(VOV)_បន្ទាប់ពីពេលបញ្ចប់វង់ពិគ្រោះយោបល់ចំនួន៣ នាបច្ចុប្បន្ន បណ្ដាតំ
បន់នៅវៀតណាមបានចាប់ផ្តើមរៀបចំសន្និសីទ ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
ដើម្បីបេក្ខជនសមាជិកសភាចំនួន៨៧០រូប ឃោសនាបោះឆ្នោត។ នេះគឺជាសកម្ម
ភាពសំខាន់ ដើម្បីបណ្ដាបេក្ខជនអធិប្បាយជាមួយអ្នកបោះឆ្នោត អំពីគំរោងកម្ម
វិធីធ្វើសកម្មភាពរបស់ខ្លួន ប្រសិនបើជាប់ឆ្នោត ហើយក៏ជាឱកាសដើម្បីអ្នកបោះ
ឆ្នោតមានបន្ថែមព័ត៍មានអំពីបេក្ខជន និងសម្រេចចិត្តបោះឆ្នោតអោយអ្នកណា
|
ឃោសនាបោះឆ្នោត៖ពាក្យសន្យានិងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតនានា |
តាមការកំណត់របស់ច្បាប់បោះឆ្នោតសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រ
ជាជន គឺការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ តម្លាភាព សមភាព តាមច្បាប់ ធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។
កម្មវិធីធ្វើសកម្មភាពក្តាប់ជាប់ស្ថានភាពជាក់ស្ដែង
តាមរយៈបណ្ដាជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត បានសរអោយឃើញថា៖
បណ្ដាកម្មវិធីធ្វើសកម្មភាពរបស់បេក្ខជនសុទ្ធតែក្តាប់ជាប់ស្ថានភាពជាក់ស្ដែងនៃ
ជីវភាពរស់នៅ ស្ដីអំពីបញ្ហាជាច្រើនដែលបានសាធារណមតិយកចិត្តទុកដាក់យ៉ាង
ខ្លាំង។ ដូចជា នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ អគ្គលេ
ខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើភារកិច្ចស្នូលចំនួន៣ ក្នុង
កម្មវិធីធ្វើសកម្មភាពរបស់ខ្លួន នោះគឺការប្រមូលផ្តុំកសាងបក្ស ប្រព័ន្ធនយោបាយ
ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ កសាងក្បាលម៉ាស៊ីនស្អាតស្អម រឹងមាំ។ ការរក្សារឹង
មាំការពារប្រទេស សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ត្រូវបានចាត់ទុកជាភារកិច្ចស្នូល
ជាប្រចាំនិងសំខាន់ រក្សាអោយបានឯករាជ្យ អធិបតេយ្យភាពជាតិ ដែលក្នុងនោះ
មានអធិបតេយ្យភាពអំពីកោះនិងសមុទ្រ រក្សាបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បី
អភិវឌ្ឍន៍ប្រទេសជាតិ។ ដើម្បីសម្រេចការងារទាំងនេះ អគ្គលេខាបក្ស លោក
Nguyen Phu Trong បានចាត់ទុកថា៖ ត្រូវផ្សាភ្ជាប់ជាមួយប្រជាជន ផ្ទៀងស្តាប់ប្រ
ជាជន រក្សាទំនាក់ទំនងល្អជាមួយប្រជាជន។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាននាំចេញដំណោះស្រាយនានា ដើម្បី
រួមជាមួយ បក្ស រដ្ឋសភា និងប្រជាជនអនុវត្ត នោះគឺនាំវៀតណាមក្លាយទៅជាប្រ
ទេសឧស្សាហកម្មជាសារវ័ន្តតាមទិសទំនើប។
|
