គ្រឹស្តសាសនិកវៀតណាមរស់ល្អខាងផ្លូវលោក ល្អខាងផ្លូវធម៌
THU HOA -  
(VOVWORLD) /  
Vovworld-នៅប្រទេសវៀតណាមសព្វថ្ងៃនេះមានគ្រឹស្តសាសនិកប្រមាណ៥លាន៧
សែននាក់។សាសនាកាតូលិចត្រូវបានផ្សាយចូលក្នុងវៀតណាមកាលពីសតវត្សរ៍ទី
១៦។អត្រាប្រជាជនវៀតណាមកាន់សាសនាកាតូលិចរៀបចំណាត់ថ្នាក់ទី៣នៅក្នុង
តំបន់អាស៊ីអគ្នេយ៍។
បុណ្យ គ្រឹសម៉ាស១ដ៍សុខសាន្តត្រាណនិងសុភមង្គល
គ្រឹស្តសាសនិកជាង២សែននាក់នៅតំបន់កានសាសនាកាតូលិចកហាណូយ Hung Hoa
និងBacNinhទទួលបុណ្យគ្រឹសម៉ាសដ៍សប្បាយរីករាយក្នុងលក្ខណះល្អបំផុត។ក្នុងច្រើន
ថ្ងៃកន្លងមករដ្ឋអំណាចគ្រប់ជាន់ថ្នាក់ដែលសហការជាមួយណះកម្មាធិការសាមគ្គីសាស
នាកាតូលិចបានត្រៀមរៀបចំគ្រប់លក្ខណះខាងសម្ភារះនិងស្មារតីសំរាប់ជនរួមជាតិ
ទទួលណូអែល។លោកPham Huy Thongអនុប្រធានអចិន្ត្រៃកម្មាធិការសាមគ្គីសាសនា
កាតូលិចទីក្រុងហាណូយអោយដឹងថា៖“ ណូអែលឆ្នាំនេះដោយសារមានការយកចិត្តទុក
ដាក់ពី ថ្នាក់ដឹកនាំទីក្រុងតំបន់ជាច្រើនត្រូវបានទទួលបុព្វជិកមកធ្វើបុណ្យដើម្បីបំពេញ
តម្រូវការខាងសាសនារបស់ជនរួមជាតិ។ថ្នាក់ដឹកនាំនៃបណ្តាស្ងាប័នបានចុះទស្សនា
តំបន់កាន់សាសនានានានៅទូទាងប្រទេស។ ជនរួមជាតិជាគ្រឹស្តសាសនិក នៅទីក្រុង
ហាណូយឆ្នាំនេះមានក្តីសប្បាយរីករាយនិងកិត្តិយសទទួលបានឥស្សរីយយសដែល
ប្រធានរដ្ឋប្រគលជូន។“
វិហារកាតូលិចនៅកណ្តាលទីក្រុង Buon Ma Thuot ខែត្រDac Lacនៅភាគកណ្តាលវៀត
ណាមត្រូវបានតុបតាំងដ៏ ល្អឆើតឆាយដោយភ្លើងគ្រប់ពណ៌លើដើមណូអែលជាដើម។បរិយាកាសទទួលបុណ្យណូអែលគ្របដណ្តប់នៅសព្វទីកន្លែងនៅក្នុងខែត្រ។លោក Vu
Trung Thien អនុប្រធានក្រុមប្រឹក្សាតំបន់កាន់សាសនាកាតូលិច Quang Nhieu អោយដឹង
ថា៖“គ្រឹសសាសនឹកនិងតំបន់កាន់សាសនាកាតូលិចឆ្នាំនេះទទួល បុណ្យគ្រឹសម៉ាសតាម
ស្មារតីនៃសាសនា Kito។ យើងខ្ញុំទទួលបុណ្យគ្រឹសម៉ាស ដ៏សប្បាយរីករាយយ៉ាង
ក្រែលែង។“
|
បរិយាកាសបុណ្យ គ្រឹសម៉ាសគ្របដណ្តប់លើសព្ចទីកន្លែងនៅប្រទេសវៀតណាម(រូបថតVNA) |
បុណ្យ គ្រឹសម៉ាសពោរពេញទៅដោយមនុស្សធម៌និងសប្បុរសធម៌
ឈានចូលបុណ្យគ្រឹសម៉ាសឆ្នាំនេះគ្រឹសសាសនឹកនៅទីក្រុងហូជីមិញសកម្មចូលរួម
សកម្មភាពបរិច្ចាកឈាមមនុស្សធម៌ជួយឧបត្ថម្ភជនក្រីក្រជនពិការសិស្សានុសិស្សក្រីក្រ
ដែលឧស្សាក្នុងសិក្សារៀនសូត។ល។នៅខ័ណ្ឌGo Vap ជនក្រីក្រជិត២០០០នាក់ត្រូវបាន
