ជាក់ស្តែងបនីយកម្មគោលដៅសហគន៍អាស៊ានឯកភាពសន្តិភាពនិងសម្បូរុងរឿង

(VOVworld)-ក្រោយរយៈពេលច្រើនឆ្នាំត្រៀមរៀបចំ​ រហូតមកដល់ពេលនេះ សហ
គមន៍នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)​បានចុះហត្ថលេខាលើ សេចក្
តីប្រកាសបង្កើតសហគមន៍អាសានដោយក្តីសង្ឃឹមថានឹងក្លាយទៅជាសហគមន៍
មួយឯកភាពសន្តិភាពនិងសម្បូរុងរឿងរួមចំណែកថែមទៀត ចូលក្នុងសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍របស់ពិភពលោក។

ជាក់ស្តែងបនីយកម្មគោលដៅសហគន៍អាស៊ានឯកភាពសន្តិភាពនិងសម្បូរុងរឿង - ảnh 1
ថ្នាក់ដឹកនាំអាស៊ាននៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៧
 (រូបថតៈ thanhnien.vn)

        នាថ្ងៃទី២២វិច្ឆិកា សន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៧ដែលប្រព្រឹត្តទៅនៅ រដ្ឋធានីគួឡាឡាំពួរប្រទេសម៉ាឡេស៊ី បានឈានចូលក្នុងប្រវត្តិសាស្ត្រ ខណៈដែល
ថ្នាក់ដឹក នាំនៃប្រទេសជាសមាជិកទាំង១០ បានចុះហត្ថលេខាលើសេចក្តីប្រកាស
បង្កើត សហគមន៍អាស៊ាន២០១៥ព្រមទាំងដាក់ចេញទស្សនវិស័យសហគមន៍អា
ស៊ាន ២០២៥ នៅចំពោះមុខការធ្វើក្សិណសាក្សីរបស់អគ្គលេខាធិការអ.ស.បលោក
Ban Ki-moon និងថ្នាក់ដឹកនាំប្រទេសជាដៃគូសន្ទនារបស់អាស៊ានចំនួន៨ទៀត។

        អាស៊ានដើរតួនាទីសំខាន់ជាងលើវេទិការនយោបាយសកលលោក

        តាមខ្លឹមសារនៃសេចក្តីប្រកាសនេះ សហគមន៍អាស៊ាននឹងបានបង្កើតជាផ្លូវ ការនាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ ដោយឈរលើសសរទ្រូងស្នូលចំនួន៣ គឺ សហគមន៍ នយោបាយសន្តិសុខ សហគមន៍សេដ្ឋកិច្ចនិង សហគមន៍វប្បធម៌សង្គម។​ការចាប់ បដិសន្ធិរបស់សហគមន៍មានអត្ថន័យដ៏ធំធេង នាំអាស៊ាន ផ្លាស់ប្តូរទៅរកការ
អភិវឌ្ឍថ្មី ជិតស្និសិទ្ធជាងលើវិស័យនយោបាយនិងផ្សាភ្ជាប់អំពីសេដ្ឋកិច្ច រួមគ្នា ចែករំលែកការទទទួលខុសត្រូវចំពោះសង្គម នាំមកនូវផលប្រយោជន៍រួមសម្រាប់ ប្រទេសជាសមាជិកទាំងអស់គ្នា។

        តាមអគ្គលេខាធិការអាស៊ានលោក Le Luong Minh ថា ការបង្កើតសហគមន៍
អាស៊ានគឺនាំមកនូវអត្ថប្រយោជន៍ដ៏ធំធេង ដែលមុនបង្អស់គឺលើវិស័យ នយោ
បាយ-សន្តិសុខ។ ស្តែងចេញពីយន្តការសហប្រតិបត្តិការមិនទាន់ចងសម្ព័ន្ធភាព
ឲ្យពិតប្រកដនោះការបង្កើតសហគមន៍មួយដោយឯកភាពនេះអាស៊ានបានសម្តែង
នូវការប្តេជ្ញាចិត្តរបស់ខ្លួននិងដើរតួនាទីម្ចាស់ការក្នុងការដាក់ចេញដំណោះស្រាយ
ចំពោះបណ្តាបញ្ហា សន្តិភាព​សន្តិសុខក្នុងតំបន់។ លោក Le Luong Minh បានថ្លែង
ថា៖

