(VOVworld)-ក្នុងឆ្នាំ២០១៣ ទោះបីជាសេដ្ឋកិច្ចនៅជួបប្រទះនឹងការលំបាកនិងប្រ
ភពកម្លាំង មានការច្រុតចុះក្តី ប៉ុន្តែជាទូទៅផ្ទាំងគំនូសុខុមាលភាពសង្គមរបស់វៀត
ណាមនៅមានចំណុចភ្លឺជាច្រើន។ រដ្ឋាភិបាលវៀតណាមបានរៀបចំ ប្រភពកម្លាំង
ពលំគ្រប់គ្រាន់សម្រាប់កម្មវិធីកាត់បន្ថយភាពក្រីក្រនិយាយដោយឡែកនិងគោល
នយោបាយសុខុមាលភាពសង្គមនិយាយរួម។
ក្នុងឆ្នាំ២០១៣ គោលនយោបាយមុនក៏ដូចជាក្រោយរបស់ វៀតណាមគឺផ្តល់
អាទិភាពសម្រាប់អ្នកមានគុណូបការៈចំពោះបដិវត្តន៍ កាត់បន្ថយភាពក្រីក្រ និង
បង្កើតការងារធ្វើ។ នេះជាកត្តា១ក្នុងចំណោមកត្តាដែលធានាស្ថិរភាពសង្គម។ លើ
វិស័យឧបត្ថម្ភសង្គមបណ្តាផ្នែកជំនាញគ្រប់ជាន់ថ្នាក់នៅវៀតណាមបន្តលៃទុកការ
យកចិត្តទុកដាក់ដល់ ជនចាស់ជរា ជនពិការ និងជនរស់នៅតំបន់សេដ្ឋកិច្ចសង្គម
ជួបការលំបាកជាពិសេស។
លទ្ធផលលេចធ្លោ
យោងតាមក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមថា ក្នុង
ឆ្នាំ២០១៣ វៀតណាមនៅរក្សាបានគោលដៅកាត់បន្ថយភាពក្រីក្រជាមធ្យមពី
១,៧%ដល់២%។ ចំពោះស្រុកក្របំផុតនៅរក្សាបានជាង៤%ដែរ។ ក៏ក្នុងឆ្នាំកន្លង
ទៅវៀតណាមបង្កើតការងារធ្វើថ្មីសម្រាប់ពលករ១លាន៥សែននាក់។រួមជាមួយ
បណ្តាគោលនយោបាយសុខុមាលភាពសង្គម ក្នុងឆ្នាំ២០១៣នេះ ការកែសម្រួល
ប្រាក់បៀរវត្សក៏បានរួមចំណែកក្នុងការកែលំអរជីវភាពរស់នៅសម្រាប់ប្រជាជន
ផងដែរ។
|
រូបថតៈ suckhoedoisong.vn |
ទន្ទឹមនឹងនោះ ការងារសុវត្ថិភាព អនាម័យពលកម្ម ការងារឧបត្ថម្ភសង្គម រួមទាំងការអនុវត្តន៍គោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងចំពោះ
អ្នកអត់ការងារធ្វើ ថែទាំបីបាច់គាំពារកុមារក៏ត្រូវបានស្ថាប័ននានាអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាព។ រហូតដល់ដំណាច់ឆ្នាំ២០១៣កន្លងទៅ មុខសញ្ញាជាង៦០
លាននាក់ចូលរួមទិញប័ណ្ណធានារ៉ាប់រង់សង្គម ធានារ៉ាប់រងសុខាភិបាល កើន ៤,៦%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ លោកស្រីNguyen Thi
Thanh Hoa សមាជិកាសភា មណ្ឌល Bac Ninh បានវាយតំលៃថា៖
“ បណ្ដាលទ្ធផលទទួលបានក្នុងឆ្នាំ២០១៣គួរអោយកត់សម្គាល់ និងមាន
អត្ថន័យដ៏សែនសំខាន់។ វិនិយោគសំរាប់សុខុមាលភាពសង្គមត្រូវបានយកចិត្ត
ទុកដាក់ច្រើនជាង ជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានកែលំអរ។ អត្រាអ្នក
ចូលរួមការធានារ៉ាប់រងសង្គមត្រូវបានកើនឡើង។ …។ល។”
ដើម្បីទទួលបានសមិទ្ធិផលនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ
និងសង្គមកិច្ចវៀតណាម លោក Nguyen Trong Dam បានវិភាគថា៖
“ ប្រការថ្មីគឺយើងមានកម្មវិធីគោលដៅជាតិ បង្កលក្ខណៈងាយស្រួលជា
ច្រើនសំរាប់ការបញ្ជាណែនាំរបស់រដ្ឋាភិបាល និងក្រសួងស្ថាប័ននានា។ចំពោះមុខសញ្ញាអ្នកក្រីក្រ យើងបានមានគោលនយោបាយជាច្រើន និងក្នុងឆ្នាំកន្លង
ទៅ យើងបានបំពេញបន្ថែមគោលនយោបាយចំពោះអ្នកប្រកៀកក្រីក្រ និងគ្រួ
សារទើបរួចផុតពីភាពក្រីក្រ ដើម្បីកាត់បន្ថយភាពក្រីក្រយូរអង្វែង”។
ទន្ទឹមនឹងពន្លឺភ្លឺស្វាងនៃផ្ទាំងគំនូរទូទៅស្តីអំពីសុខុមាលភាពសង្គមនេះ
អត្រាគ្រួសារ ក្រីក្រនៅតំបន់ឆ្ងាយដាច់ស្រយាល និងជនរួមជាតិភាគតិចនៅ
មានអត្រាខ្ពស់ណស់ ហើយការងារសុខាភិបាល អប់រំនៅមានចំណុចអន់
ខ្សោយជាច្រើន។
អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក
Nguyen Trong Dam ពិនិត្យថា៖
“ការកាត់បន្ថយភាពក្រីក្ររបស់វៀតណាមនៅមានកំហិត ដោយសារចំនួន
ប្រជាជនមានចំណូលទាបគឺច្រើនណាស់។ ជាពិសេស ភាពក្រីក្រនេះ ភាគច្រើន
ប្រមូលផ្តុំនៅតំបន់លំបាក តំបន់ព្រៃភ្នំជាដើម។ ពុំនោះសោធ គ្រោះ ធម្មជាតិ និង
បំរ៉ែបំរួលអាកាសធាតុក៏ជាការកំរាមគំហែងផងដែរ”។
ដោឈរលើលទ្ធផលដែលបានសម្រេចក្នុងឆ្នាំ២០១៣ ក្នុងឆ្នាំ២០១៤នេះ វៀតណាមកំពុងកសាងគោលនយោបាយសង្គមមានលក្ខណៈតំបន់តាមក្រុម
ជនជាតិ ក្រុមទីប្រជុំជន រួមទាំងលើកទឹកចិត្តការចូលរួមយ៉ាងសកម្មរបស់ប្រជា
ជនទៀតផង៕