|
កែសំរួលគោលនយោបាយជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ (VOV) |
Vovworld-តាមរបាយការណ៍របស់រដ្ឋាភិបាលវៀតណាមថា អតិផរណាត្រូវ
បានទប់ស្កាត់ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពជាង។ ល្បឿនតំលៃប្រើប្រាស់បានថយចុះ ក្នុង៩ខែកើន២,២៥% ជាកំរិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមក កំណើន
ឥណទានដល់ចុងខែកញ្ញាទទួលបាន៧,២៦% តាមគំរោងក្នុងឆ្នាំកើនឡើង១២
ដល់១៤%តាមផែនការ។ ក្នុងគោលដៅចំនួន១៤ដែលបានដាក់ចេញក្នុងឆ្នាំ២០១៤
តាមការព្យាករណ៍មានគោលដៅចំនួន១៣អាចសម្រេចបាន។
សេដ្ឋកិច្ចងើបឡើងវិញលើគ្រប់វិស័យប៉ុន្តែនៅសេសសល់បញ្ហាធំៗ
ឆ្នាំ២០១៤ខឿនសេដ្ឋកិច្ចកំពុងមានសញ្ញាល្អ។ តាមលោក Cao Sy Kiem សមាជិក
សភាមណ្ឌល Thai Binh ថា និន្ននាការឈានឡើងនៃខឿនសេដ្ឋកិច្ចគឺច្បាស់លាស់ជា
ពិសេសលើវិស័យសេដ្ឋកិច្ចសង្គមផលិតកម្មប្រើប្រាស់នាំចេញ។
ប៉ុន្តែតាមផែនការ៥ឆ្នាំគឺស្ថានភាពសេដ្ឋកិច្ចសង្គមនៅបង្ហាញបញ្ហាធំៗ។ លទ្ធផល
អនុវត្តគោលដៅស្ដីពីការទប់ស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកំណើនសមស្រប
និងរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញមិនទាន់ឆ្លើយតបបានសំណូមពរនៅ
ឡើយ។ សមាជិកសភាជាច្រើនបានឲ្យដឹងថា ការទប់ស្កាត់អតិផរណាឆ្នាំនេះគឺល្អមាន
លទ្ធភាពក្រោមកំរិតព្យាករណ៍គឺ៤ដល់៤,៥%។ ប៉ុន្តែនេះមិនត្រឹមតែជាលទ្ធផលនៃគោល
នយោបាយគ្រប់គ្រងប៉ុណ្ណោះទេថែមទាំងដោយសារតម្រូវការសរុបនៅខ្សោយ លទ្ធភាព
កំណើននៅមានកំហិត។
គប្បីបង្កលក្ខណៈជាក់ស្ដែងសំរាប់អង្គភាពអាជីវកម្មអភិវឌ្ឍន៍ផលិតកម្ម
ព្រួយបារម្ភចំពោះមុខនឹងស្ថានភាពបរិមាណអង្គភាពអាជីវកម្មរំសាយបញ្ចប់សកម្ម
ភាពក្នុងរយៈពេល៩ខែបានកើនឡើងខ្ពស់(ជាង៧ម៉ឺនអង្គភាព) នាពេលដែលអង្គភាព
អាជីវកម្មបង្កើតថ្មីត្រឹមតែ៥១ពាន់អង្គភាពសមាជិកសភាបានចាត់ទុកថា តួរលេខនោះ
បង្ហាញស្ថានភាពផលិតកម្មអាជីវកម្មនៅតែលំបាក។ តាមលោកស្រី Nguyen Thi Nguyet
Huong សមាជិការសភាទីក្រុងហាណូយថា ដើម្បីឆ្នាំ២០១៥ GDP មានកំណើន៦,២%នោះ រដ្ឋាភិបាលត្រូវមានកម្មវិធីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាសំរាប់ប្លុកអង្គភាពអាជីវកម្ម ពិសេសគឺ
អង្គភាពអាជីវកម្មក្នុងប្រទេស។ លោក Vu Xuan Hong សមាជិកសភាមណ្ឌល Phu Tho
បានលើកមតិថា៖
“នាពេលកន្លងមកអង្គភាពអាជីវកម្មជាច្រើនបានត្រឡប់មកធ្វើការ ប៉ុន្តែនៅមាន
