ច្រកទ្វារជាតិតែមួយតភ្ជាប់ជាមួយច្រកទ្វារអាស៊ានតែមួយ៖ការគូសសញ្ញាក្នុងដំណើរការធ្វើសមាហរណកម្មតំបន់

(VOVworld)-វៀតណាមទើបនឹងប្រកាសជាផ្លូវការ នូវយន្តការច្រកទ្វារជាតិតែមួយ
និងតភ្ជាប់បច្ចេកទេសយន្តការច្រកទ្វារអាស៊ានតែមួយ។​ ការដែលវៀតណាម រួម
ជាមួយសមាជិកអាស៊ានចំនួន៦ បានអនុវត្តប្រកបដោយជោគជ័យនូវយន្តការ
ច្រកទ្វារជាតិតែមួយត្រឹមត្រូវតាមកិច្ចសន្យានោះ ហើយដំណើរការធ្វើសមាហរណ
កម្មសេដ្ឋកិច្ចតំបន់របស់វៀតណាម ជាការគូសសញ្ញាដ៏សែនសំខាន់ៗ ជាពិសេស ក្នុងកាលៈទេសៈដែលសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងបានចាប់បដិសន្ធិនាចុងឆ្នាំ
២០១៥នេះ។

        យន្តការច្រកទ្វារជាតិតែមួយជាយន្តការបែបបទគយដែលបានអនុវត្ត
ក្រោមរូបភាពសេវាសាធារណៈផ្ទាល់តាមរយៈបណ្តាញអ៊ីនធើណែស្វ័យប្រវត្តិលើ
ទូទាំងប្រទេស។ តាមនោះអនុវត្តយន្តការច្រកទ្វារជាតិតែមួយនេះ ក្រុមហ៊ុននានា នឹងកាត់បន្ថយចំនួន៤/៥នៃពេលវេលាបំពេញបែបបទ។ រយៈពេលបំពេញបែប
បទរដ្ឋបាល ក៏បានកាត់បន្ថយពី១៥%ដល់៣០%ផងដែរ។ យន្តការច្រកទ្វារអា
ស៊ានតែមួយ និងយន្តការច្រកទ្វារជាតិតែមួយជាការបោះជំហានសំខាន់នៃ បណ្តា
ប្រទេសអាស៊ាន ក្នុងការកំណែទម្រង់ឲ្យមានភាពងាយស្រួលបនីយកម្មបែបបទ រដ្ឋបាលពាក់ព័ន្ធដល់សកម្មភាពនាំចេញនាំចូល ព្រមទាំងឆ្លើយតបនឹងតម្រូវការ
ធ្វើសមាហរណកម្មរបស់ប្រទេសជាសមាជិកនីមួយៗ  ក៏ដូចជាបង្កើនការតភ្ជាប់
កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងតំបន់។

ច្រកទ្វារជាតិតែមួយតភ្ជាប់ជាមួយច្រកទ្វារអាស៊ានតែមួយ៖ការគូសសញ្ញាក្នុងដំណើរការធ្វើសមាហរណកម្មតំបន់ - ảnh 1
ថ្នាក់ដឹកនាំវៀតណាមចូលរួមពិធីប្រកាសយន្តការច្រកទ្វារជាតិតែមួយនិង
តភ្ជាប់បច្ចេកទេសយន្តការច្រកទ្វារអាស៊ានតែមួយ (រូបភាព៖ VGP/Nhật Bắc)

       វៀតណាមសម្រេចបានត្រឹមត្រូវតាមកិច្ចសន្យា

       តាំងពីអាស៊ានឯកភាពជម្រុញដំណើរការកសាងសហគមន៍សេដ្ឋកិច្ច អា
ស៊ានមក ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ បានឯកភាពលើបញ្ជី ​រាយ
នាមស្តីពីវិធានការអាទិភាពដែលប្រទេសអាស៊ាននានាត្រូវផ្តោតការ យកចិត្ត
ទុកដាក់។ ទន្ទឹមជាមួយវិធានការមួយចំនួនដូចជាការកាត់បន្ថយពន្ធ បង្ក
លក្ខណៈងាយស្រួលសម្រាប់ផ្នែកវិនិយោគ ពាណិជ្ជកម្មនោះ ការធ្វើ​កំណែ
ទម្រងបែបបទគយក៏ជាខ្លឹមសារសំខាន់មួយដែរ។

       តាមការវាយតម្លៃរបស់ធនាគារពិភពលោកថា ជាមធ្យមក្នុងមួយថ្ងៃ បើសិនជាការបំពេញបែបបទគយយឺតយ៉ាវ គុណភាពនិងបរិមាណ នៃទំនិញ
នាំចេញនាំចូលនឹងធ្លាក់ចុះ១%។ ក្នុងអាស៊ាន បែបបទសម្រាប់ការ នាំចេញ
នាំចូលទំនិញមួយជើងគឺចំណាយ២០ថ្ងៃ។ ប្រការនេះ ធ្វើឲ្យអង្គភាព អាជីវកម្ម
នានាត្រូវបង្កើនថ្លៃចំណាយនិងរារាំងកំណើនសេដ្ឋកិច្ច។ ដោយ ហេតុនេះ​យន្តការច្រកទ្វារអាស៊ានតែមួយជាខ្លឹមសារអាទិភាពមួយក្នុងផែនការ របស់
ប្រទេសអាស៊ាននានា សំដៅឆ្ពោះទៅការកសាងសហគមន៍សេដ្ឋកិច្ច អាស៊ាន
នាចុងឆ្នាំ២០១៥នេះ។ លោកស្រី Cao Thanh Diep ប្រធាននាយក ដ្ឋានសហ
ប្រតិបត្តិការអន្តរជាតិនៃក្រសួងឧស្សាហ-ពាណិជ្ជកម្មឲ្យដឹងថា៖

