ចិនកំពុងឯកកោខ្លួនឯងដោយទង្វើមិនអើពើដល់ច្បាប់អន្តរជាតិនៅសមុទ្រខាងកើត

(VOVWORLD) - មជ្ឈដ្ឋានអ្នកសង្កេតការណ៍អន្តរជាតិកំពុងតាមដានយ៉ាងដិតដល់នូវទង្វើខុសច្បាប់នាពេលថ្មីៗនេះរបស់ចិននៅសមុទ្រខាងកើត។ ទង្វើរបស់ចិនបណ្ដាលឲ្យ សហគមន៍អន្តរជាតិបាត់បង់ជំនឿជាក់ទៅលើប្រទេសនេះ ហើយប៉េកាំងកំពុង ឯកោកខ្លួនឯងពីសហគមន៍អន្តរជាតិ ហើយធ្វើឲ្យជំនឿជាក់របស់តំបន់ ចំពោះប្រទេសនេះសឹករិចរិលផងដែរ។

ចិនកំពុងឯកកោខ្លួនឯងដោយទង្វើមិនអើពើដល់ច្បាប់អន្តរជាតិនៅសមុទ្រខាងកើត - ảnh 1តំបន់ថ្ម Fiery Cross Reef  ដែលចិនជួសជុលខុសច្បាប់នៅសមុទ្រខាងកើត (រូបថត៖ CSIS/AMTI)

ការដែលក្រសួងមហាផ្ទៃចិនប្រកាសតាមទំនើងចិត្តនូវអ្វីដែលបានហៅថា “ឈ្មោះស្ដង់ដារ” សម្រាប់កោះនិងថ្មប៉ប្រះទឹកចំនួនរាប់រយនៅសមុទ្រ ខាងកើតរួមទាំងអង្គភាពដែលស្ថិតជ្រៅនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ហើយប្រកាសដោយទទឹងទទែងអ្វីដែលបានហៅថា “តំបន់ Xisha” និង “តំបន់ Nansha” ស្ថិតនៅក្នុង “ទីក្រុង Sansha” ដើម្បីគ្រប់គ្រងប្រជុំកោះ Truong Sa និង Hoang Sa ក្រោមអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតនោះ មិន ត្រឹមតែត្រូវបានសាធារណមតិនៅក្នុងប្រទេសប្រឆាំងជំទាស់ប៉ុណ្ណោះទេ ថែម ទាំងរងការថ្កោលទោសយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិទៀតផង។

ក្រោមទស្សនៈរបស់មជ្ឈដ្ឋានអ្នកសង្កេតការណ៍និងអ្នកវិភាគអន្តរជាតិ ទង្វើ ដូចបានលើកឡើងខាងលើបានបង្ហាញនូវមហិច្ឆតាវាតទីនិយម ជំទាស់នឹងច្បាប់អន្តរជាតិ ហើយគំរាមកំហែងដល់សន្តិសុខ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទង្វើមិន អើពើដល់អ្វីៗគ្រប់បែបយ៉ាងនេះ អាចរុញប្រទេសចិនធ្លាក់ឲ្យចូលក្នុងសភាពការណ៍ ដាក់ខ្លួនឯងឲ្យនៅដាច់ពីគេ។

ស្រាចាស់ពាងថ្មី

តាមពិតទៅ យុទ្ធសាស្ត្រ “Four Sha” របស់ចិនត្រឹមតែជារូបភាពថ្មីជំនួស ឲ្យយុទ្ធសាស្ត្រ “ខ្សែបន្ទាត់៩ត្រេ” ដែលត្រូវតុលាការអាជ្ញាកណ្ដាលអន្តរជាតិច្រាន ចោលកាលពីឆ្នាំ២០១៦តែប៉ុណ្ណោះ។ ប្រទេសដទៃសុទ្ធតែយល់ច្បាប់ពីផែនការ នេះរបស់ចិន ប៉ុន្តែការបង្កើតអ្វីដែលបានហៅថា តំបន់ Xisha និងតំបន់ Nansha នៅក្នុងតំបន់សមុទ្រចំពោះអធិបតេយ្យភាពរបស់វៀតណាមបានសរឲ្យឃើញថា ចិនថ្វីត្បិតតែមានការគិតគូរដ៏ស៊ីជំរៅក៏ដោយប៉ុន្តែតាមពិតមិនសមហេតុសមផលឲ្យសោះ។

