(VOV)_ទោះបីជាមានការវាយតំលៃថា៖ខឿនសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងការ
លំបាកជាច្រើនក្តី ប៉ុន្តែ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
បានអះអាងថា៖ ក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ២០១៦នេះ រដ្ឋាភិបាលនឹងខំប្រឹង
ប្រែងបញ្ជាណែនាំដើម្បីសម្រេចគោលដៅកំណើនផលិតផលសរុបក្នុងស្រុក (GDP)អោយ
បាន៦,៧% ក្នុងឆ្នាំ ២០១៦នេះ។
|
ខំប្រឹងប្រែងសម្រេចគោលដៅកំណើនដែលបានដាក់ចេញ |
បិទបញ្ចប់កិច្ចប្រជុំ រដ្ឋាភិបាលប្រចាំខែមិថុនា នារសៀលថ្ងៃទី១កក្កដា ឆ្នាំ ២០១៦
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ស្មារតីរួមរ
បស់បក្ស រដ្ឋ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីគឺត្រូវប្រមូលផ្តុំកម្លាំងពលំពីប្រព័ន្ធនយោ
បាយទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល និងសហគមន៍អង្គភាពអាជីវ
កម្មត្រូវសកម្ម ច្នៃប្រឌិត ផ្លាស់ប្តូរថ្មី ហ៊ានគិតហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ខំប្រឹងប្រែង
សម្រេចគោលដៅដែលបានដាក់ចេញនៅកំរិតខ្ពស់បំផុត។
មិនកែសម្រូលគោលដៅកំណើន GDP
ទោះបីជាជួបការលំបាកជាច្រើនក្នុងឆមាសទីមួយក្តី ប៉ុន្តែ តុល្យភាពកំណើន
សេដ្ឋកិច្ចរបស់វៀតណាម ក្នុងប៉ុន្មានខែចុងឆ្នាំនេះនៅមានកំណើននៅឡើយ។ ចំពោះ
ផលិតកម្មកសិកម្ម ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានស្នើថា៖ បណ្ដាខេត្តនៅ
វាលសណ្តរទន្លេ Cuu Long ត្រូវបើកទូលាយផ្ទៃដីដាំស្រូវ ដំណាំបន្ថែម២៥ ០០០ ហិកតា
ទន្ទឹមនឹងនោះ ត្រូវនាំចេញដំណោះស្រាយកាត់បន្ថយចំណាយផលិតកម្ម ដើម្បីបង្កើន
ទិន្នផល។ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម បានចាត់ទុកថា៖ នៅមានឱកាសបង្កើន
កំណើននាំចេញក្នុងពាក់កណ្ដាលចុងឆ្នាំនេះ ជាពិសេសគឺផលិតផលកសិផល ជលផល
និងកំណើននាំចេញក្នុងឆ្នាំ២០១៦ទាំងមូលនេះអាចទទួលបាន៨,៥%។ ដើម្បីបង្ក
លក្ខណះអោយអង្គភាពអាជីវកម្មទាក់ទងនឹងប្រភពឥណទាន ធនាគារជាតិនឹងគ្រប់
គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចស្នើអោយគ្រប់ធនាគារត្រូវកាត់បន្ថយការប្រាក់។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ដោយមានការខំប្រឹង
ប្រែងរបស់រដ្ឋាភិបាល គ្រប់ក្រសួង ស្ថាប័ន តំបន់ អង្គភាពអាជិកម្ម និងប្រជាជន
វៀតណាមអាចទទួលបានគោលដៅ ៦,៧% ក្នុងឆ្នាំនេះ។
កសាងរដ្ឋាភិបាលស្ថាបនាដើម្បីគោលដៅកំណើន
ដើម្បីសម្រេចគោលដៅកំណើន GDP រដ្ឋាភិបាលប្តេជ្ញាចិត្តកសាងរដ្ឋាភិបាល
ស្ថាបនាអភិវឌ្ឍន៍ តម្លាភាព បង្ការប្រឆាំងអំពើពុករលួយ មានវិន័យ ធ្វើសកម្មភាព
ដោយស្មារតីបំរើប្រជាជន និងអង្គភាពអាជីវកម្ម បង្កើតបរិយាកាសវិនិយោគអាជី
វកម្មល្អថែមទៀត ដើម្បីប្រជាជននិងអង្គភាពអាជីវកម្មបង្កើនកំណើនសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖
“ ត្រូវបង្កើនតម្លាភាព និងការទទួលខុសត្រូវក្នុងពេលអនុវត្ត កាត់បន្ថយជា
អតិបរមាយន្តការសូមហើយអោយ ក្នុងវិស័យទាំងឡាយ។ជំរុញខ្លាំងដំណើការសង្គម
ភាវូបនីយកម្ម អ្វីៗដែលទីផ្សារធ្វើល្អជាងគឺត្រូវទុកអោយទីផ្សារធ្វើ ជំនួសអោយរដ្ឋធ្វើ។
មណ្ឌលអអ្គភាពអាជីវកម្មរដ្ឋត្រូវតូចទៅៗ និងប្រសិទ្ធិភាពថែមទៀត។”
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖រដ្ឋាភិបាលបាន
នាំចេញគោលជំហរថ្មីមួយចំនួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដូចជា៖ ចេញផ្សាយ
បណ្ដាសេចក្ដីសម្រេចចិត្ត អនុក្រិត្យ របស់រដ្ឋាភិបាលដើម្បីដោះស្រាយបរិស្ថានអាជីវ
កម្ម ណែនាំអនុវត្តច្បាប់វិនិយោគ ធ្វើវិសោធនកម្ម។ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ ទីមួយគឺកែសម្រូលបរិយាកាសវិនិយោគ អាជីវកម្ម គ្រប់ក្រសួង ស្ថាប័ន និង
តំបន់ត្រូវអនុវត្តល្អសេចក្ដីសម្រេចចិត្តលេខ01,19,35 របស់រដ្ឋាភិបាល។ ទីពីរគឺជំរុញ
ខ្លាំងការដោះទុនវិនិយោគ។ ជួយឧបត្ថម្ភប្រជាកសិករអភិវឌ្ឍន៍ផលិតកម្ម ស្ថិរភាព
សង្គម និងសុខុមាលភាពសង្គម។ ”
ភារកិច្ចសំខាន់មួយទៀត ដែលបាននាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ នោះគឺការដោះ
ស្រាយចំណោទ លើកកំពស់ទិន្នផល ប្រសិទ្ធិភាព និងលើកកំពស់កម្លាំងប្រកួតប្រេ
ជែង។តាមនោះ គ្រប់ក្រសួង ស្ថានប័ន និងតំបន់ត្រូវមានកម្មវិធីធ្វើសកម្មភាពជាក់
ស្ដែង សមស្រប៕