(VOV5)_ក្នុងប៉ុន្មានថ្ងៃនេះ ជនវៀតណាមនៅឯបរទេស បានត្រឡប់មកស្រុក
កំណើតវៀតណាម ដើម្បីទទួលបុណ្យតេតប្រពៃណីជាតិ។ នេះគឺជាឱកាសពិ
សេស ដើម្បីប្រ ជាជនជួបជុំជាមួយគ្រួសារ ត្រឡប់មកវិញជាមួយទំនៀមទំលាប
ស្របខ្លួន ចូលក្នុងការផ្លាស់ប្តុរថ្មីជាមួយទឹកដី ក៏ដូចជា គោលបំណងអំពីការរួមវិ
ភាគទាន របស់ខ្លួន ចំពោះស្រុកកំណើត។
|
ជនវៀតណាមនៅឯបរទេស បានត្រឡប់មកស្រុក កំណើតវៀតណាម (http://vovworld.vn/) |
អាចឃើញការសប្បាយរីករាយ សុភមង្គល នៅលើមុខរបស់កូនៗរស់នៅឆ្ងាយ ពីមាតុប្រទេស នាពេលត្រឡប់មកស្រុកកំណើត ទទួលបុណ្យតេតប្រពៃណី។
លោក Le Van Duyen អាយុ ៨៣ឆ្នាំ ដែលបានរស់នៅអាមេរិកបានជាង ៣០ឆ្នាំហើយ បានអោយដឹងថា÷ឆ្នាំណា លោកក៏ត្រឡប់មកស្រុកកំណើតដើម្បីទទួលបុណ្យចូល
ឆ្នាំថ្មី។ នៅពេលត្រឡបមកស្រុកកំណើតវិញម្ដង់ៗ លោកបានរស់ឡើងវិញក្នុងបណ្ដា
អនុ ស្សាវរីយ៍នៅស្រុកកំណើត រស់នៅក្នុងបរិយាកាសកក់ក្ដៅរបស់គ្រួសារ សាច់ញ្ញាត្តិ
ត្រកូល÷
“ យើងខ្ញុំបានត្រឡប់មកទីនេះវិញបានជួបជាមួយមិត្តភក្តិ គ្រួសារគឺកក់ក្ដៅណាស់។ ចំពោះខ្ញុំ ទោះបីជារស់នៅឆ្ងាយពីមាតុប្រទេស ប៉ុន្តែរូបភាពទឹកដីជានិច្ចកាលដឹត ជាប់ក្នុងបេះដូងខ្ញុំ។ យើងខ្ញុំជានិច្ចកាលរក្សារអត្តសញ្ញាណវប្បធម៌របស់ជនជាតិ
វៀតណាម។”
រីឯលោក Le Dich Hoan អាណិកជនវៀតណាមនៅជប៉ុនបានអោយដឹងថា÷
“ប្រជាជនវៀតណាមមានការចាប់អារម្មណ៍ដ៏ពិសេសចំពោះបុណ្យតេត។ នោះ
គឺឱកាសជួបជុំគ្រួសារ ហើយជាថ្ងៃដែលខ្ញុំនៅចាំថា÷ ឪពុកម្តាយឲ្យស្លៀក់ពាក់ស្អាត
ឈរនៅ ខាងក្រោយលោកតាដើម្បីអុធធូបធ្វើសក្ការៈបូជាជីដូនជីតា។នោះក៏ជាថ្ងៃ ដែលខ្ញុំបានទទួលអ៊ាំងបាវនិងជួបជុំជាមួយគ្រួសារ។ តាំងពីពេលទៅរៀននៅឯបរ
ទេស (ឆ្នាំ១៩៦៥) មក ខ្ញុំទើបនឹងបានត្រឡប់មកវៀតណាមទទួលបុណ្យតេត។ ខ្ញុំរំ
ជួល ចិត្តយ៉ាងខ្លាំងណាស់។ ខ្ញុំចូលចិត្តណាស់បានត្រឡប់មកស្រុកកំណើតទទួល បុណ្យតេតជាង ពីព្រោះទទួល បុណ្យតេតនៅស្រុកកំណើតមានអត្តសញ្ញាណវប្បធម៌
ប្រពៃណី ទំនៀមទំលាបជាង។”
ក៏រួមជាមួយក្តីសប្បាយរីករាយទទួលបុណ្យតេតនោស្រុកកំណើត បងស្រី Le
Kim Oanh អាណិកជនវៀតណាមនៅអាល្លឺម៉ង់បានសំណេះសំណាលថា៖
“ខ្ញុំទៅបរទេសបាន៦ឆ្នាំប៉ុន្តែទទួលបុណ្យតេតនៅទីនោះតែមយយដងគត ក្រៅពីនោះ ខ្ញុំមកទទួលបុណ្យតេតនៅវៀតណាម។ មកស្រុកកំណើតទទួលបុណ្យតេតសប្បាយជាងពីព្រោះមួយឆ្នាំមានតែបុណ្យតេតមួយដង យើងបានត្រឡប់មកជួបជុំជាមួយគ្រួសារគឺសប្បាយនាស់។ នៅវៀតណាមបុណ្យតេតអូអរជាង។”
រួមជាមួយក្តីសប្បាយទទួលបុណ្យតេតលើស្រុកកំណើត អាណិកជនជាច្រើន នាក់ក៏សប្បាយរីករាយចំពោះការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ។បងស្រី Nguyen Thi
Hoai អាណិកជនវៀតណាមនៅអុយក្រែនបានឲ្យដឹងថា÷
“ ខ្ញុំបានត្រឡបមកវៀតណាមជាមួយគ្រួសារ ទទួលបុណ្យតេត បាន៥-៦ដង
ហើយ។ ប្រទេសអភិវឌ្ឍន៍ សម្បូររុងរឿង ខ្លាំងនាស់។ ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកស្ទុយជាច្រើន។ រដ្ឋក៏យកចិត្តទុកដាក់ចំពោះជនវៀតណាម នៅឯបរទេស ច្រើនណាស់។”
ចំពោះបណ្ដាជនវៀតណាមនៅឯបរទេស ដែលមិនមានលក្ខណះត្រឡប់មក
ស្រុកកំ ណើត ទទួលបុណ្យតេត គេបានចូលរួមពិធីអំណរសាទរ និទាឃរដូវថ្មី ដោយ ស្ថានទូតវៀតណាមរៀបចំឡើង ។ គេក៏វេចនំអន្សម សែនដូនតា …តាមទំនៀមទំលាបប្រពៃណីផងដែរ។
តេតប្រពៃណីជានិច្ចកាលមានអត្ថន័យសំខាន់ចំពោះជនវៀតណាមគ្រប់រូប។ ចំ ពោះសហគមជនវៀតណាមនៅឯបរទេស គឺបណ្ដាថ្ងៃតេតកាន់តែមានអត្ថន័យជាង។ ត្រឡប់មកស្រុកកំណើតដើម្បីទទួលបរិយាកាសបុណ្យតេត នោះគឺជាសុភមង្គលរបស់
ជនវៀត ណាមនៅឯបរទេស និងតេតក៏គឺជាស្ពានតភ្ជាប់ប្រជាជនជិតស្និទ្ធជាមួយ ស្រុកកំណើតជាង៕