ជនវៀតណាមនៅឯបរទេសអំណរបុណ្យតេតនៅស្រុកកំណើត

ជនវៀតណាមនៅឯបរទេសអំណរបុណ្យតេតនៅស្រុកកំណើត - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសលោក Nguyen Thanh Son (VOV)

        Vovworld-ការរៀបចំពិធីទទួលបុណ្យតេតសំរាប់សហគមន៍ជនវៀតណាមនៅ​
ឯបរទេស​ដែលត្រឡប់មកអំណរបុណ្យតេតនៅស្រុកកំណើតមិនត្រឹមតែសម្ដែងនូវ
ស្មារតីមហាសាមគ្គីជាតិទាំងមូលប៉ុណ្ណោះទេ ថែមទាំងជាកាតព្វកិច្ចការទទួលខុស
ត្រូវរបស់បក្សរដ្ឋ​ប្រជាជនក្នុងប្រទេសចំពោះជនវៀតណាមឃ្លាតឆ្ងាយពីស្រុក
កំណើតទៀតផង។

លើកកំពស់ស្មារតីមហាសាមគ្គីភាពជាតិ

         ជាដំបន់មួយក្នុងចំណោមដំបន់ដែលរៀបចំការជួបមុខប្រជាអណិកជនដំបូង
ពិធីបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនាយប់ថ្ងៃទី២១មករាបានទាក់ទាញការចូល
រួមរបស់អណិកជនជាង៧រយនាក់មកពីប្រទេសនិងដំបន់ដែនដីចំនួន៣០។ តាម​ថ្នាក់ដឹកនាំទីក្រុងហូជីមិញថា ការជួបមុខជាឱកាសដើម្បីប្រមូលផ្ដុំអ្នកឃ្លាតឆ្ងាយ​ពីប្រទេសជាច្រើនវិលត្រឡប់មកទស្សនាស្រុកកំណើត។ ក្នុងពេលនោះនៅខេត្ត
Quang Binh ក្រៅពីការជួបមុខប្រជាអណិកជន គណៈចាត់តាំងបានរៀបចំឲ្យគណៈ
ប្រតិភូ​អណិកជនទៅគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅ
Vung Chua-Dao Yen។ ចំណុចសំខាន់នៃដំណើរការទទួលបុណ្យតេតរបស់អណិកជន​ប្រព្រឹត្តទៅនាថ្ងៃទី២៣មករាក្នុងពេលដែលអណិកជនប្រមាណ២ពាន់នាក់នឹងចូល
រួមកម្មវិធីនិទាឃៈរដូវស្រុកកំណើតជាមួយប្រធានបទ “Lac Hong រុងរឿង” នៅ​ទីក្រុង
ហាណូយ។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយ​ប្រជាអណិកជន
ចាប់ផ្ដើមពិធីអុធធូបដោះលែងត្រីគល់រាំងតាមទំនៀមទំលាប់ប្រពៃណីនៅវត្ត Tran
Quoc។ នាយប់ថ្ងៃដ៏ដែល បណ្ដាគណៈប្រតិភូនឹងចូលរួម​កម្មវិធី​សិល្បៈពោរពេញ
ទៅដោយអត្តសញ្ញាណវប្បធម៍ជាតិនៅ​បរមរាជវាំង Thang Long។

         អនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាប្រធានគណៈកម្មាធិការជាតិអំពិជនវៀត
ណាមនៅឯបរទេសលោក Nguyen Thanh Son បានឲ្យដឹងថា ការរៀបចំកម្មវិធី​និទាឃៈរដូវលើស្រុកកំណើតមិនត្រឹមតែសម្ដែងស្មារតីមហាសាមគ្គីជាតិទាំងមូល​
ប៉ុណ្ណោះទេ ថែមទាំងជាកាតព្វកិច្ចការទទួលខុសត្រូវរបស់បក្សរដ្ឋប្រជាជនក្នុង​ប្រទេសចំពោះជនវៀតណាមឃ្លាតឆ្ងាយពីស្រុកកំណើតទៀតផង។

