ចំណុចសំខាន់ថ្មីក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-អូស្ត្រាលី

(VOVWORLD) - ដំណើរទស្សនកិច្ចនៅអូស្ត្រាលីលើកនេះរបស់នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ជាព្រឹត្តិការណ៍សំខាន់ ដោយសារតែក្នុងឱកាសនេះ ប្រទេសទាំងពីរនឹងតម្លើងទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រនាចំឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាថ្ងៃទី១៤ មិនា អញ្ជើញចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក Malcolm Turnbull។ ដំណើរទស្សនកិច្ចនៅអូស្ត្រាលីលើកនេះរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជាព្រឹត្តិការណ៍សំខាន់ ដោយសារតែក្នុងឱកាសនេះ ប្រទេសទាំងពីរនឹងតម្លើងទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រនាចំឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត។

ចំណុចសំខាន់ថ្មីក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-អូស្ត្រាលី - ảnh 1នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងសមភាគីអូស្ត្រាលីលោក Malcolm Turnbull (រូបថត៖ VGP)

 

        ទំនាក់ទំនងរវាងវៀតណាមនិងអូស្ត្រាលីអភិវឌ្ឍន៍យ៉ាងលឿន ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព ពិសេសគឺចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនាឆ្នាំ២០០៩ និងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ស្ដីពីទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយបង្កើនបន្ថែម នាខែមីនាឆ្នាំ២០១៥។ អូស្ត្រាលីវាយតំលៃថា វៀតណាមជាដៃគូគន្លឹះក្នុងអាស៊ានហើយស្នើរឲ្យភាគីទាំងពីរតម្លើងទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ។

        ពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបតិ្តការ

        នាពេលកន្លងទៅ វៀតណាមនិងអូស្ត្រាលីបានពង្រីកល្អនូវយន្តការសហប្រតិបតិ្តការទ្វេភាគីនានា។ អាចនិយាយដល់កិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្រ្តីការបរទេស-ការពារជាតិ កិច្ចសន្ទនាអំពីសិទ្ធិមនុស្ស គណៈកម្មាធិការសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិងគណៈកម្មាធិការចម្រុះអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាដើម។

        ក្នុងវិស័យការពារជាតិ វៀតណាមនិងអូស្ត្រាលីបានរក្សាកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរ តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូ សហការបង្ការប្រឆាំងបទល្មើស គ្រប់គ្រងការចេញចូលដែនដី ប្រឆាំងជនចំណាកស្រុកដោយខុសច្បាប់ ផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ជាដើម។ អូស្ត្រាលីជាប្រទេសតែមួយគត់ដែលមានតំណាងអចិន្រ្តៃយ៍នៅមជ្ឈមណ្ឌលបង្ការប្រឆាំងបទល្មើសឆ្លងដែនវៀត ណាម នៅទីក្រុងហូជីមិញ តាមនោះភាគីទាំងពីរតែងតែផ្លាស់ប្ដូរព័ត៌មានចារកម្មបង្ការប្រឆាំងភេរវកម្ម ការជួញដូរមនុស្សនិងបទល្មើសគ្រឿងញៀន។

        ក្នុងវិស័យសេដ្ឋកិច្ច អូស្ត្រាលីនាបច្ចុប្បន្ន ជាដៃគូធំទី៨បំផុតរបស់វៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានកំណើនជាមធ្យមជាង៧%ជារៀងរាល់ឆ្នាំ។ ឆ្នាំ២០១៧ទទួលបានជិត៦,៥ពាន់លាន ដុល្លាអាមេរិក កើនជាង២២%បើប្រៀបនឹងឆ្នាំ២០១៦។ ជាពិសេស អូស្ត្រាលីបានបើកទ្វារទីផ្សារសំរាប់ផ្លែគូលែន ផ្លែស្វាយ និងផ្លែស្រកានាគ របស់វៀតណាម។ រហូតដល់ពេលនេះ អូស្ត្រាលីមានគម្រោងការណ៍វិនិយោគចំនួន៤១២គម្រោង ដោយដើមទុនសរុប១,៨ពាន់លានដុល្លាអាមេរិក ឈរលំដាប់ថ្នាក់ទី២០ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីដែលវិនិយោគច្រើនបំផុតចូលមកវៀតណាម។ ក្នុងពេលនោះ វៀតណាមមានគម្រោងការណ៍វិនិយោគចំនួន៤៤គម្រោងនៅអូស្ត្រាលីដោយដើមទុនសរុបជិត៣៩០លានដុល្លាអាមេរិក។

        វិស័យអប់រំជាវិស័យសហប្រតិបតិ្តការដ៏ខ្លាំងក្លារវាងប្រទេសទាំងពីរ។ នាពេលបច្ចុប្បន្នមាននិស្សិតថ្នាក់បរិញ្ញាបត្រនិងនិស្សិតថ្នាក់បណ្ឌិតវៀតណាមចំនួន៣ម៉ឺននាក់ដែលកំពុងសិក្សារៀនសូត្រនៅអូស្ត្រាលី។

        អូស្ត្រាលីក៏កំពុងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្ដូរថ្មីច្នៃប្រឌិត។ ប្រទេសទាំងពីរបានប្រកាសកម្មវិធី “ដៃគូផ្លាស់ប្ដូរថ្មីវៀតណាម-អូស្ត្រាលី (Aus4Innovation)” នាខែវិច្ឆិកា ឆ្នាំ២០១៧ ហើយអូស្ត្រាលីបានជួយឧបត្ថម្ភបង្កើតនិងផ្ដល់ហិរញ្ញប្បទានចំពោះ “មជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដើម្បីបន្សាំជាមួយនឹងបម្រែបម្រួលអាកាសធាតុ” នៅទីក្រុងហាណូយ។

        ស្ដីពីកិច្ចសហប្រតិបតិ្តការអន្តរជាតិ អូស្ត្រាលីបានសហការយ៉ាងសកម្មនិងគាំទ្រការផ្ដើមគំនិតរបស់វៀតណាមក្នុងឆ្នាំ APEC ២០១៧ ក៏ដូចជាសហការយ៉ាងស្អិតរមួតជាមួយវៀតណាមនិងជប៉ុន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក នៅទីក្រុង Da Nang ផងដែរ។

        ជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-អូស្ត្រាលី

        រាល់ការសន្យាដ៏ខ្លាំងក្លារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាការបោះជំហានអភិវឌ្ឍន៍ក្នុងទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក គឺជាគ្រឹះស្ថាននិងកម្លាំងចលករសំខាន់ដើម្បីនាំទំនាក់ទំនងវៀតណាម-អូស្ត្រាលីអភិវឌ្ឍន៍លើវិស័យជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