ខំប្រឹងប្រែងដោះស្រាយវិបត្តិនៅក្រិក

(VOVworld)-លទ្ធផលនៃការបោះប្រជាមតិនៅក្រិក ទើបនឹងដាក់ចេញចំណោទ
ដែលពិបាករកចំលើយសម្រាប់ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU)។ នោះគឺ មាន
លទ្ធភាព ជាច្រើនថា ក្រិកនឹងចាកចេញពីតំបន់ចាយប្រាក់អឺរ៉ូប (Eurozone) ដែលប្រការនេះនឹងជះឥទ្ធិពលអសកម្មទៅលើតំបន់ទាំងមូល។ ថ្នាក់ដឹកនាំនៃ
បណ្តាប្រទេស EU កំពុងឈឺក្បាលក្នុងការស្វែងរកចំលើយ១ចំពោះចំណោទដ៏
ពិបាកនេះ។       
         ប្រសិនបើក្រិកត្រូវចាកចេញពី Eurozone មែននោះ ប្រការនេះ
នឹងបង្កអន្តរាយអំពីសេដ្ឋកិច្ចដ៏ធំធេងឡើងដល់រាប់ពាន់លានអឺរ៉ូ។​មិនត្រឹមតែ
ប៉ុណ្ណោះទេ វានឹងអូសទាញ​ ការបែកបាក់ទំនុកទុកចិត្តទៅលើយុទ្ធសាស្រ្តកសាង
សម្ព័ន្ធភាពយូរអង្វែងនៅអឺរ៉ុបទៀតផង។ ក្រៅពីគ្រោះអាសន្នទាំងនេះគឺបណ្តា
ម្ចាស់បំណុលអាចបាត់បង់ទាំងស្រុងខ្ទង់កម្ចី ឡើងដល់២៤២ពាន់លានអឺរ៉ូ ។​ប្រ
ការនេះ ធ្វើឲ្យ EU ធ្លាក់ក្នុងភាពទុក្ខលំបាក​យ៉ាងខ្លាំង។ សម្បីតែថ្នាក់ដឹកនាំ EU
និង Eurozone បង្ខំចិត្តត្រូវមានជំរើសតែមួយគឺ “យល់ព្រម” ឬ “មិនយល់ព្រម” ចំពោះបញ្ហាក្រិកនេះ។

ខំប្រឹងប្រែងដោះស្រាយវិបត្តិនៅក្រិក - ảnh 1
រូបថតៈ AP

        EU: ខ្លោងទ្វារចរចារនៅតែបើកចំហរសម្រាប់ក្រិក

           ក្រោយពេលដែលក្រិកបញ្ចប់ការបោះប្រជាមតិ នាយប់ថ្ងៃទី៧កក្កដាមក ថ្នាក់ដឹកនាំនៃបណ្តាប្រទេស Eurozone បានបើកកិច្ចប្រជុំបន្ទាន់នៅប្រុសស៊ែល
របស់បែលហ្សីក។ មុននោះ ប្រធានាធិបតីបារាំងលោក Francois Holland និង
អធិការ បតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានជំនួបនាយប់ថ្ងៃទី៦
កក្កដា នៅ បារីស សំដៅពិភាគ្សាអំពីបញ្ហាក្រិក ដោយបានប្រកាសថា ខ្លោងទ្វារ
ចរចារនៅតែបើក​ចំហរសម្រាប់ក្រិក។ ប៉ុន្តែថ្នាក់ដឹកនាំបារាំងនិងអាល្លឺម៉ង់បាន
សង្កត់ធ្ងន់ថា ដល់ពេលណាដែល រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Alexis Tsipras ត្រូវនាំចេញសំណើរ ម៉ឺងមាត់គួរឲ្យទុកចិត្ត  ហើយមានបំណងនៅជាមួយ
Eurozoneឡើងវិញ គឺត្រូវស្តែងចេញដោយផែនការមានចរិតលក្ខណៈយូរអង្វែង
ផងដែរ។

        ក្រិកនិយាយយ៉ាងដូចម្តេច?

        ក្រិកបានសម្តែងនូវការធ្វើសម្បទាននៅផ្នែកណា ក្រោយពីការបោះប្រមតិ
ដោយការនាំចេញនូវ កំណែទម្រង់ថ្មី ដើម្បីប្តូរយកកញ្ចប់ជួយឧបត្ថម្ភរបស់ EU។ ហើយក្រោយការបោះ ប្រជាមតិនោះ នាយករដ្ឋមន្ត្រីក្រិក Alexis Tshipras​បាន
ប្រកាសត្រៀមជាស្រេចផែនការកែទម្រង់ដោយសារក្រិកមិនចង់ចាកចេញពី
eurozone  ឡើយ លោកក៏បានជួបសន្ទនាតាម ទូរស័ព្ទជាមួយនាយកធនាគា
កណ្តាលអឺរ៉ូប (ECB) និងនាយកមូលនីធិរូបិយវត្ថុ អន្តរជាតិ​ (IMF)លោកស្រី
Christine Lagarde ដែលស្តីអំពីរាល់ការសាកល្បង ជាក់ស្តែងអំពីសេដ្ឋកិច្ច ដែល
ក្រិកកំពុងប្រឈមមុខ រួមជាមួយនោះ បានស្នើរឲ្យ ECB បន្តកម្មវិធីជួយឧបត្ថម្ភ សាច់ប្រាក់ជាបន្ទាន់សម្រាប់ប្រព័ន្ធធនាគាក្រិកផង ដែរ។

        ការសាកល្បងមិនតិចតូចឡើយ

        នោះជាការដែលបណ្តាប្រទេសអឺរ៉ុបនេះមិនទាន់មានការស្រុះចិត្តគំនិត
ក្នុង​ការដោះស្រាយបញ្ហារបស់ក្រិក។ មានប្រទេសក្នុង eurozone ចំនួន១៦/១៨
ប្រទេស នៅរក្សាគោលជំហររឹងមាំគឺយល់ព្រមឲ្យក្រិកចាកចេញពីតំបន់នេះ។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនេះ បានព្រមានថា គ្មានជម្រើសណាមួយក្រៅពី
ការ ដែលក្រិកត្រូវត្រៀមខ្លួនជាស្រេចទទួលយករាល់ការកែទម្រង់ទូលំទូលាយ
។មាន តែបារាំងនិងអ៊ីតាលីបានសម្តែងកាយវិការអាចទទួលយកសំណើររបស់
ក្រិកតែ ប៉ុណ្ណោះ។

        ក្រិកនិង EU ត្រូវប្រញាប់ប្រញាល់ចាប់ផ្តើមឡើងវិញរាល់កិច្ចចរចារ
សំដៅ ស្វែងរកដំណោះស្រាយសម្រាប់ភាពទាល់ច្រកដូចសព្វថ្ងៃ។ បញ្ហាបាន
ចោទឡើង គឺភាគីនានាអាចមានការសម្រុះសម្រួលដល់កម្រិតណា ហើយភាព
សម្រុះសម្រួលនេះ ជាការបោះពោងជួយសង្គ្រោះសម្រាប់ទាំងក្រិកនិង eurozone
ដែរឬទេ?៕

ប្រតិកម្មទៅវិញ

ផ្សេងៗ