(VOV)_ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) ដែលទើបនឹងបានរដ្ឋសភាវៀតណាម នីតិកាលទី១៣ អនុម័តក្នុងសម័យប្រជុំលើកទី៦ បានមានចំណុចថ្មីជាច្រើន ពិ
សេស គឺបណ្ដាខ្លឹមសារអំពីការប្រមូលដីធ្លីឡើងវិញ ការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម…។ល។ ការដែលច្បាប់ត្រូវបានរដ្ឋសភាអនុម័តនិងមានសុពលភាពពីខែកក្កដាឆ្នាំ២០១៤តទៅ នឹងបង្កើតគ្រិះដ្ឋានគតិយុត្តិសំខាន់ ដើម្បីលើកកំ
ពស់ប្រសិទ្ធិភាពគ្រប់គ្រងរដ្ឋអំពីដីធ្លីដើម្បីធានាមិនអោយមានការខ្ជះខ្ជាយធន
ធានដី។
|
ច្បាប់ដីធ្លីធ្វើវិសោធនកម្ម៖ដោះស្រាយត្រូវតាមបណ្ដាបញ្ហាដែលកើតមានឡើងក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដី(internet) |
ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) ត្រូវបានអនុម័ត ក្រោយពីបានពិភាក្សានៅ សម័យ ប្រជុំរដ្ឋសភាចំនួន៣ ដោយមានការកែសម្រួលជាច្រើនលើកច្រើនសារ។ បណ្ដា ខ្លឹមសារក្នុងច្បាប់នេះត្រូវបានជ្រើសរើសល្អិតល្អន់ដើម្បីអោយសមស្របទៅនឹងរដ្ឋ ធម្មនុញ្ញដែលទើបនឹងបានអនុម័តនិងសមស្របទៅនឹងកម្មវិធីនយោ បាយរបស់ ប្រទេសជាតិក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី។
កសាងប្រព័ន្ធគ្រប់គ្រងល្អជាង
បញ្ហាលេចធ្លោធំបំផុតក្នុងច្បាប់ដីធ្លី នោះគឺនាំចេញបានគោលដៅមកបណ្ដា
ចំណាយរបស់ប្រព័ន្ធគ្រប់គ្រងល្អ យន្តការតម្លាភាព បើកចំហេ។ច្បាប់ក៏បានកំណត់អំពីនីតិវិធី បែបបទ ចាប់បង្ខំក្នុងការប្រមូលយកដីធ្លីឡើងវិញ។
ប្រការគួរអោយចាប់អារម្មណ៍ នោះគឺ ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) លើកនេះ បានកំណត់អំពីការតាមដានបំរែបំរួលតំលៃដីធ្លី និងកំណត់អត្រាប្រែប្រួលតំលៃ ដីធ្លីនៅលើទីផ្សារ ដើម្បីកែសម្រួលតំលៃរួម តារាងបញ្ជីតំលៃដី។ ច្បាប់នេះក៏បាន កំណត់អំពីការចូលរួមរបស់ស្ថាប័នពិគ្រោះយោបល់តំលៃដីធ្លី ក្នុងក្រុមប្រឹក្សា រវាយ
តំលៃដីធ្លីដែរ។ ប្រធានវិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញាត្តិរបស់រដ្ឋសភា លោក
Dinh Xuan Thao បានអោយដឹងថា៖
“ តំលៃដីធ្លីជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗ នៃ ច្បាប់ដីធ្លី (ធ្វើ វិសោធនកម្ម) លើកនេះ។ ស្ដីពីការកំណត់តំលៃដីធ្លីគឺតាមគោលការណ៍ អ្នកណា ជាម្ចាស់កម្មាសិទ្ធិទ្រព្យសម្បត្តិគឺអ្នកនោះមានសិទ្ធិសម្រេចអំពីដីធ្លី។ រដ្ឋជាអ្នកដំ
ណាង អោយប្រជាជន ជាម្ចាស់កម្មសិទ្ធិដីធ្លី គឺមានតួនាទីសម្រេចតំលៃដីធ្លី។ ក៏ប៉ុន្តែ ដើម្បីធានាអត្តចរិតលក្ខណះបរានុម័តនោះ ត្រូវមានស្ថាប័នពិគ្រោះយោ
