ជំនះពុះពារទៅលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម

(VOV)_សង្គ្រាមជាតិគីមីដែលកងទ័ពអាមេរិកប្រើប្រាស់នៅវៀតណាម បានបំ
ផ្លេចបំផ្លាញ់ខ្លាំងបរិស្ថានអេកូឡូស៊ីនៅវៀតណាម​។ រួមជាមួយគ្នានោះ ជនវៀតណាម​ចំ
នួន៤លាន៨សែននាក់ទទួលរងឥទ្ធិពលដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin និង
មនុស្សរាប់លាននាក់ត្រូវស្លាប់។ ផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅ
បន្សល់ទុកដល់ជំនាន់ជាច្រើនទៀតនៅវៀតណាម។

ជំនះពុះពារទៅលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម - ảnh 1
ជំនះពុះពារទៅលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម

បំផ្លិចបំផ្លាញ់បរិស្ថាននិងសុខភាពមនុស្ស

        ជាតិគីមីពុលពណ៌លឿងទុំ/Dioxin បំផ្លាញ់បរិស្ថាន ផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ី 
បណ្ដាលការខូចខាតជាច្រើនអំពីប្រភពធនធានឈើ សត្វនិងរុក្ខជាតិច្រើនប្រភេទ
ត្រូវសាបសូន្យ។ នៅមូលដ្ឋានសិកមុននេះ ជាកន្លែងដែលកងទ័ពអាមេរិកលាយផ្សុំឬ
ធ្វើជាឃ្លាំងផ្ទុក ជាតិគីមីពុល​ បរិមាណជាតិ Dioxin នៅខ្ពស់ជាងរាប់ពាន់ដង​កំរិត
ធម្មតា ដែលក្នុងនោះប្រមូលផ្តុំនៅព្រលានយន្តហោះ Bien Hoa ព្រលានយន្ត​ហោះ Da
 Nang  ព្រលានយន្តហោះ Phu Cat។ លោក Vu Chien Thang អនុប្រធានគណៈកម្មាធិ
ការបញ្ជាណែនាំជំនេះពុះពារលើផលវិបាកដោយជាតិគីមីពុល ដោយអាមេរិកប្រើប្រាស់
ក្នុងសង្គ្រាមនៅវៀតណាម បានអោយដឹងថា៖

          “ ក្នុងការស្រាវជ្រាវដី ម្ហូបអាហារនៅតំបន់ក្តៅគគុក ដូចជា៖ព្រលានយន្តហោះ
 Bien Hoa ​ Da Nang  និង Phu Cat បានសរអោយឃើញថា៖ ​គ្រោះ​អាសន្ន​អំពីការឆ្លង
ជាតិគីមីពុលចំពោះមនុស្សរស់នៅក្នុងតំបន់នេះគឺខ្ពស់ណាស់។នេះគឺជាបញ្ហាបរិស្ថាន។ 
នាបច្ចុប្ប​ន្នតាមការស្រាវជ្រាវវិទ្យាសាស្ត្រថា៖ ជំនាន់កូន​ចៅ​​អ្នកឆ្លងជាតិគីមីពុលនឹង
បង្កឡើងជំងឺពីកំណើត។​”

          តាមការស្ថិតិថា៖ជនវៀតណាមចំនួន៤,៨លាននាក់ត្រូវឆ្លងជាតិគីមីពុល​ពណ៌
លឿងទុំ/Dioxin។ នេះមិនគិតអំពីមនុស្សរាប់សែននាក់ត្រូវស្លាប់ហើយមានជនរង
គ្រោះវៀតណាមរាប់ហ្មឺននាក់កំពុងជួបការលំបាកលំពិនជាច្រើនខាងជីវភាពរស់នៅ 
និងជំងឺ។ លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រី​ជប៉ុនបានចែករំលែកថា៖

          “ នាខែតុលាឆ្នាំ២០១៣ ខ្ញុំបានទៅទស្សនា​មន្ទីរពេទ្យអន្តរជាតិ Phuc Lam នៅ
ទីក្រុងហាណូយ។នៅទីនេះខ្ញុំបានឃើញកុមារជាច្រើន​នាក់ជាជនរងគ្រោះ​ដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ដែលកំពុងបានព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ខ្ញុំក៏បាន
ដឹងថា៖ មានកុមាររាប់ហ្មឺននាក់ទៀតនៅក្នុងតំបន់ផ្សេងៗ ក៏កំពុងរស់នៅជាមួយជំ
ងឺផ្សេងៗ ដោយការជះឥទ្ធិពលពីជាតិគីមីពុលពណ៌លឿងទុំ/Dioxin ដែលកងទ័ពអា
មេរិកប្រើប្រាស់នៅក្នុងសង្គ្រាមនៅវៀតណាម។”

          ខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin

          រដ្ឋាភិបាលវៀតណាមបានចេញផ្សាយផែនការសកម្មភាពជាច្រើន ថ្នាក់ជាតិជំ
នះពុះពារទៅលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ក្នុងដំណាក់កាល
និមួយៗ វិនិយោគសំណង់ស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តគំរោងការណ៍បន្សាបជាតិគីមី ពុលពណ៌លឿងទុំ/Dioxin  ផ្សេងៗ ដូចជា៖វៀតណាមបានរួមសហការជាមួយអាមេរិក
អនុវត្តការបន្សាបជាតិគីមីពុលនៅព្រលានយន្តហោះ Da Nang …ៗ។ ​

          រួមជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមក៏បានចេញផ្សាយ និងបំពេញបន្ថែម
បែបបទ គោលនយោបាយចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin
 រួមមានគោលនយោបាយចំពោះបំរើសកម្មភាពតស៊ូមុននេះ ដែលរងជាតិគីមី និង
គោលនយោបាយចំពោះជនរងគ្រោះ។ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមក៏​ប្រមូល
ផ្តុំប្រភពកម្លាំងអនុវត្តគំរោងការណ៍ផ្សេងៗ ជួយអំពីផលិតកម្ម សុខាភិ​បាល និងអប់
រំ។ លោក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះ​ដោយ​ជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម បានអោយដឹងថា៖

          “ ចំពោះមនុស្ស នេះគឺជាបញ្ហាធំមួយ មានជនរងគ្រោះដោយជាតិគីមីពុល​ពណ៌លឿងទុំ/Dioxinច្រើន។ រដ្ឋាភិបាលវៀតណាម​មានគោលនយោបាយ​ជួយឧបត្ថម្ភ
នានា ដូចជា៖​ផ្តល់ជំនួយជាប្រចាំខែ វិនិយោគសំរាប់វិស័យ​សុខភាពមនុស្ស ផ្តល់ទុន
ជួយឧបត្ថម្ភគេរួចផុតពីស្ថានភាពលំបាក។”

          ដោយមានការខំប្រឹងប្រែងជាច្រើនពីរដ្ឋាភិបាល និងប្រជាជនវៀតណាម ​រួម
ជាមួយការជួយឧបត្ថម្ភពីអន្តរជាតិ បានជំនះពុះពារទៅលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម និងជួយឧបត្ថម្ភជនរងគ្រោះ​ដោយ
ជាតិគីមីពុលពណ៌លឿងទុំ/Dioxin ឈានឡើងក្នុងជីវភាពរស់នៅ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