|
សិក្ខាសាលាស្តីពី ទំនាក់ទំនងរវាងវៀតណាម-អាមេរិក ២០ឆ្នាំជោគជ័យជាងទៀត ដែលបានរៀបចំ
នាថ្ងៃទី២៦មករានៅទីក្រុងហាណូយ (VOV) |
Vovworld-តាំងពីពេលប្រក្រតីទំនាក់ទំនងនាថ្ងៃទី១២កក្កដាឆ្នាំ១៩៩៥មក
ទាំងភាគីវៀតណាមនិងអាមេរិកសុទ្ធតែមានការខំប្រឹងប្រែងជាច្រើនក្នុងការ
កសាងជំនឿជាក់ចាប់ដៃគ្នាសហប្រតិបត្តិការ។ ក្រោយរយៈពេល២០ឆ្នាំអមិត្តជា
មួយគ្នា វៀតណាមនិងអាមេរិកបានក្លាយទៅជាដៃគូរបស់គ្នានិងពីក្របខ័ណ្ឌ
យន្តការនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបើកទូលាយក្នុងវិស័យជាច្រើន
នយោបាយកិច្ចការបរទេស ពាណិជ្ជកម្មសេដ្ឋកិច្ច ការពារជាតិសន្តិសុខ។
ខំប្រឹងប្រែងកសាងជំនឿជាក់
ដើម្បីទទួលបានលទ្ធផលទាំងនេះ ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក
បានឆ្លងផុតពីកំណាត់ផ្លូវមួយដ៏លំបាក។ ព្រៃការលំបាកមួយ ជារបៀបដែល
ឯកអគ្គរដ្ឋទូតដំបូងរបស់វៀតណាមប្រចាំនៅអាមេរិកលោក Le Van Bang បាន
ប្រៀបធៀបក្នុងសិក្ខាសាលាស្តីពី ទំនាក់ទំនងរវាងវៀតណាម-អាមេរិក ២០ឆ្នាំ
ជោគជ័យជាងទៀត ដែលបានរៀបចំនាថ្ងៃទី២៦មករានៅទីក្រុងហាណូយ។ នៅ
សិក្ខាសាលានេះដែរ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Peter
Peterson បានចែករំលែករាល់ការលំបាករបស់ខ្លួនខណៈទទួលភារកិច្ចជា
ឯកអគ្គរដ្ឋទូតអាមេរិកដំបូងនៅវៀតណាមបន្ទាប់ពីប្រទេសទាំងពីរប្រក្រតីទំនាក់
ទំនង។
“ឧបសគ្គធំបំផុតចំពោះយើងខ្ញុំពេលនោះគឺធ្វើយ៉ាងម៉េចដើម្បីថ្នាក់ដឹកនាំវៀត
ណាមយល់និងឃើញថា ខ្ញុំជាអ្នកមានសុឆ័ន្ទះគួរឲ្យជឿទុកចិត្តគោរពជនវៀតណាម
និងមានបំណងប្រាថ្នាយ៉ាងជំរុញប្រទេសទាំងពីរក្លាយទៅជាមិត្តភក្តិល្អរបស់គ្នា។ ខ្ញុំ
មានមោទនភាពយ៉ាងខ្លាំងពីព្រោះបានរួមចំណែកកែលំអរទំនាក់ទំនងរវាងប្រទេស
ទាំងពីរក្នុងដំណើរការប្រក្រតីទំនាក់ទំនង។”
កិច្ចសហប្រតិបត្តិការដ៏ពហុបែប
អាចអះអាងថាទំនាក់ទំនងរវាងប្រទេសទាំងពីរនាបច្ចុប្បន្នពហុបែបជាងជាច្រើន
បើប្រៀបនឹងរយៈពេលប្រក្រតីទំនាក់ទំនងមុននេះ២០ឆ្នាំ។ ពិនិត្យលើជ្រុងជ្រោយ
សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម គឺត្រូវដល់ពេលប្រទេសទាំងពីរចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (BTA) នាឆ្នាំ២០០១។ ក្រោយ២ឆ្នាំ
អនុវត្ត BTA អាមេរិកបានក្លាយទៅជាទីផ្សារនាំចេញលេខមួយរបស់វៀតណាម។ គិត
មកដល់ឆ្នាំ២០១១គឹ១០ឆ្នាំបន្ទាប់ពី BTA មានសុពលភាព ពាណិជ្ជកម្មទ្វេភាគីវៀត
ណាម-អាមេរិកបានកើនឡើងពី១,៥ពាន់លានដុល្លារអាមេរិកឡើងដល់២០ពាន់លាន
ដុល្លារអាមេរិកនិងដល់ចុងឆ្នាំ២០១៤គឺកើនឡើងដល់៣៥ពាន់លានដុល្លារអាមេរិក។
លោក Murray Hiebert នៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងយុទ្ធសាស្ត្រ (CSIS) នៅ
ទីក្រុងវ៉ាស៊ីងតោនបានចាត់ទុកថា យថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
និងវិនិយោគរវាងវៀតណាមនិងអាមេរិកនាពេលខាងមុខគឺល្អប្រសើរណាស់។
“វៀតណាមនាបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មជួរមុខនិងជាអ្នកនាំចេញធំបំផុតទៅ
អាមេរិក។ ខ្ញុំជឿជាក់ថា ខណៈដែលការចរចារលើកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិ
ការសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP) ដែលវៀតណាមនិងអាមេរិកជាសមាជិកបានបញ្ចប់
នាឆ្នាំនេះនឹងបើកចេញឱកាសជាច្រើនសំរាប់ប្រទេសទាំងពីរ បើកទូលាយវិនិយោគ
បង្កើតបន្ថែមការងារធ្វើ។”
វៀតណាមនិងអាមេរិកនាបច្ចុប្បន្នមានទស្សនវិស័យរួមអំពីសន្តិភាពស្ថិរភាពក៏ដូច
ជាអភិវឌ្ឍន៍ក្នុងដំបន់និងប្រទេសទាំងពីរមានការខំប្រឹងប្រែងរួមអំពីបញ្ហានេះ។ ស្ដីពី
ប្រការនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius បានចែករំលែក
ថា៖
“ខ្ញុំចាត់ទុកថាប្រការសំខាន់គឺផ្ទៃក្នុងនៃទំនាក់ទំនង មិនមែនជាឈ្មោះនៃទំនាក់
ទំនងឡើយ។ អាចឃើញថា ថ្នាក់ដឹកនាំវៀតណាមនិងអាមេរិកសុទ្ធតែសង្ឈឹមទៅលើ
ទំនាក់ទំនងប្រទេសទាំងពីរ ប៉ុន្តែគេចង់សង្កត់ធ្ងន់ទៅលើចរិតលក្ខណៈជាក់ស្ដែង។
ប្រការនោះមានអត្ថន័យដ៏ធំធេងជាងជាច្រើន។”
២០ឆ្នាំប្រក្រតីទំនាក់ទំនងជាឱកាសដើម្បីភាគីទាំងពីរបិទបញ្ចប់អតីតកាលឆ្ពោះទៅ
អនាគតនិងនាំទំនាក់ទំនងរវាងវៀតណាម-អាមេរិកកាន់តែជាក់ស្ដែងជាងប្រសិទ្ធភាព
ជាង។ រាល់សមិទ្ធិផលនៃ២០ឆ្នាំដើមដំបូងសហប្រតិបត្តិការជាការចាប់ផ្ដើមសំរាប់
ដំណើរការយូរអង្វែងមួយសហប្រតិបត្តិការដ៏សម្បូរបែបនិងពហុបែបជាងទៀតក្នុង
ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក៕