       “យន្តការច្រកទ្វារអាស៊ានតែមួយជាខ្លឹមសារដែលបានប្រទេសអាស៊ាន អនុវត្តយ៉ាងឆាប់រហ័ស។ ហើយប្រទេសទាំងអស់នេះ កំពុងខិត្តខំប្រឹងប្រែង អនុវត្តយន្តការច្រកទ្វារជាតិតែមួយ ដើម្បីតភ្ជាប់ជាមួយយន្តការច្រកទ្វារអា
ស៊ានតែមួយ។ ក្នុងចំណោមប្រទេសអាស៊ាន វៀតណាមជាប្រទេសមាន
អត្រាអនុវត្ត លើវិស័យជាក់ស្តែងនិងខ្ពស់បំផុត ហើយទទួលបានការវិវឌ្ឍន៍
គួរឲ្យកត់សម្គាល់”។

       រួមជាមួយការអនុវត្តយ៉ាងសកម្មយន្តការច្រកទ្វារជាតិតែមួយនេះ វៀត
ណាម បានម្ចាស់ការចូលរួមបណ្តាក្រុមការងាររបស់អាស៊ានក្នុងក្របខ័ណ្ឌនៃ
ការអនុ វត្តន៍យន្តការច្រកទ្វារអាស៊ានតែមួយ។ ប្រទេសជាសមាជិកអាស៊ាន
ចំនួន៧រួម មានប៊្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន​​ សឹង្ហបុរី ថៃនិងវៀត
ណាម បានប្រកាសថា អនុវត្តយន្តការទ្វារជាតិតែមួយត្រឹមត្រូវតាមកិច្ចសន្យា។ ហើយប្រទេសចំនួន៥គឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ថៃនិងវៀតណាម បាន
ប្រកាសថា ត្រៀមខ្លួនជាស្រេចសម្រាប់ការតភ្ជាប់យន្តការច្រកទ្វារអាស៊ាន តែមួយចាប់ពីខែធ្នូឆ្នាំ២០១៥នេះ។ តាម ការវាយតម្លៃរបស់អគ្គលេខាធិការ
អាស៊ានលោក Le Luong Minh ថា ការចូលរួមយន្តការច្រកទ្វារអាស៊ានតែមួយ របស់វៀតណាមមានអត្ថន័យសំខាន់ណាស់៖

       “ការចូលរួមរបស់វៀតណាមជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ ប្រទេស
អាស៊ានដទៃ ដែលបានចូលរួមការរភ្ជាប់ផ្ទាល់ជាមួយយន្តការច្រកទ្វារ អាស៊ាន
តែមួយ។ ប្រការនេះ បានអះអាងនូវសមត្ថភាពរបស់វៀតណាម ក្នុងការអនុវត្ត
សំណូមពរថ្នាក់ជាតិក្នុងរយៈពេលខ្លី ដើម្បីឆ្លើយតបនឹងរាល់ កិច្ចសន្យាតំបន់ រួមចំណែកចូលក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវ គម្រោងសាកល្បង
យន្តការច្រកទ្វារអាស៊ានតែមួយនេះ”។

       ធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លាទៅក្នុងសេដ្ឋកិច្ចតំបន់

       ការអនុវត្តប្រកបដោយជោគជ័យយន្តការទ្វារជាតិតែមួយរបស់វៀតណាម ដូចជាឧបករណ៍ស្នូលសម្រាប់ស្ថាប័ននានារបស់រដ្ឋាភិបាល ក្នុងការ បង្កលក្ខណៈ
ងាយស្រួលឲ្យការដឹកជញ្ជូនអន្តរជាតិ និងការតភ្ជាប់យន្តការច្រកទ្វារអាស៊ាន
តែមួយយ៉ាងឆាប់រហ័សនេះ ក៏ជាជំហានធ្វើសមាហរណកម្មសំខាន់ របស់វៀត
ណាមដែរ។ មិនត្រឹមតែបង្កលក្ខណៈងាយស្រួលសម្រាប់បរិយាកាសវិនិយោគ
និងធ្វើអាជីវកម្មប៉ុណ្ណោះទេ ការត្ជាប់យន្តការច្រកទ្វារអាស៊ានតែ​ មួយនេះថែម
ទាំងធានាឋានៈរបស់វៀតណាមក្នុងការធ្វើសមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ
និងលើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិទៀតផង។ ទាំងអស់នេះ ជា
ចំណុចលោតផ្លោះ ជាដំណោះស្រាយសំខាន់ ដើម្បីវៀត ណាមចូលរួមការធ្វើ
សមាហរណកម្មតំបន់និងអន្តរជាតិប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