គ្មានអង្គភាពណាមួយនៅក្នុងអ្វីដែលបានហៅថា Sansha ត្រូវបានចាត់ទុក ជាកោះទេ ដោយឈរលើសាលក្រមឆ្នាំ២០១៦របស់តុលាការអាជ្ញាកណ្ដាលអន្តរ ជាតិដែលត្រូវបានបង្កើតឡើងនៅក្នុងរឿងក្ដីហ្វីលីពីនដាក់ពាក្យបណ្ដឹងចិននាឆ្នាំ ដដែល។ ដូចគ្នាដែរ បណ្ដាអង្គភាពនៅក្នុងតំបន់ដែលចិនហៅថា Zhongsha និង Dongsha ក៏មិនអាចត្រូវបានចាត់ទុកជាកោះបានឡើយ។ តំបន់ Zhongsha (Macclesfield Bank) ត្រឹមតែជាថ្មប៉ប្រះទឹកប៉ុណ្ណោះ។ ហេតុដូច្នេះ ការដែលចិនគូរខ្សែបន្ទាត់មូលដ្ឋាននៅជុំវិញអង្គភាពនានានៅ F our Sha គ្មានអ្វីដែលគួរឲ្យបញ្ចុះបញ្ចូលបានឡើយ។ ហេតុដូច្នេះ ការសម្រេចចិត្តនាពេលថ្មីៗ នេះរបស់ចិនក៏មិនអាចពង្រឹងមូលដ្ឋានសើរៗនិងមហិច្ឆតាមិនសមហេតុផលស្ដីពីការប្រកាសអធិបតេយ្យភាពដ៏ស្ដូចស្ដើងរបស់គេនៅសមុទ្រខាងកើត។    

ដាក់ខ្លួនឯងឲ្យនៅឯកកោនិងបង្កឡើងអស្ថិរភាពនៅក្នុងតំបន់

រឿងគួរឲ្យកត់សម្គាល់នោះគឺ ខណៈដែលប្រទេសនីមួយៗ តំបន់នីមួយៗនិង សហគមន៍អន្តរជាតិទាំងមូលកំពុងពុះពារប្រឆាំងនឹងជំងឺរាតត្បាតសកល Covid-19 នោះ គឺប៉េកាំងបានកេងចំណេញគ្រានេះដើម្បីអនុវត្តផែនការគ្រប់គ្រងអង្គ ភាពនិងតំបន់នានានៅសមុទ្រខាងកើត។ ទង្វើនេះកំពុងបង្កឡើងអស្ថិរភាព នៅក្នុងតំបន់ រារាំងរហូតដល់បំបែកវឌ្ឍនភាពក្នុងកិច្ចចរចាអំពីក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC)។ លើសពីនេះទៅទៀត ទង្វើនេះបានបង្ខូចរូបភាពនៃ មហាអំណាចមួយនៅក្នុងក្រសែភ្នែកប្រទេសនានាក្នុងតំបន់និងលើពិភពលោក។

បណ្ដាអ្នកវិភាគនិងអ្នកសង្កេតការណ៍អន្តរជាតិបានចាត់ទុកថា ការដែលចិន បានឆ្លៀតយក “ឱកាសយុទ្ធសាស្ត្រនិងបង្កើតឡើងការពិតថ្មីនៅសមុទ្រខាងកើត” នោះបានបង្ហាញសារជាថ្មីម្ដងទៀតថា ប្រទេសនេះមិនគោរពច្បាប់អន្តរជាតិ បង្កើនការដាក់សម្ពាធនិងសម្លុត ព្រមទាំងមិនអើពើដល់ច្បាប់អន្តរជាតិនិងការ ទាមទារដ៏ស្របច្បាប់របស់ប្រទេសផ្សេងៗនៅក្នុងតំបន់ផងដែរ។

ជាមហាអំណាចពិភពលោក និងជាប្រទេសសមាជិកមួយនៅក្នុងចំណោម ប្រទេសសមាជិកទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិនគួរ តែមានសកម្មភាពដ៏សមស្រប រួមចំណែកដោយមានការទទួលខុសត្រូវទៅក្នុង ការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយ ឈរលើច្បាប់អន្តរជាតិ រួមចំណែក ធានាសន្តិភាព ស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប៉ុន្តែគួរឲ្យសោកស្ដាយថា រឿងនេះហាក់ដូចជាឆ្ងាយពេក ហើយសាធារណមតិអន្តរជាតិនៅកំពុងរង់ចាំ សុឆន្ទៈពីអាជ្ញាធរប៉េកាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