ជំនួបកំពូលចិន-អាមេរិក÷ជំរុញទំនាក់ទំនងដើម្បីស្ថិរភាពលើទូទាំងពិភពលោក
(VOV WORLD) /  
(VOV5)_ប្រធានរដ្ឋចិន Xí Jìnpíng កំពុងមានដំណើរទៅបំពេលទស្សនកិច្ចដ៏ សែនសំខាន់នៅអាមេរិក។ តាមគំរោងដំណើការ នាថ្ងៃទី៦ មិថុនា តាមម៉ោង អាមេ រិកថ្នាក់ដឹកនាំចិននិងមានជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក Barack Obama។ ទោះបីជានេះមិនមែនជាដំណើរទស្សនកិច្ចជាផ្លូវការ ថ្នាក់រដ្ឋទេ ប៉ុន្តែជំនួបកំពូល
ត្រូវបានសាធារណះមតិសង្ឃឹមថាគឺដើម្បីភាគីទាំងពីរបង្កើនការយល់ដឹងគ្នានិងកសាងទំនុកទុកចិត្ត ហើយបោះបង់ចោលរាល់ការខ្វែងគំនិត ដើម្បីពីនោះ ពង្រឹងបន្ថែមទំនាក់ទំនងសហប្រតិតបត្តិការ ខំប្រឹងប្រែងដើម្បីសន្តិភាព ស្ថិរភាពលើទូទាំង
ពិភពលោក។
|
ប្រធានរដ្ឋចិន Xí Jìnpíng និងប្រធានាធិបតីអាមេរិក Barack Obama(TTXVN) |
ចិននិងអាមេរិក ជាខឿនសេដ្ឋកិច្ចធំបំផុតចំនួន២លើទូទាំងពិភពលោក។
GDP របស់ប្រទេសទាំងពីរស្រូបយក១/៣ GDP ទូទាំងពិភពលោក តាមគំរោងតំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបានជាង ៥០០ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ
២០១៣នេះ។ ដូច្នេះទោះបីមានការរំជួលតូចណាមយយក្នុងខឿនសេដ្ឋកិច្ច ហិរញ្ញ
វត្ថុ របស់ប្រទេសនិមួយៗ គឺសុទ្ធតែជះឥទ្ធិពលជាច្រើនចំពោះគ្នាទៅវិញទៅមកនិង ចំពោះខឿនសេដ្ឋកិច្ចសកល។ ជាងនោះទៀត ប្រទេសទាំងពីរជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សារសន្តិសុខ អង្គការសហប្រជាជាតិ ដើរតួនាទីដ៏សែនសំខាន់ ក្នុងតុល្យ
ភាព បណ្ដាទំនាក់ទំនងអន្តរជាតិ ។ ដូច្នេះ ពិនិត្យទៅលើវិស័យណាក៏ដោយ ទំនាក់
ទំនងចិន-អាមេរិក មានអត្ថន័យអន្តរជាតិធំធេង។ ការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរជានិច្ចកាលជាប្រធានបទដែលបានសាធារណះ មតិពិ ភាក្សា និងសង្ឃឹម។ ក៏ប៉ុន្តែ ក្នុងរយះពេលកន្លងទៅ ទំនាក់ទំនងរវាងចិននិងអាមេរិកបានកើតឡើង
វិបរិតជាច្រើន ។ ការប្រកួតប្រជែង និងរាំងស្ទាក់គ្នាទៅវិញទៅមករវាងអាមេរិក និង
ចិន បានបង្កើតឡើងវង់រង្វិលអំពីភូមិសាស្ត្រ នយោបាយ សន្តិសុខថ្មី នៅអាស៊ី-ប៉ាស៊ី ហ្វីក បង្កើតឡើងចំណុចក្តៅគគុកជាច្រើនក្នុងតំបន់…។ល។
