ខំប្រឹងប្រែងទទួលបានលទ្ធផលខ្ពស់បំផុតផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ខំប្រឹងប្រែងទទួលបានលទ្ធផលខ្ពស់បំផុតផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1
ខំប្រឹងប្រែងទទួលបានលទ្ធផលខ្ពស់បំផុតផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល២០១១-២០១៥បង្កើតបុព្វបទសំរាប់ប៉ុន្មានឆ្នាំជាបន្ត (VNP)


        Vovworld-តាមនាយករដ្ឋមន្ត្រី Nguyen Tan Dung ថា ក្នុងដំណាក់កាល​២០១១-
២០១៥ វៀតណាមអនុវត្តគោលដៅភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចគឺ ប្រមូលផ្ដុំ​អាទិភាព
ទប់ស្កាត់អតិផរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចធានាសុខុមាលភាពសង្គម​កែលំអរ
ជីវភាពរស់នៅប្រជាជនរក្សាកំណើននៅកំរិតសមស្របផ្សាភ្ជាប់នឹងជំរុញការលោត
ផ្លោះយុទ្ធសាស្ត្ររៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិងផ្លាស់ប្តូរថ្មីរូបសណ្ឋាន
កំណើនធានាការពារជាតិសន្តិសុខនិងស្ថិរភាពនយោបាយសង្គម​បង្កើនសកម្មភាព
កិច្ចការបរទេសនិងលើកកំពស់ប្រសិទ្ធិភាពសមាហរណកម្ម​អន្តរជាតិ។​ តាមរយៈ
នោះបង្កបុព្វបទរឹងមាំសំរាប់កំណើនសេដ្ឋកិច្ចសង្គមខ្ពស់​ជាង​នៅប៉ុន្មានឆ្នាំចុងក្រោយ
នៃផែនការ៥ឆ្នាំ២០១៦-២០២០។

លទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥និង៥ឆ្នាំ២០១១-២០១៥

        វៀតណាមអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥និង៥ឆ្នាំ​២០១១-
២០១៥លើវិស័យទាំងអស់សុទ្ធតែទទួលបានលទ្ធផលល្អ។ ក្នុងចំណោម​គោលដៅ
សំខាន់ចំនួន២៦នៃផែនការ៥ឆ្នាំ២០១១-២០១៥ ក្នុងនោះមាន​គោលដៅចំនួន១៧
ទទួលបាននិងលើសពីផែនការ ៩គោលដៅមិនទទួល​បានក្នុង​នោះមានគោលដៅ
កំណើន GDP ប៉ុន្តែគោលដៅនេះនាឆ្នាំ២០១៤និង២០១៥​បាន​មានបំរ៉ែបំរួលសកម្ម
លើសពីផែនការបានដាក់ចេញ (៦,២%) ជាធម្យម៥ឆ្នាំ​ទទួលបាន៥,៩%ក្នុងមួយឆ្នាំ។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឲ្យដឹងថា៖

        “ក្រលែកមើល៥ឆ្នាំកន្លងទៅ ទោះបីត្រូវប្រឈមមុខនឹងការលំបាកជាច្រើនក្តី​
ប៉ុន្តែដោយការខំប្រឹងប្រែងរបស់បក្សទាំងមូលកងទ័ពទាំងមូលប្រជាជនទាំងមូល
យើងជាសារវន្តអនុវត្តបានគោលដៅទូទៅដែលបានដាក់ចេញ ពិសេសគឺ​ទប់ស្កាត់​
បានអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចធានាសុខុមាលភាពសង្គម​កែលំអរជីវភាព
រស់នៅប្រជាជន។ អនុវត្តប្រកបដោយប្រសិទ្ធិភាពការលោតផ្លោះ​យុទ្ធសាស្ត្រនិង
រៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ចផ្សាភ្ជាប់នឹងផ្លាស់ប្តូរថ្មីរូប​សណ្ឋានកំណើន
ការពាររឹងមាំអធិបតេយ្យភាពដែនដីជាតិនិងរក្សាសន្តិភាព​មិត្តភាពជាមួយបណ្ដា
ប្រទេសលើកកំពោះឥទ្ធិពលរបស់វៀតណាមលើឆាក​អន្តរជាតិបង្កើតបុព្វបទងាយ
ស្រួលសំរាប់អភិវឌ្ឍន៍ខ្ពស់ជាងក្នុងដំណាក់កាលខាងមុខ។”

ទិសដៅភារកិច្ចនិងដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ២០១៦-
២០២០​និងឆ្នាំ២០១៦

        ក្នុងដំណាក់កាលនេះ វៀតណាមបន្តអនុវត្តគោលដៅធានាស្ថិរភាពម៉ាក្រូ​
សេដ្ឋកិច្ចខំប្រឹងប្រែងកំណើនសេដ្ឋកិច្ចខ្ពស់ជាង៥ឆ្នាំមុន ឆ្នាំ២០១៦ខ្ពស់ជាងឆ្នាំ
​២០១៥។ បង្កើនការពារជាតិសន្តិសុខរក្សារឹងមាំអធិបតេយ្យភាពជាតិបូរណភាព​
ដែនដីនិងធានាសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សង្គម។​ លើកកំពស់ប្រសិទ្ធិ​ភាព
កិច្ចការបរទេសនិងម្ចាស់ការសមាហរណកម្មអន្តរជាតិ។ ស្ដីពីភារកិច្ច​អភិវឌ្ឍន៍
​សេដ្ឋកិច្ច នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

        “ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនធានាអភិវឌ្ឍន៍យ៉ាងលឿននិងនិរន្តរភាព។ រួមផ្សំ
ប្រកបដោយប្រសិទ្ធិភាពអភិវឌ្ឍន៍ស៊ីជម្រៅ។ បន្តអនុវត្តគំរោងផែនការ​មេ​រៀបចំឡើង
វិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិងរៀបចំឡើងវិញរចនាសម្ព័ន្ធផ្នែក​វិស័យនានា។
អនុវត្តដោយព្រមៗគ្នាដំណោះស្រាយជំរុញនិងលើកកំពស់​ប្រសិទ្ធិភាពរៀបចំឡើង
វិញរចនាសម្ព័ន្ធកសិកម្មផ្សាភ្ជាប់នឹងកសាងជនបទថ្មី។ ខំប្រឹងប្រែងទទួលបានល្បឿន
កំណើនតំលៃបង្កើនមណ្ឌលកសិកម្មជាមធ្យម​ប្រមាណ៣ដល់៣,៥%និងដល់ឆ្នាំ
២០២០មានឃុំប្រមាណ៥០%ទទួលបាន​បទដ្ឋានជនបទថ្មី។ ជំរុញរៀបចំរចនាសម្ព័ន្ធ
កសិកម្មបង្កើតមូលដ្ឋានសំរាប់​ឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្ម។”

        នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភារកិច្ចលើកកំពស់ប្រសិទ្ធិភាពគ្រប់គ្រង​រដ្ឋ
កសាងក្បាលម៉ាស៊ីនរបៀបរៀបរយស្អាតស្អំរឹងមាំប្រសិទ្ធិភាពលើកកំពស់​ប្រសិទ្ធិភាព
សកម្មភាពកិច្ចការបរទេសម្ចាស់ការសមាហរណកម្មអន្តរជាតិបង្កើត​បរិយាកាស
សន្តិភាពនិងបង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