គណះរដ្ឋមន្រ្តីថ្មីរបស់ជប៉ុនឈរនៅចំពោះមុខការលំបាកខាងសេដ្ឋកិច្ចនិង កិច្ចការបរទេស។

Vovwowld-ក្រោយពីLDPទទួកបានជោគជ័យ ប្រធានគណបក្ស​ ប្រជាធិបតេយ្យ
សេរីជប៉ុន លោក Shinzo Abeបាននាំចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លាជាច្រើន
ដោយការអះអាងនាំប្រទេសជប៉ុនរួចផុតពីបណ្តាវិបត្តិថ្លែងមតិក្នុងសន្និសីទកាសែត
ដំបូងក្រោយពីការឈ្នះឆ្នោត​ លោក Shinzo​Abeអោយដឹងថា៖សមាសភាពគណះ
រដ្ឋមន្រ្តីថ្មីអាចប្រកាសជាសាធារណះនាថ្ងៃទី២៦ធ្នូខាងមុខ។លោកបាននាំចេញ
គោលដៅសំខាន់ៗគឺនាំប្រទេសជប៉ុនរួចផុតពីវិបត្តិនានានិងស្តារប្រៀបខ្លាំងខាង
ការទូតរបស់ជប៉ុនឡើងវិញ។លើវិស័យសេដ្ឋកិច្ចលោក  Abeលើកច្បាស់ថា៖
ក្រោយពីបង្កើត​ រដ្ឋាភិបាលរបស់លោកនឹងត្រូវដោះស្រាយស្ថានភាពឧណភាពនិង
ប្រាក់យេនកើនថ្លៃនាបច្ចុប្បន្ននេះ។លោកអោយដឹងថា៖នឹងបញ្ជាណែនាំបណ្តារដ្ឋមន្រ្តី
ចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងជាមួយធនាគារកណ្តាលជប៉ុនដើម្បីអនុវត្តគោល
នយោបាយបន្ឋូស្រាលប្រាក់កាស់និងទទួលឲ្យបាននូវគោលដៅរក្សាកំរិតអតិផរណា
ចំនួន២%/ឆ្នាំ។


                  

គណះរដ្ឋមន្រ្តីថ្មីរបស់ជប៉ុនឈរនៅចំពោះមុខការលំបាកខាងសេដ្ឋកិច្ចនិង កិច្ចការបរទេស។  - ảnh 1
លោក Shinzo Abe( រូបថត: Internet)

លើវិស័យកិច្ចការបរទេសប្រធានLDPចាត់ទុកថា៖អាមេរិកនៅតែជាសម្ព័ន្ឋមិត្ត១ក្នុង
ចំណោមសម្ព័ន្ឋមិត្តសំខាន់បំផុតរបស់ជប៉ុន ក្នុងដែលពេលរូបលោកអះអាងថាបន្ត
រក្សាសម្ព័ន្ឋមិត្តនិងស្តារប្រៀបខ្លាំងខាងការទូតរបស់ជប៉ុនបានធ្លាក់ចុះនាប៉ុន្មានឆ្នាំកន្លង
មក។ប្រការនេះត្រូវបានបញ្ជាក់ច្បាស់នាព្រឹកថ្ងៃទី១៨ធ្នូ លោក Shinzo Abeបានមាន
ការចរចារតាមទូរសព្ទជាលើកដំបូងជាមួយប្រធានាធិបតីអាមេរិកលោក Barak Obama។តាមនោះភាគីទាំង២បានឯកភាពបង្កើនរាល់ទំនាក់ទំនងរវាងប្រទេសទាំង២ព្រមទាំង
ពិភាក្សាអំពីសន្ឋិសញ្ញាសន្តិសុខអាមេរិក-ជប៉ុននិងបញ្ហាសេដ្ឋកិច្ចទៀតផង។លោក
Shinzo Abeក៍អះអាងដែរថា៖នឹងមានជំនួបជាមួយលោក Barak Obamaនាខែមករាឆ្នាំ
២០១៣ម្តងទៀត។

ស្តីពីទំនាក់ទំនងជាមួយចិនទោះបីជាអះអាងនូវសារសំខាន់ជាមួយប្រទសនេះក៍ដោយ
ក៍លោកបានសំដែងនូវគោលជំហរតឹងរឹងពេលប្រកាសថា៖មិនមាន​អ្វី​ត្រូវ​ចរចា​អំពី
អធិបតេយ្យភាពចំពោះបណ្តាកោះ ជម្លោះជាមួយ​ចិនទេ។

​​​​​​​​​​​​​​​​​​                 

គណះរដ្ឋមន្រ្តីថ្មីរបស់ជប៉ុនឈរនៅចំពោះមុខការលំបាកខាងសេដ្ឋកិច្ចនិង កិច្ចការបរទេស។  - ảnh 2
លោកShinzo Abeសំដែងនូវគោលជំហរតឹងរឹងចំពោះបណ្តាកោះ ជម្លោះ(រូបថត: Internet)

ដោយកាយវិការនេចាប់ផ្តើមជាលើកដំបូងក្រោយពីទទួលជ័យជំនះលោកShinzo Abe
និងLDPកំពុងអនុវត្តពាក្យស្លោកដែលបាននាំចេញមុនការបោះឆ្នោតគឺស្តាជប៉ុននិង
កសាងប្រទេសជប៉ុនឡើងវិញ។ប៉ុន្តែដំណើរការនេះនឹងជួបការលំបាកជាច្រើន។និង
បណ្តាអ្នកបោះឆ្នោតជាជនដែលបានបោះឆ្នោតគាំទ្រLDPកំពុងតាមដានសមត្ថភាព
ដឹកនាំប្រទេសជាតិរបស់គណះបក្សLDP៕

ប្រតិកម្មទៅវិញ

ផ្សេងៗ