ចាប់ផ្ដើមឡើងវិញនូវកម្មវិធី “ចក្រភពអង់គ្លេសជាសកល” (Global Britain) ក្រោយពី Brexit

(VOVWORLD) - នាឆ្នាំ២០២១ អង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមប្រទេស ឧស្សាហកម្មអភិវឌ្ឍខ្លាំងជាងគេ (G7) និងកិច្ចប្រជុំកំពូលអង្គការសហប្រជា ជាតិ (អ.ស.ប) ស្ដីពីការប្រែប្រួលអាកាសធាតុ (COP26)។ ក្នុងបរិបទដែល អង់គ្លេសទើបតែចាកចេញពីសហភាពអឺរ៉ុប (EU) ជាផ្លូវការនោះ ការរៀបចំ ព្រឹត្តិការណ៍នយោបាយអន្តរជាតិដ៏សំខាន់ទាំងពីរនេះ ត្រូវបានចាត់ទុកថា នឹងជួយប្រទេសនេះជំរុញកិច្ចសហប្រតិ បត្តិការជាសកល ហើយពង្រឹងឋានៈ របស់ខ្លួនផងដែរ។

ចាប់ផ្ដើមឡើងវិញនូវកម្មវិធី “ចក្រភពអង់គ្លេសជាសកល” (Global Britain) ក្រោយពី Brexit - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson។ (រូបថត៖ Xinhua/TTXVN)
ពង្រឹងឋានៈរបស់អង់គ្លេសក្រោយពី Brexit
  កិច្ចប្រជុំកំពូល G7 និងកិច្ចប្រជុំកំពូល COP26 គ្រោងនឹងប្រារព្ធធ្វើ ឡើងនៅខែមិថុនានិងខែវិច្ឆិកាឆ្នាំ២០២១។ រហូតមកទល់ពេលនេះ អង់គ្លេស បានត្រៀមរៀបចំហើយដាក់ចេញគោលដៅជាច្រើនសម្រាប់កិច្ចប្រជុំដ៏សំខាន់ទាំង២នេះ សំដៅអះអាងនូវតួនាទីនិងពង្រឹងឋានៈរបស់ប្រទេសជាតិ។
        ចំពោះកិច្ចប្រជុំកំពូល G7 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson មានបំណងចង់សម្រេចបានដំណោះស្រាយជាសកល សំដៅ ឆ្លើយតបនឹងជម្ងឺ Covid-19 បង្កើតយុទ្ធសាស្ត្រកសាងពិភពលោកឡើងវិញ ឲ្យល្អប្រសើរជាងមុន ហើយបង្ហាញពីកម្លាំងពលំនៃប្រព័ន្ធអន្តរជាតិ។ ទន្ទឹម នោះ ជំរុញការបង្កើតសហភាពថ្មីមួយរបស់បណ្ដាប្រទេសជាមហាអំណាច សេដ្ឋកិច្ចលើពិភពលោក ហើយបង្កើតឡើងវេទិកាដើម្បីថ្នាក់ដឹកនាំនៃ ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងនោះអាចជួបជុំគ្នាដោយផ្ទាល់ ក្រោយ ពីរងការអាក់ខានជាងមួយឆ្នាំដោយសារជម្ងឺរាតត្បាតសកលផងដែរ។ លោកនាយករដ្ឋមន្រ្តីអង់គ្លេស មានផែនការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ G7 មុននឹងកិច្ចប្រជុំកំពូលប្រព្រឹត្តទៅ ដើម្បីនិយាយអំពីដំណោះស្រាយរុញថយក្រោយ ជម្ងឺ Covid-19 ដូចជាការផលិត ចែកចាយវ៉ាក់សាំង និងដកបទពិសោធន៍ ចំពោះករណីសុខាភិបាលជាបន្ទាន់ ដែលអាចកើតមានឡើងនាពេលអនាគត។
        លោកនាយករដ្ឋមន្រ្តីអង់គ្លេសក៏បានចាត់ទុកកិច្ចប្រជុំ G7 ជា “ជំហាន បង្កើតសន្ទុះ” សម្រាប់កិច្ចប្រជុំកំពូល COP26 នៅខែវិច្ឆិកា ដោយខិតខំ បង្កើតកម្លាំងចលករដើម្បីកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ របស់បណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍។
       តើ “ចក្រភពអង់គ្លេសជាសកល” អាចក្លាយទៅជាការពិតដែរឬទេ?   
      ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២១ អង់គ្លេសបាន “លែងលះ” ពីសហភាព អឺរ៉ុប (EU) ជាផ្លូវការ ក្រោយពី “ចំណងអាពាហ៍ពិពាហ៍” ក្នុងអំឡុងពេល៤៨ឆ្នាំកន្លង មក ដើម្បីប្ដូរយកវិញសិទ្ធិស្វ័យសម្រេចលើអនាគតរបស់ខ្លួន។ ក្រោយពី Brexit អង់គ្លេសបានដាក់ការធ្វើដំណើរឆ្ពោះទៅខាងក្រៅ រួមទាំងការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសនានានៅក្នុងតំបន់ប៉ាស៊ីហ្វិករីម (Pacific Rim)។ រហូតមកទល់ពេលនេះ ទីក្រុងឡុងដ៍បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជាមួយជប៉ុន កាណាដា សឹង្ហបុរី ស្វីស វៀតណាម និងប្រទេសផ្សេងៗមួយចំនួន។ កិច្ចព្រមព្រៀងជាបន្តតាម ផែនការ នឹងជួយធានាបាន ៨០% នៃពាណិជ្ជកម្មបរទេសរបស់អង់គ្លេសនៅឆ្នាំ២០២២។
        ទោះបីជាអង់គ្លេសមានមហិច្ឆតាដ៏ធំក៏ដោយ ប៉ុន្តែមានសម្ពាធជាច្រើន បានបង្ខំឲ្យប្រទេសនេះត្រូវតែបង្រួញសកម្មភាពលើឆាកអន្តរជាតិ ជាពិ សេសគឺការលំបាកខាងហិរញ្ញវត្ថុ។ ជម្ងឺ Covid-19 កំពុងបង្កឡើងបញ្ហា ប្រឈមដ៏ធ្ងន់ធ្ងរចំពោះអង់គ្លេស នៅពេលដែលប្រទេសនេះត្រូវបិទប្រទេស ជាថ្មីម្ដងទៀត។ ការវិវឌ្ឍន៍ផ្សេងមួយទៀត ដែលអាចប៉ះពាល់ដល់មហិច្ឆតា សកលរបស់អង់គ្លេសនោះគឺ ការគំរាមកំហែងទៅលើបូរណភាពដែនដី។ អៀរឡង់ខាងជើងកំពុងបង្ហាញការប្រឆាំងជំទាស់យ៉ាងខ្លាំងនឹងគោលជំហររបស់រដ្ឋាភិបាលអង់គ្លេស នៅពេលដែលចំនួនប្រជាជន ៥៦% នៃតំបន់ ដែនដីនេះបានបោះឆ្នោតគាំទ្រការស្នាក់នៅ EU ក្នុងការបោះប្រជាមតិឆ្នាំ ២០១៦។ ប៉ុន្តែគួរឲ្យព្រួយបារម្ភបំផុតនោះ គឺនៅស្កុតឡេន ជាកន្លែងដែល មានអត្រាអ្នកគាំទ្រការផ្ដាច់ខ្លួនចេញពីចក្រភពអង់គ្លេសកំពុងកើនឡើង។ ប្រសិនបើស្កុតឡេនក្លាយទៅជាប្រទេសឯករាជ្យមួយ ចំណូលពន្ធរបស់ អង់គ្លេសនឹងធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្ខំឲ្យរដ្ឋាភិបាលត្រូវកាត់បន្ថយច្រើន ថែមទៀតនូវកញ្ចប់ថវិកាសម្រាប់សកម្មភាពអន្តរជាតិក៏ដូចជាការពារជាតិ។
        បណ្ដាញស្ថាប័នតំណាងការទូតនិងពាណិជ្ជកម្មដ៏ទូលំទូលាយរបស់ អង់គ្លេសនឹងរងផលប៉ះពាល់ជាក់ជាពុំខានឡើយ។ ដោយសារតែការកាត់ បន្ថយការចំណាយផ្នែកយោធា អំណាចទាំងរឹងទាំងទន់របស់អង់គ្លេសលើ ពិភពលោកនឹងចុះខ្សោយទៅ។ នៅពេលនោះ មហិច្ឆតា Global Britain ទំនងជាមិនអាចសម្រេចបានគោលដៅដែលបានដាក់ចេញបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