ឃោសនាបោះឆ្នោត៖ពាក្យសន្យានិងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតនានា |
សំលឹងរួម ក្នុងកម្មវិធីធ្វើសកម្មភាព បណ្ដាបេក្ខជនសុទ្ធតែបានអះអាងថានឹង
សកម្មរួមវិភាគទានអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីស្តិសមជាមួយទំនុកទុកចិត្ត
ជំនឿជាក់របស់អ្នកបោះឆ្នោត។ វាយតំលៃអំពីកម្មវិធីធ្វើសកម្មភាពរបស់អ្នកបោះឆ្នោត
លោកBui Van Xuyen សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការច្បាប់ របស់រដ្ឋសភា បាន
ចាត់ទុកថា៖
“ ប្រការសំខាន់ ក្នុងកម្មវិធីធ្វើសកម្មភាពរបស់បេក្ខជនសមាជិកសភា គឺបញ្ជូន
សម្លេងរបស់អ្នកបោះឆ្នោតទៅកាន់វេទិការដ្ឋសភា និងស្ថាប័នមជ្ឈឹម តំបន់ ដើម្បី
បង្ហាញនូវគំនិត គោលបំណងរបស់ប្រជាជន។ ដោះស្រាយបានគោលបំណងរបស់ប្រ
ជាជន ទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រក្សាស្ថិរភាពប្រទេសជាតិ។ គោលបំណង
ទាំងនេះគឺគោលបំណងត្រឹមត្រូវរបស់ប្រជាជន។ ខ្ញុំចាត់ទុកថា៖ កម្មវិធីធ្វើសកម្ម
ភាពក្នុងរយៈពេល៥ឆ្នាំនឹងបង្ហាញអំពីខ្លឹមសារទាំងនេះ។”
អ្នកបោះឆ្នោតជឿទុកចិត្ត
តាមរយៈបណ្ដាជំនួបប្រាស្រ័យរវាងបេក្ខជនជាមួយអ្នកបោះឆ្នោតនេះ អ្នកបោះ
ឆ្នោតបានបង្ហាញនូវទំនុកទុកចិត្ត ចំពោះបេក្ខជននឹងអនុវត្តកម្មវិធីធ្វើសកម្មភាព
ពង្រីកបញ្ញា ផ្លាស់ប្តូរថ្មីសកម្មភាព លើកកំពស់ប្រសិទ្ធិភាពសកម្មភាពរបស់រដ្ឋសភា
ឃ្លាំមើល និងដោះស្រាយបានបញ្ហាធំៗរបស់ប្រទេសជាតិ។អ្នកបោះឆ្នោត Sung Seo Ho
នៅស្រុក Si ma Cai ខេត្ត Lao Cai បានអោយដឹងថា៖
“ យើងខ្ញុំវាយតំលៃខ្ពស់ចំពោះបណ្ដាកម្មវិធីធ្វើសកម្មភាពរបស់បេក្ខជនសមាជិក
សភា។ចំពោះបេក្ខជន ដែលបានអ្នកបោះឆ្នោតជឿជាក់ និងបោះឆ្នោតជាសមាជិកស
ភា នីតិកាលទី១៤ យើងខ្ញុំមានគោលបំណងថា៖ បណ្ដាសមាជិកសភា យកចិត្តទុកដាក់
ចំពោះគោលនយោបាយចំពោះជនរួមជាតិជាជនជាតិភាគតិច នៅស្រុក Si Ma Cai
និយាយដោយឡែក និងនៅទូទាំងប្រទេសនិយាយរួម។”
បណ្ដាសន្និសីទ ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ត្រូវបានអនុវត្តពីថ្ងៃទី២៧
មេសាឆ្នាំ ២០១៦ ជាថ្ងៃប្រកាសបញ្ជីរាយនាមបេក្ខជនជាផ្លូវការហើយនិងត្រូវបញ្ចប់
មុនពេលបោះឆ្នោត ២៤ម៉ោង។
ពាក្យសន្យា របស់សមាជិកសភា ជាក្រុមជននិងបណ្ដាមនុស្សដែលបានប្រជា
ជនជឿជាក់ បោះឆ្នោតចូលក្នុងស្ថាប័នរដ្ឋអំណាចខ្ពស់បំផុតនេះ ជាកិត្តិយស និងជា
មោទនភាព។ ដូច្នេះ រួមជាមួយពាក្យសន្យា ក្នុងការឃោសនាបោះឆ្នោត ការបញ្ចុះបញ្ចូល
ក្នុងសកម្មភាពជាក់ស្ដែងរបស់បេក្ខជនជាប្រការសំខាន់ រួមចំណែកពង្រឹងទំនុកទុក
ចិត្តរបស់អ្នកបោះឆ្នោតចំពោះស្ថាប័ននីតិបញ្ញត្តិ៕