ពិនិត្យព្យាបាលជំងឺនិងទទួលអំណោយ។នៅខ័ណ្ឌ Thu Duc ជនរួមជាតិរៃអង្គាសប្រាក់
បានជិត១០០លានដុងដើម្បីជួយឧបត្ថម្ភកុមារក្រីក្រ។ចំពោះជនរួមជាតិជាគ្រឹសសាសនឹក
គឺឆ្នាំណាក៍ដូចជាឆ្នាំណាដែរបុណ្យណូអែល ជាឱកាសសំរាប់ជនគ្រប់រូបមានការយកចិត្ត
ទុកដាក់ជាមួយគ្នានិងរស់មានការទទួលខុសត្រូវជាមួយសហគមន៍ជាច្រើនជាងទៀត។
លោក Tran Van Dinh សមាជិកក្រុមប្រឹក្សាតំបន់កាន់សាសនាកាតូលិចNhan Hoa ខ័ណ្ឌ
Tan Phu ចែករំលែកថា៖“ ក្នុងឱកាសបុណ្យណូអែលជនគ្រប់រូបសុទ្ឋតែបានមានក្តី
សមនស្សរីករាយ។អ្នកមានជួយឧបត្ថម្ភជនក្រីក្រ។យើងខ្ញុំជួយឧបត្ថម្ភគ្នាតាមស្មារតីស្ម័ចិត្ត
។តាមសេចក្តីអំពាវនាវរបស់គួរ៉េ យើងខ្ញុំបានចែកអំណោយដល់ជនចំនួន៣៦០នាក់។ចំណែកនិមួយៗមានតំលៃ៥សែនដុងវៀតណាម។ “
ខិតខំប្រឹងប្រែងរស់ល្អខាងផ្លូវលោកល្អខាងផ្លូវធម៏។
តាមស្មារតី ខិតខំប្រឹងប្រែងរស់ល្អខាងផ្លូវលោកល្អខាងផ្លូវធម៏ក្នុងសហគមន៍បណ្តាជនជាតិ
គ្រឹស្តសាសនឹកនៅទូទាំងប្រទេសបានចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិចលនា
ដើម្បីជនក្រីក្រនិងចលនាសម្បុរសធម៌ប្រកបដោយប្រសិទ្ឋភាព។ជនរួមជាតិនៅសកម្មចូល
រួមការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមធ្វើមានសំរាប់ខ្លួនឯងនិងសង្គម។ការរួមវិភាគទានរបស់
ជនរួមជាតិបានរួមចំណែកយ៉ាងសំខានក្នុងគោលនយោបាយសុខមាលភាពសង្គមនិងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់នានា។ក្នុងពេលជាមួយគ្នានោះរដ្ឋអំណាចបានបង្កលក្ខណះ
ងាយស្រួលសំរាប់ជនរួមជាតិ រស់ល្អខាងផ្លូវលោកល្អខាងផ្លូវធម៏ក្នុងសហគមន៍ប្រទេសជាតិ។លោក Le Duc De ប្រធានគណះកម្មាធិការប្រជាជនឃុំ Tho Xuong ស្រុកTho Xuan ខេត្ត
Thanh Hoaជាតំបន់មាន៥០%នសចំនួនប្រជាជនកាន់សាសនាកាតូលិចអោយដឹងថា៖“
យើងខ្ញុំជានិច្ចកាលផ្លាស់ប្តូរមតិជាមួយបុព្វជិកតាមរយះនោះបុព្ចជិកមានទិសដៅសហការ
ជាមួយយើងខ្ញុំនិងផ្ទុយទៅវិញ។ពេលបើកបវេសកាលឆ្នាំសិក្សាថ្មីឬបើកសម្ភោពភូមិវប្បធម៌
ជាដើមយើងខ្ញុំសុទ្ឋតែអញ្ជើញបុព្វជីកចូលរួម។ “
បុណ្យ គ្រឹសម៉ាសសាន្តត្រាណនិងសុភមង្គលជាសក្ខីភាពច្បាស់លាស់នៃការខំប្រឹងប្រែង រស់ល្អខាងផ្លូវលោកល្អខាងផ្លូវធម៏របស់គ្រឹ្តសាសនិករាប់លាននាក់នៅវៀតណាមនិងជាការ
យកចិត្តទុកដាក់កាន់តែល្អនិងស្និទស្នាលរវាងគ្រឹ្តសាសនិកជាមួយសហគមន៍នៃបណ្តា
ជនជាតិវៀតណាម៕
THU HOA
-VOVWORLD