គោរពនិងភាពមាំមួនដើម្បីអនុវត្តគោលដៅកសាង សន្តិភាព
ANH HUYEN -  
(VOV WORLD) /  
Vovworld-អាចនិយាយបានថា៖ ជំនួបសន្ទនា Shangri-La ទទួលបានការយកចិត្តទុក
ដាក់ជាពិសេសពីសាធារណះមតិអន្តរជាតិ។ពីព្រោះនេះជាព្រឹត្តិការណ៍នយោបាយដ៍សែន
សំខាន់និងជាយន្តការ១ដើម្បីធានាសន្តិសុខនិងការជួបសន្ទនារវាងប្រទេសពាក់ព័ន្ឋទាំង
ឡាយនៅក្នុងដំបន់នេះ។ Shangri-La ជាជំនួបសន្ទនា១ដែលនៅទីនោះប្រទេសទាក់ទិន
នានាអាចជួបសន្ទនាជាមួយគ្នាជាផ្ទាល់និងបង្កើតទំនុកទុកចិត្តអំពីសន្តិសុខ។ក្នុងដំបន់១
នៅមានបញ្ហាអស្ថិរភាពជាច្រើននោះ ជំនួបសន្ទនា Shangri-La ជាកាណាល់សន្ទនា សំខាន់១ស្តីពីសន្តិសុខ។
ដោយហេតុនេះបទថ្លែងមតិរបស់នាយករដ្ឋមន្រ្តីវៀតណាមលោកNguyenTanDungស្តីពី
ការកសាងទំនុកទុកចិត្តនិងដំបន់អាស៊ីប៉ាស៊ីហ្វិក១សន្តិភាពនិងសម្បូរុងរឿងទទួលបាន
ការយកចិត្តទុកដាក់ជាពិសេសពីសាធារណះមតិ។អ្នកជំនាញការល្បីឈ្មោះអំពីអាស៊ី
អគ្នេយ៍លោកDavid Camrouxគ្រូបង្រៀន១រូបនៅសាលានយោបាយប៉ារីសចាត់ទុកថា៖“ នេះជាចំណុចសំខាន់១។ពីព្រោះថាយើងទាំងអស់គ្នាសុទ្ឋតែដឹងថា៖សឹង្ហបុរីជាប្រទេស
ធំ១ក្នុងអាស៊ាន។ការដែល នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dung ជាវាក្មិន
ស្នូល១រូបនៅ Shangri-La បាន សរឲ្យឃើញថាវៀតណាមដើរតួនាទីស្នូលក្នុងបញ្ហា
នយោបាយនៃដំបន់នេះ។“
លោកDavid Camrouxគូសបញ្ជាក់ទៀតថាតាមបទថ្លែងមតិនេះគេអាចឃើញច្បាស់នូវ
គោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។មិនត្រឹមតែអះអាងនូវគោលនយោ
បាយកិច្ចការបរទេសស្នេហាសន្តិភាពមានការទទួលខុសត្រូវរបស់ខ្លួនប៉ុណ្ណោះវៀតណាម
នៅនាំចេញទិសដៅដោះស្រាយរាល់បញ្ហាទាក់ទិនដល់ការរក្សាសន្តិភាពស្ថិរភាពនៅក្នុង
ដំបន់ដែលក្នុងនោះមាជំលោះលើសមុទ្រខាងកើតផង។
ចែករំលែកជាមួយទស្សនះនេះរបស់លោកDavid Camroux បណ្ឌិតសាស្រ្តាចារ្យរង
Vladimia Mazyrin នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនៃសភាបណ្ឌិតវិទ្យាសាស្រ្ត
រុស្ស៊ីលើកច្បាស់ថា៖ការដែលវៀតណាមនាំចេញនិន្នាការបង្កើនជំលោះនិងការធ្វើអន្តរា
គមរបស់ប្រទេសធំៗក្នុងដំបន់ជាបញ្ហាត្រឹមត្រូវទាំងស្រុង។លោកចាត់ទុកថា៖“ ខ្ញុំចង់
សង្កត់ធ្ងន់លើបញ្ហា១។នោះគឺបទថ្លែងមតិរបស់ លោកនាយករដ្ឋមន្រ្តីNguyen Tan Dung បានចែងថា ៖វៀតណាមមិនប្រឆាំងជំទាស់ការចូលរួមសកម្មរបស់បណ្តាប្រទេសធំៗ
នៅក្រៅដំបន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពសន្តិសុខនិងការអភិវឌ្ឍន៍។
បទថ្លែងមតិបានអះអាងនូវប្រការចាំបាច់១គឺត្រូវផ្ទៀងស្តាប់សំលេងដ៍ត្រឹមត្រូវពីបណ្តា
ប្រទេសតូចៗ។តាមមតិខ្ញុំថាវៀតណាមមិនមែនជាប្រទេស តូច១ខាងវិស័យសេដ្ឋកិច្ច។សព្វថ្ងៃកិត្យានុភាពរបស់វៀតណាមកំពុងកើនឡើងលើឆាក់អន្តរជាតិ។នៅ ជំនួបសន្ទនា
Shangri-La និង បទថ្លែងមតិរបស់ លោកនាយករដ្ឋមន្រ្តីNguyen Tan Dung បានអះអាងនូវ
ឥទ្ឋិពលរបស់វៀតណាមនិងសំលេងរបស់វៀតណាមត្រូវបានផ្ទៀងស្តាប់ពី១ថ្ងៃទៅ១ថ្ងៃ“។
|
នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dungនៅក្នុងជំនួបសន្ទនា Shangri-La លើកទី១២
(រូបថតVNA) |
អ្នកវិភាគនយោបាយផ្សេងទៀត របស់រុស្ស៊ី Petr Tssvetov បានអះអាងថា÷ បទថ្លែងមតិ
របស់នាយករដ្ឋមន្ត្រី Nguyen Tan Dungបាននាំចេញចំអត្តចរិតរបស់បណ្ដាជំលោះ ការខ្វែង
គំនិតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ទស្សនះរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយ
តំលៃទាន់ពេលវេលាត្រឹមត្រូវ និងសមភាពរាល់ដំណោះស្រាយ សំរាប់បញ្ហាផ្សេងៗ របស់
ពិភពលោក ក៏ដូចជានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដោយឈរលើធម្មនុញ្ញនៃអង្គការ
សហប្រជាជាតិ និងបណ្ដាបទដ្ឋាន ច្បាប់អន្តរជាតិ ដែលបានទទួលស្គាល់។ ពេលជាមួយ
គ្នានោះ សាស្ត្រាចារ្យ Geoffrey Till នៃសាលា King’s College អង់គ្លេសបានអះអាងថា÷អ្វីៗដែល នាយករដ្ឋមន្ត្រីវៀតណាម និយាយគឺត្រឹមត្រូវណាស់។ នេះគឺជារបៀបតែមួយគត់
ដើម្បីដោះស្រាយរាល់ជំលោះរបស់ប្រទេសនានា។
ខ្លី ហើយងាយយល់ បណ្ដាសារអំពីគោលនយោបាយធំៗ មានចរិតលក្ខណះយុទ្ធសាស្ត្រ
អំពីបណ្ដាបញ្ហាលេចធ្លោ ក្នុងតំបន់អាស៊ិ-ប៉ាស៊ីហ្វីក ក្នុងបទថ្លែងមតិរបស់នាយករដ្ឋមន្ត្រី
Nguyen Tan Dung ទទួលបានការគាំទ្រ និងស្រុះចិត្តគំនិតជាច្រើន របស់សាធារណហមតិ ។ ខឿនសន្តិភាពនិងសន្តិសុខជាក់ស្ដែង មិនត្រឹមតែជាបំណងប្រាថ្នា អាទិភាពនៃប្រទេសជាតិ
និមួយៗប៉ុណ្ណោះទេ ថែមទាំងជានិន្នការមិនអាចបញ្ច្រាសបានឡើយ៕
ANH HUYEN
-VOV WORLD