បល់ឯករាជ្យទៀតផង។ ”
ចំណុចថ្មី១ទៀតក្នុង ច្បាប់ដីធ្លីលើកនេះគឺបំពេញបានគោលបំណងរបស់ ប្រជាជន សមស្របជាមួយនិន្នាការផលិតកម្មធំ គឺពេលវេលាប្រើប្រាស់ដីធ្លីក្នុង ផ្នែកកសិកម្មត្រូវបានបង្កើន។ មុននេះកំណត់២០ឆ្នាំ គឺនាបច្ចុប្បន្នបានអនុញ្ញត្តិ
អោយ៥០ឆ្នាំ។ បន្ទាប់នោះ ប្រសិនបើនៅមានតម្រូវការគឺអាចពន្យាពេលវេលាត
ទៅ ទៀត។
រួមចំណែកបន្ថយស្ថានភាពប្តឹងតវ៉ានិងអំពើពុករលួយ
សំណូមពរមួយក្នុងចំណោមសំណូមពរការដែលបានដាក់ចេញចំពោះ ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) គឺដោះស្រាយការជំទាស់ក្នុងការ ប្តឹងតវ៉ារបស់ប្រ
ជាជន។ ក្នុងស្ថានភាពជាក់ស្ដែង ការប្តឹងតវ៉ាចំនួន៧០-៨៥% ក្នុងរយះពេល កន្លងទៅគឺទាក់ទិនដល់វិស័យដីធ្លី។ ដូច្នេះ ការកំណត់អំពីការប្រមូលផ្តុំដី កំ
ណត់តំលៃដីធ្លី …។ល។ ដ៏ច្បាស់លាស់ ក្នុងច្បាប់នេះ នឹងបង្កើតភាពងាយ
ស្រួល ជាងសំរាប់ការដោះស្រាយជំទាស់នានា។
បណ្ដាលក្ខណះដើម្បីច្បាប់ដីធ្លីធ្វើវិសោធនកម្មចូលក្នុងជីវភាពរស់
នៅយ៉ាងឆាប់ៗ
អាចអះអាងថា៖ ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) បានមានចំណុចថ្មីជាច្រើន។ ប៉ុន្តែដើម្បីងាយស្រួលការអនុវត្តច្បាប់ និងដោះស្រាយរាល់ទំនាស់ដែលកើត មានឡើងពីទំនាក់ទំនងដីធ្លីនោះ គឺត្រូវអនុវត្តដោយក្បាលម៉ាស៊ីនរដ្ឋអំណាច
យុត្តិធម៌ និងការចេញផ្សាយឯកសារណែនាំអនុវត្តនានា។ លោកស្រី Vo Thi
Hong Thoai សមាជិកាគណះកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន របស់រដ្ឋសភា បានលើកមតិថា៖
“ ខ្ញុំសង្ឃឹមថា៖រដ្ឋាភិបាលវៀតណាមនឹងបញ្ជាណែនាំអង្គការ អនុវត្ត
អោយបានឯកភាពក្នុងទូទាំងប្រទេស។ បណ្ដាការកំណត់ក្នុងច្បាប់ជាសារវ័ន្ត ត្រូវបានដោះស្រាយ ប៉ុន្តែរាល់ការជំពាក់ជំពិនក្នុងរយះពេលកន្លងទៅ នោះគឺ បញ្ហាប្រមូលផ្តុំដីធ្លី បញ្ហាតម្លាភាពការកំណត់តំលៃដីធ្លី ដែនការប្រើប្រាស់ដីធ្លី
ក៏ត្រូវបានយកមកពិភាក្សាយ៉ាងលំអិត ខ្ញុំសង្ឍឹមថានឹងបានអនុវត្តចូលក្នុងជីវ
ភាពរស់នៅយ៉ាងល្អ។”
រួមជាមួយរដ្ឋធម្មនុញ្ញ(ធ្វើវិសោធនកម្ម) ការដែល ច្បាប់ដីធ្លី (ធ្វើវិសោធ
នកម្ម) មានសុពលភាពពីខែកក្កដា ឆ្នាំ ២០១៤ នឹងជាឧបករណ៍យុត្តិធម៌មួយប្រកបដោយប្រសិទ្ធិភាព ក្នុងការជំនះពុះពារលើកង្វះខាតក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី នាបច្ចុប្បន្ន រួមចំណែកធ្វើអាជីវកម្ម ប្រើប្រាស់ប្រសិទ្ធិភាព
ធនធានដីធ្លី៕