អង្គភាពអាជីវកម្មមិនទាន់ងើបឡើងវិញឡើយ។ ឥឡូវនេះត្រូវប្រមូលផ្ដុំជួយអំពីពន្ធ
ទុន ជាក់ស្ដែងគឺគោលនយោបាយស្ដីពីពន្ធ បច្ចេកវិទ្យានិងជាពិសេសអង្គភាពអាជីវកម្ម
តូចនិងមធ្យមត្រូវទទួលបានប្រភពទុន។ ពីព្រោះថាឆ្នាំក្រោយបង្កើតសហគមន៍អាស៊ាន
ដែលសសរមួយក្នុងចំណោមសសរចំនួនសសរស្នូលជាសសរសេដ្ឋកិច្ច ហើយវៀត
ណាមកំពុងចរចារជាមួយអាមេរិកនិងបណ្ដាប្រទេសអំពី TPP ចរចារដំណាក់កាលចុង
ក្រោយជាមួយប្រទេសងឺរ៉ុបអំពីកិច្ចព្រមព្រៀងពាណីជ្ជកម្មសេរី។”
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញត្រូវមានលទ្ធផលជាក់ស្ដែង
តាមសមាជិកសភាជាច្រើនថា ទោះបីជាមួយគំរោងការមេនិងគំរោងការលំអិតប៉ុន្តែ
ដល់ឥឡូវនេះលទ្ធផលរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចមិនទាន់ច្បាស់លាស់ទេ។
ទាក់ទិនដល់ការដោះស្រាយបំណូលខូចក្នុងពេលរៀបចំឡើងវិញប្រព័ន្ធធនាគារ
អង្គការឥណទានឡើងវិញ តាមលោក Pham Huy Hung សមាជិកសភាទីក្រុងហាណូយថា
ដល់ពេលត្រូវពិនិត្យឡើងវិញយន្តការសកម្មភាពរបស់ក្រុមហ៊ុនទិញលក់បំណូល
(VAMC)។ លោក Tran Du Lich សមាជិកសភាទីក្រុងហូជីមិញបានចាត់ទុកថា ដើម្បី
ដោះស្រាយប្រកបដោយប្រសិទ្ធភាពបញ្ហាបំណូលខូច មិនគួរប្រើប្រាស់ថវិការរដ្ឋឡើយ។
“បំណូលខូចអត្តចរិតរបស់វាគ្មានអ្វីអាក្រក់ទេជារឿងធម្មតារបស់អង្គការឥណទាន
ប៉ុន្តែពេលវាក្លាយទៅជាបញ្ហានៃម៉ាក្រូសេដ្ឋកិច្ចគឺវាហួសពីកំលាំងរបស់អង្គការឥណទាន។
ទស្សនៈរបស់ខ្ញុំគឺមិនប្រើប្រាស់ថវិការរដ្ឋដើម្បីដោះស្រាយបំណូលខូច។ ពីព្រោះថា នា
បច្ចុប្បន្នរដ្ឋាភិបាលមានប្រភពជាច្រើនដើម្បីអនុវត្តការងារនេះ។ ឧទាហរណ៍គឺមូលនិធិ
ភាគហ៊ុនបនីយកម្ម បណ្ដាមូលនិធិបានប្រមូលផ្ដុំចំនួនប្រាក់រាប់សិបលានលានដុង។ ខ្ញុំ
ចាត់ទុកថា រដ្ឋសភាគួរតែមានសេចក្តីសំរេចចិត្តអនុញ្ញតឲ្យរដ្ឋាភិបាលប្រើប្រាស់ប្រភព
មូលនិធិដែលកំពុងគ្រប់គ្រងលើកលែងតែថវិការរដ្ឋដើម្បីដោះស្រាយបំណូល
សាធារណៈ។”
ក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅបង្កើនការស្ថិរភាពម៉ាក្រូ
សេដ្ឋកិច្ច GDP មានកំណើន៦,២% ល្បឿនបង្កើនតំលៃប្រើប្រាស់ប្រមាណ៥%អត្រានាំ
ចូលហួសកំរិតបើប្រៀបនឹងតំលៃពាណិជ្ជកម្មនាំចេញនៅកំរិត៥%។ ដើម្បីទទួលបាន
គោលដៅនេះ ត្រូវមានគោលនយោបាយសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាជាក់ស្ដែងថែមទៀត
ដើម្បីជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍៕