ជំនួបអាមេរិក-កូរ៉េខាងជើងលើកទី ៣ និងឱកាសតភ្ជាប់បន្តការចរចានុយក្លេអ៊ែរឡើងវិញ
(VOVWORLD) -ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩កន្លងទៅ បានឃើញផ្ទាល់ភ្នែកនូវសញ្ញាសម្គាល់ជាប្រវត្តិសាស្ត្រ ដែលជាទីកន្លែងប្រវត្តិសាស្ត្រនៅភូមិសន្តិភាព Panmunjeom។
លោកប្រធានាធិបតីអាមេរិក D.Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង Kim Jong-un |
ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩កន្លងទៅ បានឃើញផ្ទាល់ភ្នែកនូវសញ្ញាសម្គាល់ជាប្រវត្តិសាស្ត្រ ដែលជាទីកន្លែងប្រវត្តិសាស្ត្រនៅភូមិសន្តិភាព Panmunjeom។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអាមេរិក និងកូរ៉េខាងជើងធ្លាប់តែជានិច្ចកាល ប្រឈមមុខដាក់គ្នា ថ្វីបើបានជួបគ្នាក្នុងរយៈពេលខ្លី ប៉ុន្តែប្រកបដោយប្រសិទ្ធភាព។ ជាពិសេស លោក Donald Trump បានក្លាយជាប្រធានាធិបតីដំបូងគេ ដែលបានឈានជើងចូលក្នុងទឹកដីកូរ៉េខាងជើង ខណៈដែលលោកបានឆ្លងបន្ទាត់ព្រំដែនគ្មានយោធាអន្តរកូរ៉េ (DMZ) ។ សញ្ញាវិជ្ជមានទាំងនេះបានបើកឱកាសចរចានុយក្លេអ៊ែរនឹងមានការវិវឌ្ឍជាច្រើននាពេលខាងមុខផងដែរ។
ក្រោយពីជំនួបនេះ ភាគីទាំងពីរបានឯកភាពទាក់ទងគ្នានាពេលអនាគត និងជំរុញរាល់ការចរចាក្នុងដំណើរការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនិងទំនាក់ទំនងទ្វេភាគី។ លោកប្រធានាធិបតី Trump បានប្រកាសថាវ៉ាស៊ីនតោននឹងបង្កើតក្រុមការងារថ្មីមួយ ដែលដឹកនាំដោយបេសកជនពិសេសទទួលបន្ទុកកូរ៉េខាងជើង លោក Stephen Biegun ក្នុងរយៈពេល ២ ទៅ ៣ សប្ដាហ៍ខាងមុខ ដើម្បីបន្តការចារចា ព្រមទាំងសម្តែងក្តីសង្ឃឹមថាបទដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងត្រូវលុបចោលនាថ្ងៃណាមួយ។ កាយវិការថ្មីៗទាំងនេះត្រូវបានសហគមន៍អន្តរជាតិទទួលស្វាគមន៍យ៉ាងសកម្ម ហើយថែមទាំងចាត់ទុកថានេះគឺជា "របត់មួយដ៏សំខាន់" ក្នុងដំណើរការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
រាល់ការវិវឌ្ឍជាវិជ្ជមានក្នុងរយៈពេល ៣៦៥ ថ្ងៃកន្លងទៅ
កាលពីខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ លោក D.Trump និងលោក Kim Jong-un បានជួបគ្នាជាលើកដំបូងនៅប្រទេសសិង្ហបុរី។ ទោះបីជាមានបញ្ហាជាច្រើនក៏ដោយ ប៉ុន្តែភាគីទាំងពីរបានឯកភាពគ្នាអំពីរាល់គោលការណ៍សម្រាប់ការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ និងឆ្ពោះទៅការប្រក្រតីភាពទំនាក់ទំនងអាមេរិក កូរ៉េខាងជើងឡើងវិញ។ ក្រោយរយៈពេល ៨ ខែមក ថ្នាក់ដឹកនាំទាំងពីររូបបានជួបគ្នាជាលើកទី ២ បន្ទាប់ពីលោកប្រធាន Kim Jong-un បានសម្ដែងគោលបំណងចង់ជួបគ្នាឡើងវិញ ហើយត្រូវបានលោក ប្រធានាធិបតី Donald Trump គាំទ្រ។ ក្នុងជំនូបលើកនេះ ភាគីទាំងពីរបានគោរពគ្នាទៅវិញទៅមក ហើយចាត់ទុកគ្នាជាមិត្តភក្តិនឹងគ្នា។ លើសពីនេះទៅទៀត ខណៈដែលម្ចាស់សេតវិមានកំពុងមមាញឹកនឹងរបៀបវារៈរបស់ខ្លួន អំពីសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងរាល់សកម្មភាពនៃកិច្ចប្រជុំកំពូល G20 នោះ ស្រាប់តែ លោក Trump បានលើកសំណើរអំពីកិច្ចប្រជុំលើកទី ៣ នៅតំបន់គ្មានយោធា DMZ ក្នុងឱកាស ដែលលោកធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង។
ពិតណាស់ថា ក្នុងរយៈពេលកន្លងទៅ ថ្នាក់ដឹកនាំទាំងពីររូបនេះ បានបង្កើតការវិវឌ្ឍការទូតឡើងវិញយ៉ាងអស្ចារ្យ នាំឧបទ្វីបកូរ៉េចេញផុតពីភាពតានតឹង ការបាញ់បង្ហោះនុយក្លេអ៊ែរ ការបែកបាក់នៃការចរចា ៦ ភាគី ក្លាយទៅជាការជួបប្រាស្រស័យដែលពោរពេញទៅដោយអត្ថន័យ។ ការដែល លោក D.Trump បានខិតខំប្រឹងប្រែងសម្រាប់ទំនាក់ទំនងជាមួយប្រធាន Kim Jong-un អាចជារបៀប ដែល លោក មានបំណងក្នុងការបង្កើតសញ្ញាសម្គាល់ ដោយឡែករបស់ខ្លួន ដោយស្ដែងចេញលោកបានបង្ហាញយ៉ាងច្បាស់លាស់អំពីទស្សនៈថា រាល់ទំនាក់ទំនងអន្តរជាតិកំពុងជួបវិបត្តិ ហើយចាំចាច់ត្រូវមានវិធីអភិក្រមថ្មី គឺលោកកំពុងតែធ្វើនោះ
ដំណាក់កាលដ៏វែង និងពោរពេញទៅដោយការសាកល្បង
ពិតណាស់ថា ភាគីទាំងពីរមិនថាយស្រូលឆ្លងកាត់ពីផលវិបាកដ៏ជ្រាលជ្រៅក្នុងរយៈពេល ៧ ទសវត្សរ៍នៃសង្គ្រាម បទដាក់ទណ្ឌកម្ម និងការប្រឈមមុខដាក់គ្នា។ ហេតុដូច្នេះហើយ នៅក្នុងជំនួបលើកនេះ ភាគីទាំងពីរសុទ្ធតែបានអះអាងថានឹងបន្តចរចារ ដោយឈរលើស្មារតីស្ថាបនា ប៉ុន្តែមិនប្រញាប់ប្រញាលឡើយ។
បន្ទាប់ពីជំនួបនៅភូមិ Panmunjeom កាលពីថ្ងៃទី ៣០ ខែមិថុនា កន្លងទៅភាគីទាំងពីរបានបានត្រៀមរៀបចំសម្រាប់ការចរចាថ្នាក់មន្ត្រីយ៉ាងប្រញាប់ប្រញាល ដែលគ្រោងនឹងប្រព្រឹត្តិទៅនាពាក់កណ្ដាលខែកក្កដានេះ។ ប្រសិនបើវាដំណើរការបានរលូននោះ កិច្ចប្រជុំជាន់ខ្ពស់អាមេរិក កូរ៉េខាងជើងអាចប្រព្រឹត្តិទៅ នៅសេតវិមាននាពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយប្រការនេះតម្រូវឱ្យភាគីទាំងពីរមានការប្តេជ្ញាចិត្តជាច្រើន ពោលគឺ ភាគីទាំងពីរត្រូវដោះស្រាយរាល់បញ្ហាទាំងទ្វេភាគី និងបញ្ហាឧបទ្វីបកូរ៉េ។
នាបច្ចុប្បន្ននេះ ដោយមានសញ្ញាវិជ្ជមាន ដែលកំពុងរីកសាយភាយពីជំនួបអាមេរិក កូរ៉េខាងជើង ដែលទើបនឹងប្រព្រឹត្តិទៅនោះ សង្ឃឹមថាភាគីទាំងពីរអាចសន្ទនាគ្នាដោយស្មោះត្រង់ ត្រៀមខ្លួនជាស្រេចបញ្ចេញមតិ និងផ្ទៀងស្ដាប់នូវរាល់បញ្ហាខ្វែងគំនិតគ្នា។ កិច្ចសន្ទនា និងផ្លូវការទូត ជំនួសឲ្យភាពតានតឹង និងការប្រឈមមុខដាក់គ្នា គឺតម្រូវឲ្យភាគីទាំងពីរគោរពគ្នា និងយោគយល់គ្នាទៅវិញទៅមក។ អាស្រ័យហេតុនេះ ភាគីទាំងពីរបោះជំហានថ្មីទៅមុខសម្រាប់ដំណោះស្រាយមួយដ៏យូរអង្វែងផងដែរ៕