        “នៅបណ្តាយន្តការតំបន់ដែលអាស៊ានបានលើកឡើងនោះ គឺកំពុងក្លាយទៅ ជាវេទិកាគួរឲ្យទុកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់រាល់ជំនួបសន្ទនាសហប្រតិ បត្តិការស្តីពីបញ្ហាសន្តិភាព ស្ថិរភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ មិនត្រឹមតែនៅតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងនៅតំបន់អាស៊ី- ប៉ាស៊ីហ្វិកទៀត
ផង”។

        វៀតណាមចែករំលែកផលប្រយោជន៍និងការទទួលខុសត្រូវរួម

        ការបង្កើតសហគមន៍អាស៊ានគឺប្រកបអត្ថន័យប្រវត្តិសាស្ត្រចំពោះប្លុក
ទាំង មូលនិយាយរួមនិងវៀតណាមនិយាយដោយឡែក។​ការចាប់បដិសន្ធិរបស់ សហគមន៍អាស៊ានបានបបង្កើតឡើងការផ្លាស់ប្តូរជាជំហានៗ សម្រាប់ដំណើរ
ការ ធ្វើសមាហរណកម្មរបស់វៀតណាម បើកចេញសម័យអភិវឌ្ឍន៍ថ្មី។

        ទោះបីជាឱកាសនាំមកជាច្រើន ប៉ុន្តែរួមជាមួយគ្នានោះ សហគមន៍អាស៊ាន ក៏នាំមកការសាកល្បងសម្រាប់វៀតណាមផងដែរ ជាពិសេសលើវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម។ វិភាគទៅលើបញ្ហានេះ អតីតអនុរដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Le Cong Phung បានឲ្យដឹងថា៖

        “សហគមន៍សេដ្ឋកិច្ចអាស៊ានបានបង្កើតឡើង នោះគឺជាផលប្រយោជន៍
មិនត្រឹមតែ ជាអត្ថប្រយោជន៍សម្រាប់វៀតណាមតែប៉ុណ្ណោះ ថែមទាំងសម្រាប់
ប្រទេសដទៃ ទៀតផង។ មុនបង្អស់ នេះជាទីផ្សារធំ ហើយយើងជ្រោមជ្រែងក្នុង
ការជួយគ្នាទៅ វិញទៅមក នឹងនាំមកនូវភាពជឿនលឿនក្នុងការអភិវឌ្ឍន៍សេដ្
ឋកិច្ច។ទីពីរគឺ ប្រភព ធនធានមនុស្សដ៏សម្បូរក្នុងតំបន់ នឹងជួយឲ្យ​វៀតណាម
មានឱកាសឆ្លៀតយកប្រៀប ខ្លាំងរបស់ខឿនសេដ្ឋកិច្ចផ្សេងៗបំរើការអភិវឌ្ឍន៍
របស់ខ្លួន”។

        សហគមន៍អាស៊ានបានបង្កើតឡើងចំនឹងពេលវេលាគម្រប់ខួប២០ឆ្នាំ
វៀតណាម ចូលរួមអាស៊ាន។ ដោយការយល់ដឹងត្រឹមត្រូវអំពីកិច្ចសហប្រតិ
បត្តិការអាស៊ាន ជាផលប្រ យោជន៍ផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍ប្រទេស
ជាតិ វៀតណាមបានស្វិតស្វាញ ក្នុងការផ្សាភ្ជាប់ជាមួយនឹងប្លុកទាំងមូល ព្រមទាំងមានសម្មភាពជាក់ស្តែង រួម ចំណែកជាងទៀតសម្រាប់សហគមន៍
អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