(VOV)_សហគមន៍ជនកាន់សាសនាបានវាយតំលៃខ្ពស់ចំពោះការដែលរដ្ឋសភា
បានពិភាក្សានិងយកមតិអនុម័តគំរោងច្បាប់ស្ដីអំពីជំនឿសាសនាក្នុងសម័យប្រជុំ
លើកទី២ រដ្ឋសភាវៀតណាម នីតិកាលទី១៤។ អ្នកមុខអ្នកការសាសនាបានចាត់ទុក
ថា៖ ការកសាងនិងចេញផ្សាយច្បាប់ស្ដីអំពីជំនឿសាសនានៅពេលនេះគឺសំខាន់
បង្ហាញច្បាស់នូវការកំណត់នានាក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ស្ដីអំពីសិទ្ធិសេរីភាពនៅ
ខាងជំនឿសាសនាខាងជំនឿសាសនា។
|
ច្បាប់ជំនឿសាសនា៖របតសំខាន់ក្នុងគោលនយោបាយស្ដីអំពីជំនឿសាសនានៅវៀតណាម |
វៀតណាមជាប្រទេសមានច្រើនជនជាតិ និងសាសនា។ បក្ស និងរដ្ឋវៀតណាមជា
និច្ចកាលអះអាងនូវគោលជំហរ គោលនយោបាយមុនក៏ដូចជាក្រោយគឺគោរព ធានា
សិទ្ធិសេរីភាពខាងជំនឿសាសនា របស់ប្រជាជន។ បណ្ដាសាសនាជានិច្ចកាលសាមគ្គី
ភាព រួមដំណើរជាមួយប្រជាជាតិ អនុវត្តទិសស្លោករស់នៅល្អខាងផ្លូវលោក និងផ្លូវធម៌។
ច្បាប់ជំនឿសាសនាត្រូវបានកសាងឡើងពីគោលនយោបាយពោលខាងលើ និងបំពេញ
បន្ថែមចំណុចថ្មីមួយចំនួនអោយសមស្របជាមួយជីវភាពរស់នាបច្ចុប្បន្ន។
គោរពជំនឿសាសនា
គំរោងច្បាប់ជំនឿសាសនាដាក់ជូនរដ្ឋសភាលើកនេះ មានជំពុកចំនួន៩ មាត្រា
ចំនួន៦៨ មានការរីកចំរើនជាច្រើន បើប្រៀននឹងច្បាប់ជំនឿសាសនាមុននេះ។
ពុព្វជិក Tran Van Huynh ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សាសនា Cao Dai Bach
Y សមាជិកសភា មណ្ឌលខេត្ត Kien Giang បានអោយដឹងថា៖
“ ក្រៅពីការបើកទូលាយទ្រង់ទ្រាយ សិទ្ធិសេរីភាពខាងជំនឿសាសនាមិនត្រឹម
តែរបស់ប្រជាពលរដ្ឋទេ គឺសិទ្ធិសេរីភាពរបស់ជនគ្រប់រូប។ សាសនាជាសិទ្ធិរបស់មនុស្ស
តាមស្មារតីរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣។ គំរោងច្បាប់បានបំពេញបន្ថែមជំពូកថ្មីមួយ ជំ
ពូកទី២ ស្ដីអំពីសិទ្ធិសេរីភាពខាងជំនឿសាសនា។ ប្រការនេះបានបង្ហាញច្បាស់នូវ
គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ នោះគឺគោរពនិងធានាសិទ្ធិសេ
រីភាពខាងជំនឿសាសនារបស់ជនគ្រប់រូប។”
|
ពុព្វជិក Tran Van Huynh ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សាសនា Cao Dai Bach Y សមាជិកសភា មណ្ឌលខេត្ត Kien Giang |
