|
ជនវៀតណាមនៅឯបរទេសរួមកំលាំងកាយចិត្តកសាងស្រុកកំណើត (VOV) |
Vovworld-នាបច្ចុប្បន្នវៀតណាមមានជនប្រមាណ៤លាននាក់ដែលកំពុង
រស់នៅឯបរទេស។ ទោះបីជារស់ឆ្ងាយពីស្រុកកំណើតក្តី ប៉ុន្តែពួកគេជានិច្ចកាល
ឆ្ពោះទៅមាតុប្រទេសដោយបំណងប្រាថ្នាកសាងវៀតណាមកាន់តែសម្បូរធូធារ
ពីមួយថ្ងៃទៅមួយថ្ងៃ។
រួមកំលាំងកាយចិត្តលើវិស័យជាច្រើន
លើវិស័យវិទ្យាសាស្ត្រសង្គម ជារៀងរាល់ឆ្នាំមានជនវៀតណាមនៅ
ឯបរទេសប្រមាណ៥សែននាក់បានត្រឡប់មកទស្សនាប្រទេសវិញ ក្នុងនោះមាន
អ្នកជំនាញការអ្នកប្រាជ្ញជាង៣០០នាក់ត្រឡប់មកធ្វើការ។ ដោយរបៀបរៀងៗ
ខ្លួន ការរួមកំលាំងកាយចិត្តរបស់ប្រជាអណិកជនបានជួយឲ្យវៀតណាមទទួល
បានសមិទ្ធិផលពិតប្រាកដ រួមចំណែកនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ
ទៅមួយថ្ងៃ។
លើវិស័យសេដ្ឋកិច្ច ជារៀងរាល់ឆ្នាំមានមនុស្សរាប់ពាន់នាក់ត្រឡប់មកស្វែង
យល់ឱកាសវិនិយោគអាជីវកម្ម។ គិតមកដល់ឥឡូវនេះ បរិមាណគំរោងការត្រូវ
បានអណិកជនចុះបញ្ជីវិនិយោគនៅវៀតណាមគឺជាង២ពាន់គំរោងការ នាំមក
ប្រភពចំណេញប្រមាណ២ម៉ឺនលានដុល្លារក្នុងមួយឆ្នាំ។ រីឯក្នុងឆ្នាំ២០១៤ បរិមាណ
រូបីយប័ណ្ណបានបញ្ជូនមកប្រទេសទទួលបាន១២ពាន់លានដុល្លារអាមេរិក នាំវៀត
ណាមចូលក្នុងបញ្ជីឈ្មោះប្រទេសចំនួន១០ទទួលបានបរិមាណរូបីយប័ណ្ណច្រើន
បំផុតលើពិភពលោក។ លោកស្រី Helen Van ជនវៀតណាមនៅស៊ុយអែតបន្ទាប់ពី
ទទួលបានជោគជ័យដោយក្រុមហ៊ុនចំនួន៣នៅស៊ុយអែត លោកស្រីបានប្រើទុន
ទាំងអស់ដើម្បីវិនិយោគទៅលើគំរោងការភូមិទេសចរណ៍អន្តរជាតិអឺរ៉ុបខាងជើង
(ខេត្ត Phu Yen) កសាងកន្លែងថែទាំជនចាស់ជរានិងកុមារកំព្រា។ តាមលោកស្រី
Helen Van ថាការរួមកំលាំងកាយចិត្តកសាងស្រុកកំណើតជាការគិតគូរមិនត្រឹមតែ
របស់លោកស្រីប៉ុណ្ណោះទេ ថែមទាំងរបស់ជនវៀតណាមរស់នៅឆ្ងាយជាច្រើនទៀត
ផង។
“ខ្ញុំត្រឡប់មកប្រទេសវិញដើម្បីវិនិយោគ។ រាល់ការងារសុទ្ធតែប្រព្រឹត្តទៅដ៏
ល្អ។ ខ្ញុំគិតថាប្រសិនបើយើងខំប្រឹងប្រែងគឺយើងនឹងរួមចំណែកសំរាប់ប្រទេសជាតិ។
ពីព្រោះប្រទេសជាតិជាប្រភពដើម ទោះបីជាយើងមានយ៉ាងណាក៏ដោយ យើងរស់
នៅកន្លែងណាក៏ដោយ គឺប្រទេសជាតិជាកន្លែងដែលយើងជានិច្ចកាលឆ្ពោះមក ត្រូវ
ត្រឡប់មកវិញដើម្បីធ្វើអ្វីៗសំរាប់ប្រទេសជាតិ។”
លើវិស័យវប្បធម៍ជនវៀតណាមនៅឯបរទេសម្នាក់ៗសុទ្ធតែជាអ្នកការទូត
ឧទ្ទេសនាមអត្តសញ្ញាណវប្បធម៍វៀតណាមដល់មិត្តភក្តិអន្តរជាតិ។ដោយទស្សនៈ
ដូច្នេះ លោក Tran Hai Linh ប្រធានសមាគមជនវៀតណាមនៅកូរ៉េខាងត្បូងបានឲ្យ