        “តាមរយៈកម្មវិធីនិទាឃៈរដូវលើស្រុកកំណើតជារៀងរាល់ឆ្នាំមិនត្រឹមតែ​ឧទ្ទេសនាមជាមួយអណិកជនអំពីបរិយាកាសបុណ្យតេតក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងជាឱកាសរំលឹកឡើងវិញនូវប្រពៃណីទំនៀមទំលាប់របស់ស្រុកកំណើត
ជា​ឱកាសពង្រឹងទំនុកទុកចិត្តចំពោះប្រជាអណិកជនអំពីអនាគតអភិវឌ្ឍន៍នៃ
ប្រទេសជាតិ។ សំខាន់ជាងនេះទៅទៀតគឺបណ្ដារូបភាពនោះនឹងមកទៅជនវៀត
ណាមដែលគ្មានឱកាស​ត្រឡប់មកស្រុកកំណើតទទួលបុណ្យតេត។”

        រួមជាមួយការរៀបចំសំរាប់អណិកជនទទួលបុណ្យតេតនៅស្រុកកំណើតនោះ ការគិតគូរដល់ជនវៀតណាមរស់នៅឆ្ងាយពីស្រុកកំណើតគ្មានឱកាសត្រឡប់មក
ស្រុកកំណើតទទួលបុណ្យតេតក៏បានយកចិត្តទុកដាក់ដែរ។ នៅអេហ្ស៊ីប ស្ថានទូត​វៀតណាមបានជួបមុខសហគមន៍ក្នុងឱកាសនិទាឃៈរដូវឆ្នាំមមីឆស័កនាយប់ថ្ងៃទី
១៨មករា។ ក្នុងពេលនោះនាថ្ងៃទី១១មករានៅមជ្ឈមណ្ឌលពិព័ណ Crocus City Hall នៅទីក្រុងម៉ូស្គូ(សហព័ន្ធរុស្ស៊ី) បានប្រព្រឹត្តទៅកម្មវិធីសិល្បៈជាមួយ​ប្រធានបទ “បុណ្យតេតនៅឆ្ងាយពីស្រុកកំណើត”។ ទស្សនិកជនរាប់ពាន់​នាក់មាន​វត្តមាននៅទី
នេះបានរស់ក្នុងបរិយាកាសពោពេញទៅដោយនិទាឃៈរដូវមួយនិងសេចក្តីស្នេហា
ស្រុកកំណើតប្រទេសជាតិ។

ពង្រឹងទំនុកទុកចិត្តជាមួយប្រជាអណិកជនអំពីអនាគតអភិវឌ្ឍន៍នៃប្រទេស
ជាតិ

        បណ្ដាជំនួបជួបមុខក្នុងឱកាសបុណ្យតេតមិនត្រឹមតែសម្ដែងមនោសញ្ចេតនា​របស់ប្រជាជនក្នុងប្រទេសចំពោះអណិកជនប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បី​រដ្ឋអំណាចដំបន់ផ្ដល់ព័ត៌មានត្រឹមត្រូវបរានុម័តសំរាប់អណិកជនអំពីសមិទ្ធិអំពី​សេដ្ឋកិច្ចសង្គមវប្បធម៍ក៏ដូចជាកំណត់ទិសដៅអភិវឌ្ឍន៍ក្នុងរយៈពេលខាងមុខ។
លោក Tony Truong អណិកជននៅកាណាដាបានចាត់ទុកថា៖

        “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះខ្ញុំបានឃើញប្រទេសជាតិកាន់តែផ្លាស់ប្តូរពីមួយថ្ងៃទៅ​
មួយថ្ងៃ។ ចំពោះអណិកជននោះរដ្ឋាភិបាលក៏ជួយឧបត្ថម្ភជាច្រើន បង្កលក្ខណៈ​ងាយស្រួលសំរាប់ប្រជាជនមករកស៊ីរស់នៅនិងមានគោលនយោបាយដ៏ល្អធ្វើឲ្យ
ប្រជាអណិកជនមានភាពសប្បាយរីករាយ។​ ក្នុងដំណើរការមកទីនេះវិនិយោគ ខ្ញុំ
ក៏ឃើញមាន​ភាព​ងាយស្រួលជាច្រើន។”

        ជនវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញនិងជាប្រភព
កំលាំងមួយរបស់សហគមន៍ជនជាតិវៀតណាម។ ការយកចិត្តទុកដាក់រៀបចំបុណ្យ​
តេត​សំរាប់អណិកជនកាន់តែបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃនិងលើកកំពស់​នូវ​មនោសញ្ចេតនាទំនុកទុកចិត្តរបស់អណិកជនទៅលើគោលមាគ៌ាគោលការណ៍​គោលនយោបាយរបស់បក្សនិងរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