បច្ចេកវិទ្យាដើម្បីលើកកំពស់ផលិតភាពការងារ កម្លាំងប្រកួតប្រជែងនៃផលិត
ផល កសិកម្ម។ ទន្ទឹមជាមួយគ្នានោះ ផ្តល់អាទិភាពវិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យា
ចំពោះ ផ្នែកទំនិញមុខព្រួញ ។ លោក Doan Van Viet សមាជិកសភាមណ្ឌល Lam
Dong បាន ចាត់ទុកថា៖

        “ប្រមូលផ្តុំអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាអំពីជីវសាស្ត្រ 
 ជាលក្ខ័ណ្ឌចំបងសម្រាប់ធ្វើការផ្លាស់ប្តូររូបសណ្ឋានកំណើននៃផ្នែកកសិកម្ម  បង្កើន
 ចំណូលលើផ្ទៃដីតែមួយ ហើយនេះជាការខុសប្លែកធំមួយក្នុងផលិតកម្មកសិកម្ម។ 
ពោលគឺ នៅខេត្ត Lam Dong មានផ្ទៃដីចំនួន១៦%ដែលជាកន្លែងអនុវត្តកសិកម្ម
បច្ចេកវិទ្យាខ្ពស់ហើយតម្លៃផលិតកម្មដែលផ្ទៃដីនេះនាំមកគឺរហូតទៅដល់៣០%
ដែរ។ លើវិស័យកសិកម្មវិញ ចំណូលជាមធ្យមនៅខេត្ត Lam Dong គឺទទួលបានជិត
១៥០លានដុងក្នុងមួយហិកតា ខណៈដែលតូរលេខនេះលើទូទាំងប្រទេសទទួល
បានក្នុងកម្រិត ៧៨លានដុងក្នុងមួយ ហិកតាតែប៉ុណ្ណោះ”។

        ជម្រុញការធ្វើសង្គមភាវូបនីយកម្មវិនិយោគចូលវិស័យកសិកម្ម ជនបទ ជា
 ពិសេសគឺទាក់ទាញសហគ្រាសគ្រប់សមាសភាពសេដ្ឋកិច្ច។ លោក Nguyen Tuan Anh សមាជិកសភាមណ្ឌល Binh Phuoc បានលើកមតិថា៖

        “នាពេលខាងមុខ គប្បីប្រមូលផ្តុំបង្កើតសមត្ថភាពសម្រាប់វិស័យកសិ កម្មនិង
ជនបទលើខ្សែចំនួន២ដែលក្នុងនោះមានសហគ្រាស។ មានសហគ្រាសដឹកនាំ នឹង
មានទិសដៅធ្វើអាជីវកម្មលើទីផ្សារថ្មី ឆ្ពោះទៅផលិតផលគុណភាពខ្ពស់ បរិមាណ
ច្រើន ហើយផ្អែកទៅលើបច្ចេកវិទ្យាដើម្បីពង្រីកនូវប្រៀបខ្លាំងរបស់តំបន់នីមួយៗ។
ចង់សម្រេចបានដូច្នេះ កម្មវិធីកសាងជនបទថ្មីត្រូវប្រមូលផ្តុំកែប្រែគោលដៅដោះ
ស្រាយការជំពាក់ជំពិនមួយចំនួនអំពីដីធ្លី បែបបទទាក់ទងផ្ទាល់របស់សហគ្រាសក្នុង
វិស័យកសិកម្ម”។

        វៀតណាមបានកំណត់បន្តកសាងជនបទថ្មីនាពេលខាងមុខដើម្បីមានហេដ្ឋារច
 នាសម្ព័ន្ធសេដ្ឋកិច្ចសង្គមសមស្រប ផ្សាភ្ជាប់ការអភិវឌ្ឍន៍កសិកម្មជាមួយឧស្សាហ
កម្មនិងសេវាកម្ម។​ក្នុងដំណើរការនោះ ការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការរៀបចំ
រចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនឹងជួយវៀតណាមសម្រេចគោលដៅដែលបាន
ដាក់ចេញ យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