ដំណើទស្សនកិច្ចបានប្រព្រឹត្តទៅត្រឹមតែប៉ុន្មានថ្ងៃក្រោយពេលដែលប្រធានាធិ
បតីObama បានទទួលជួបសន្ទនាជាមួយប្រធានាធិបតី U Thein Sein ជាថ្នាក់ដឹកនាំប្រទេស១ដែលចិនមានឥទ្ធពលដ៏ជ្រាលជ្រៅ។តាមរយៈដំណើរទស្សនកិច្ចនេះ ប៉េ
កាំង ចង់អះអាងថាត្រៀមជាស្រេចបើកទូលាយទំនាក់ទំនងជាមួយប្រទេសតូច
ផ្សេងៗ នៅក្បែរប្រទេសមហាអំណាចដូចជាអាមេរិក។
នាពេលជិតៗនេះបញ្ហាសន្តិសុខបណ្ដាញ internet ក៏ជាចំណុចមានឥទ្ធពល
ដល់ទំនាក់ទំនងចិន-អាមេរិក។ មិនមែនចៃដន្យទេ នាថ្ងៃទី៥មិថុនានាយកមជ្ឈ
មណ្ឌលទប់ទល់បន្ទាន់បណ្ដាញ់កំព្យុទ័រជាតិ(CNCERT)របស់ចិនលោក Huang
ChengQing បានឲ្យដឹងថា ប៉េកាំងមានឯកសារជាច្រើនបង្ហាញច្បាស់ថា សកម្មភាព
វាយប្រហារលើបណ្ដាញinternet របស់អាមេរិកសំដៅទៅលើចិន សាធារណៈមតិ
បានចាត់ទុកថា កាយវិការនេះគឺឆ្លើយតបនឹងការឆោទប្រកាន់របស់ក្រសួងការពារ
ជាតិអាមេរិកនាំចេញនាដើមខែឧសភាឆ្នាំ២០១៣។ជំលោះនេះកំពុងជារបងផ្ទាល់
សំរាប់ទំនាក់ទំនងទ្វេភាគី។ នេះក៏ជាប្រធានបទសំខាន់ដែលគ្រោងនឹងបានដាក់
ចេញក្នុងជំនួបកំពូលរវាងប្រធានាធិបតី Barack Obama និងប្រធាន Xin Jing Ping។
ដូច្នេះជំនួបកំពូលនេះរវាងថ្នាក់ដឹកនាំនៃមហាអំណាចទាំងនេះបានពីរក្លាយ
ទៅជាមានអត្ថន័យសំខាន់។ តាមមជ្ឈដ្ឋានអ្នកវិភាគថា នៅជំនួបសន្ទនានេះថ្នាក់
ដឹកនាំទាំងពីរនឹងលើកឡើងដ៏ស្មោះត្រង់រាល់បញ្ហានៅរាំងស្ទះរវាងប្រទេសទាំង
ពីរ។ ត្រឹមតែប្រព្រឹត្តទៅក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែថ្នាក់ដឹកនាំទាំងពីរ
នឹងមានរយៈពេលជាច្រើនដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងបុគ្គលក៏ដូចជាពិភាគ្សា
បណ្ដាបញ្ហាសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Xin Jing Ping
នឹងបង្ហា្កញបានរូបភាពរបស់ថ្នាក់ដឹកនាំថ្មីមួយរូបនៅចិន ជឿជាក់និងខ្លាំងក្លាក្នុង
ទំនាក់ទំនងសមភាពជាមួយអាមេរិក។ រីឯវ៉ាស៊ីនតោននឹងយល់ច្បាស់ជាងអំពី
ថ្នាក់ដឹកនាំចិនក្នុងប៉ុន្មានឆ្នាំខាងមុខ ទន្ទឹមនឹងនោះអាចនឹងរំងាប់អារម្មណ៍បណ្ដា
សម្ព័ន្ធមិត្តនៅអាស៊ី-ប៉ាស៊ីហ្វិកអំពីអនាគតមួយសន្តិភាពនិងស្ថិរភាពតាមរយៈការ
កែលំអរទំនាក់ទំនងអាមេរិក-ចិន៕
-VOV WORLD