ដឹងថា ជារៀងរាល់ឆ្នាំ សមាគមបានចូលរួមសកម្មភាពវប្បធម៍អន្តរជាំតិជាច្រើន
ដើម្បីផ្សព្វផ្សាយវប្បធម៍រូបភាពទឹកដីមនុស្សវៀតណាម។
វាយតំលៃរួមអំពីការរួមចំណែករបស់ជនវៀតណាមនៅឯបរទេស លោក Nguyen
Phu Binh ប្រធានសមាគមទាក់ទងជាមួយជនវៀតណាមនៅឯបរទេសបានអះអាងថា៖
“សហគមន៍ជនវៀតណាមនៅឯបរទេសបានអភិវឌ្ឍន៍ដ៏ខ្លាំងក្លាអំពីបរិមាណនិង
មានភាពពហុបែបដែរ។ ពីព្រោះគេបានចាកចេញទៅក្នុងស្ថានភាពខុសគ្នា។ ប៉ុន្តែផ្នែក
រួមបំផុតរបស់សហគមន៍ជនវៀតណាមនៅឯបរទេសគឺអ្នកណាក៏ផ្សាភ្ជាប់នឹងស្រុក
កំណើតប្រទេសជាតិ។”
បង្កឱកាសដើម្បីជនវៀតណាមនៅឯបរទេសរួមកំលាំងកាយចិត្តកសាងប្រទេសជាតិ
ក្នុងជាងពាក់កណ្ដាលសតវត្សកន្លងមកគិតតាំងពីថ្ងៃលោកប្រធានហូជីមិញបាន
ទទួលជើងនាវាដំបូងបញ្ជូនជនវៀតណាមនៅថៃជិត១ពាន់នាក់ត្រឡប់មកប្រទេស
វិញនោះ បក្សនិងរដ្ឋជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ប្រជាអណិកជន។
សេចក្តីសំរេចចិត្តគោលនយោបាយជាច្រើនត្រូវបានផ្សព្វផ្សាយកាន់តែសមស្របនឹង
ស្ថានភាពជាក់ស្ដែងនិងបំណងប្រាថ្នារបស់ប្រជាអណិកជនពីមួយថ្ងៃទៅមួយថ្ងៃ។
លោកស្រី Van Duong Thanh ជនវៀតណាមនៅស៊ុយអែតបានចាត់ទុកថា៖
“ខ្ញុំឃើញថាគោលនយោបាយជាច្រើនបើកទូលាយសំរាប់អាជិវករអង្គភាពអាជីវកម្ម
ខណៈពេលនោះកត្តាវប្បធម៍ស្មារតីបន្តវប្បធម៍វៀតណាមគឺសំខាន់ណាស់។ហេតុ
នេះហើយអ្នកធ្វើផ្នែកវប្បធម៍ចង់រួមកំលាំងកាយចិត្តរបស់ខ្លួនចំណេះដឹងដែលប្រមូល
បានក្នុងរាប់សិបឆ្នាំកន្លងមកនៅឯបរទេសដើម្បីដូចជាដំណក់ទឹកមួយរួមចំណែកក្នុង
សមុទ្រប្រទេសជាតិវៀតណាម។”
នាពេលខាងមុខបក្សរដ្ឋរណសិរ្សមាតុភូមិវៀតណាមនឹងធ្វើការងារជាច្រើនថែមទៀត
ឆ្លើយតបនឹងសំណូមពរសមស្របរបស់ជនវៀតណាមនៅឯបរទេស។ ប្រធានគណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានអះអាង
ថា៖
“ថែទាំជីវភាពរស់នៅខាងវប្បធម៍ វប្បធម៍ជាតិ ផ្សាភ្ជាប់ក្នុងនិងក្រៅប្រទេសគឺ
សំខាន់ណាស់។ យើងខ្ញុំកសាងពង្រាងគំរោងការថែទាំពង្រីកវប្បធម៍ប្រជាជាតិសំរាប់សហគមន៍ជនវៀតណាមនៅឯបរទេសនិងនឹងមានគំរោងការថ្នាក់រដ្ឋថែទាំ
និងពង្រីកវប្បធម៍ប្រជាជាតិក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស។”
ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសនាបច្ចុប្បន្ន ការរួមចំណែករបស់
ជនវៀតណាមនៅឯបរទេសគឺមិនអាចបដិសេធបានឡើយ។ ការពង្រីកតួនាទីរបស់សហគមន៍ជនវៀតណាមនៅឯបរទេសជាភារកិច្ចសំខាន់ ជាខ្សែតភ្ជាប់ប្រជាជន
ជាមួយស្រុកកំណើតប្រទេសជាតិ៕