គោលនយោបាយមុនក៍ដូចជាក្រោយគឺការពារនិងជំរុញ សិទ្ឋិមនុស្ស។
THU HOA -  
(VOV WORLD) /  
Vovworld- ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh
Minh បានគូសបញ្ជាក់ថា៖ការដែលវៀតណាមឈរឈ្មោះក្នុងក្រុមប្រឹក្សាសិទ្ឋិមនុស្ស
អង្គការសហប្រជាជាតិគឺផ្តើមចេញពីគោលនយោបាយមុនក៍ដូចជាក្រោយរបស់បក្ស
និងរដ្ឋគឺការពារជំរុញសិទ្ឋិមនុស្សនិងរួមវិភាគទានក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ
លើវិស័យនេះយ៉ាងសកម្ម។ការដែលវៀតណាមជាប់ឆ្នោតក្នុងក្រុមប្រឹក្សានេះដោយ
សំលេងគាំទ្រខ្ពស់ជាងគេបានបង្ហាញការវាយតំឡៃខ្ពស់ពីសហគមន៍អន្តរជាតិចំពោះ
សមិទ្ឋិដែលវៀតណាមទទួលបានក្នុងកិច្ចការផ្លាស់ផ្តូរថ្មីលើគ្រប់វិស័យជាពិសេសលទ្ឋ
ផលខាងសិទ្ឋិមនុស្ស។
សិទ្ឋិមនុស្សត្រូវបានការពារ
លោក Pham Binh Minh អះអាងថា៖មនុស្សដើរតួនាទីស្នូលផងជាគោលដៅនិងជា
កំលាំងចលករផងក្នុងដំណើរអភិវឌ្ឍន៍និងកិច្ចការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យនៅវៀត
ណាម។សិទ្ឋិនិងសេរីភាពជាសារវ័ន្តរបស់ប្រជាជនវៀតណាមបានត្រូវកត់ត្រាក្នុងរដ្ឋធម្ម
នុញ្ញច្បាប់ហើយធានាដោយការផ្តួចផ្តើមគំនិតគោលនយោបាយ។ល។សិទ្ឋិរបស់មនុស្ស
ខាងនយោបាយបានត្រូវស្តែងច្បាស់លាស់ក្នុងជីវភាពនយោបាយសង្គមដ៍សស្រាក់ស
ស្រាំរបស់ប្រទេសជាតិ។រដ្ឋសភាបានផ្សព្វផ្សាយក្រិតច្បាប់ជាច្រើន បង្កើតមូលដ្ឋាន
កតិយុត្តដ៍រឹងមាំសំរាប់កិច្ចការពារសិទ្ឋិមនុស្ស។សិទ្ឋិរបស់ប្រជាជនត្រូវបានអនុវត្ត
ប្រកបដោយប្រសិទ្ឋភាពតាមរយះកំណែទម្រង់កតិយុត្តនិងរដ្ឋបាល។ការរួមមតិរបស់
ប្រជាជនត្រូវបានពង្រីកដោយក្រមច្បាប់ស្តីអំពីសារព័ត៌មានបណ្តឹងតវ៉ាបរិហារបែបបទ
ប្រជាធិបតេយ្យនៅមូលដ្ឋាននិងអង្កការសង្គមជាដើម។នៅប្រទេសវៀតណាមរាល់ការ
ប្រកាន់ពួជសាសន៍ត្រូវហាមឃាត់ជីវភាពរស់នៅខាងសម្ភារះនិងស្មារតីរបស់ប្រជាជន
ជាជនជាតិភាគតិចត្រូវបានកែលំអដោយឥតឈប់ឈរ។ជីវភាពខាងជំនឿសាសនារបស់
ជនរួមជាតិគឺសម្បូបែបណាស់។សិទ្ឋិខាងសេដ្ឋកិច្ច សង្គមនិងវប្បធម៌បង្ហាញពីសិទ្ឋិកម្មសិទ្ឋិ
សេរីភាពខាងផលិតកម្មអាជីវកម្មសុខុមាលភាពសង្គម។ល។សហគមន៍អន្តរជាតិចាត់ទុក
វៀតណាមជាចំណុចភ្លឺ១លើវិស័យកាត់បន្ថយភាពក្រីក្រនិងធានាសន្តិសុខស្បៀងអាហារ លើកកំពស់សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។
|
លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីការបរទេសវៀតណាម។ |
បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចការពារនិងជំរុញសិទ្ឋិមនុស្ស
វៀតណាមនាបច្ចុប្បន្នជាសមាជិកនៃអនុសញ្ញាអន្តរជាតិសំខាន់ៗអំពីសិទ្ឋិមនុស្សដែលក្នុង
នោះមានអនុសញ្ញាស្តីពីសិទ្ឋិស៊ីវិលនយោបាយ អនុសញ្ញាស្តីពីសិទ្ឋិសេដ្ឋកិច្ចសង្គមវប្បធម៌និងអនុសញ្ញាស្តពីការលុបបំបាត់ការប្រកាន់ជាតិសាសន៍។ក្នុងរយះពេល៧ឆ្នាំតាំងពីពេល
ក្រុមប្រឹក្សាសិទ្ឋិមនុស្សត្រូវបានបង្កើតមក វៀតណាមក្នុងថានជាអ្នកសង្កេតការណ៍បាន
មានការរួមតិយ៉ាងសកម្មចំពោះបញ្ហាជាច្រើននៃរបៀវារះនិងចូលរួមការកសាងសេចក្តីសំរេចចិត្តជាច្រើនទៀតផង។នៅក្នុងតំបន់វៀតណាមបានមានការរួមវិភាគទានយ៉ាង
សកម្មចូលក្នុងការបង្កើតគណះកម្មាធិការរដ្ឋាភិបាលអាស៊ានអំពីសិទ្ឋិមនុស្សនិងគណះកម្មា
ធិការមួយចំនួនទៀត។
ចូលរួមយ៉ាងសកម្មចូលក្នុងកិច្ចការបស់ក្រុមប្រឹក្សាសិទ្ឋិមនុស្សអង្គគការសហ
ប្រជាជាតិ
វៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការនៃក្រុមប្រឹក្សាសិទ្ឋិមនុស្សព្រមទាំងរួមជាមួយ
បណ្តាប្រទេសជាសមាជិកនិងដៃគូអន្តរជាតិត្រៀមខ្លួនជាស្រេចនាំចេញការផ្តើមគំនិត ជំរុញបញ្ហាថ្មីដើម្បីផលប្រយោជន៍រួមលើកកំពស់ប្រសិទ្ឋភាពនៃក្រុមប្រឹក្សាសិទ្ឋិមនុស្ស។
លោក Pham Binh Minhចាត់ទុកថា៖បទពិសោទដែលទទួលបានក្នុងដំណើរផ្លាស់ប្តូរច្មី
ការពារនិងជំរុញសិទ្ឋិមនុស្សនៅវៀតណាមនិងដំណែងជាសមាជិកអាស៊ានចលនាមិន
ចូលបក្សសម្ព័ន្ឋជាដើមនឹងរួមចំណែកយ៉ាងសកម្មក្នុងការជមរុញកិច្ចការនៃក្រុមប្រឹក្សា
សិទ្ឋិមនុស្សអង្គការសហប្រជាជាតិ៕
THU HOA
-VOV WORLD