ស្ដីអំពីលក្ខណះធ្វើសកម្មភាពរបស់សាសនាផ្សេងៗ តាមព្រះតេជគុណ Thich
Thanh Quyet អនុប្រធានគណះសង្ឃនាយកពុទ្ធសាសនាវៀតណាម សមាជិកសភា
មណ្ឌលខេត្ត Quang Ninh មានសង្ឃដីកាថា៖ គំរោងច្បាប់មានការកំណត់ស្ដីំអពីយន្ត
ការសូម-អោយ មុននេះ ត្រូវផ្លាស់ប្តូរទៅជារបៀបចុះបញ្ជីឬជូនដំណឹង។ គំរោងច្បាប់
នេះក៏បានកំណត់ច្បាស់នូវការទទួលខុសត្រូវរបស់រដ្ឋ ចំពោះសកម្មភាពជំនឿសាស
នា។ ព្រះតេជគុណ Thich Thanh Quyetមានពុទ្ធដីកាថា៖
“ ច្បាប់នេះបានបើកទូលាយនិយមន័យច្បាប់ គោរពលក្ខណះខាងគតិយុត្តិក្នុង
សកម្មភាពខាងជំនឿសាសនា ដូចជា៖ លក្ខណះចុះបញ្ជីធ្វើសកម្មភាពខាងជំនឿសា
សនា ការទទួលស្គាល់អង្គការសាសនាបានងាយស្រួលជាង។ លក្ខណះបែងចែកឬ
បញ្ជូលរបស់អង្គការសាសនាក៏ងាយស្រួលជាងមុនដែរ។”
ប្រគល់សិទ្ធិអោយអង្គការសាសនាក្នុងវិស័យសុខាភិបាល អប់រំនិងគាំពារសង្គម
ចំណុចសំខាន់គួរអោយចាប់អារម្មណ៍ក្នុងគំរោងច្បាប់ជំនឿសាសនាគឺសកម្ម
ភាពរបស់អង្គការសាសនា អង្គការសាសនាក្នុងវិស័យសុខាភិបាល អប់រំ បណ្ដុះបណ្ដាល
និងគាំពារសង្គមត្រូវបានបើកទូលាយ និងសមស្របជាមួយច្បាប់ទាក់ទិននានា។
បុព្វជិក Nguyen Van Rieu សមាជិកសភាមណ្ឌលខេត្ត Hai Duong បានអោយដឹងថា៖
“ ប្រសិនបើតាមច្បាប់ឆ្នាំ ២០០៤គឺសកម្មភាពអប់រំមនុស្សធម៌របស់សាសនាគឺ
សកម្មភាពដែលបានរដ្ឋលើកទឹកចិត្ត ហើយក្នុងគំរោងច្បាប់នេះ ប្រការទាំងនេះបាន
ក្លាយទៅជាសិទ្ធិ។ នេះគឺជាការកំណត់ត្រឹមត្រូវ បើកចេញឱកាសថ្មី សំរាប់អង្គការសាស
នាចូលរួមវិស័យអប់រំ សុខាភិបាល ដើម្បីផលប្រយោជន៍របស់សង្គមទាំងមូល។”
ព្រះតេជគុណLy Minh Duc សមាជិកសភាមណ្ឌលខេត្ត Soc Trang បានអោយ
ដឹងថា៖
“ ច្បាប់ជំនឿសាសនានឹងរួមចំណែកលើកទឹកចិត្តអ្នកមុខអ្នកការ និងអ្នកកាន់
សាសនានានា ពង្រីកស្មារតីស្នេហារជាតិ របស់ជនរួមជាតិ។ ទន្ទឹមនឹងនោះ រួមគ្នាប្រ
ឆាំងនឹងកម្លាំងអមិត្ត ប្រឆាំងរបបសង្គមនិយម។”
គំរោងច្បាប់ជំនឿសាសនាត្រូវបានរដ្ឋសភាអនុម័ត ក្នុងសម័យប្រជុំលើកនេះ
នឹងជារបៀងគតិយុត្តិសំខាន់ សំរាប់សកម្មភាពជំនឿសាសនារបស់ប្រជាពលរដ្ឋ បង្ក
លក្ខណះអោយអង្គការសាសនារួមវិភាគទានថែមទៀត ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រ
ទេសជាតិ៕