ជប៉ុនមិនអត់អោនក្នុងការតស៊ូប្រឆាំងភេរវកម្ម
ANH HUYEN -  
|
ជប៉ុនមិនអត់អោនក្នុងការតស៊ូប្រឆាំងភេរវកម្ម (dailysignal) |
Vovworld-ជប៉ុនត្រូវបានចាត់ទុកជាប្រទេសសុវត្ថិភាពមួយគិតតាំងពីក្រោយ
សង្គ្រាមលោកលើកទី២ ដែលទើបនឹងឆ្លងកាត់ករណីពលរដ្ឋ២នាក់នៃប្រទេស
នេះត្រូវមុខសញ្ញាឥស្លាមជ្រុលនិយមនៅស៊ីរីសម្លាប់។ បន្ទាប់ពីករណីកើតមាន
ឡើងបានមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពលរដ្ឋជប៉ុននៅក្នុងនិងក្រៅ
ប្រទេសនាពេលអនាគតក៏ដូចជាកំរិតគាំទ្ររបស់មហាជនចំពោះគោលនយោបាយ
កិច្ចការបរទេស ពិសេសគឺការអនុម័តលើរដ្ឋធម្មនុញ្ញក្នុងនោះអនុញ្ញាតឲ្យកំលាំង
ស្វ័យការពារជប៉ុន (SDF) ដើរតួនាទីម្ចាស់ការសកម្មជាងនៅឯបរទេស។
មិនដកចេញពីការតស៊ូប្រឆាំងភេរវកម្ម
ក្រឡេកមើលឡើងវិញប្រវត្តិសាស្ត្រ នេះមិនមែនជាលើកដំបូងជប៉ុនត្រូវ
ប្រឈមមុខនឹងវិបត្តិមួយដូច្នេះឡើយ។ នាឆ្នាំ១៩៩២ រដ្ឋសភាជប៉ុនបានអនុម័ត
លើក្រមច្បាប់អនុញ្ញាតឲ្យប្រទេសនេះបញ្ជូនកងទ័ពនិងកំលាំងផ្សេងៗចូលរួម
បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។មួយឆ្នាំក្រោយនោះប៉ូលីស
ជប៉ុនមួយនាក់ត្រូវសម្លាប់នៅកម្ពុជា។ នាឆ្នាំ២០០៤ ការដែលចំណាប់ខ្មាំងជប៉ុន
មួយនាក់ត្រូវសម្លាប់នៅអ៊ីរ៉ាក់បន្ទាប់ពីជប៉ុនបានដាក់ពង្រាយទាហានរាប់រយទៅ
កាន់អ៊ីរ៉ាក់ក្នុងការជួយឧបត្ថម្ភកិច្ចការស្ដារឡើងវិញរបស់អ៊ីរ៉ាក់ដើម្បីទាមទាដក
កងទ័ពត្រឡប់ទៅប្រទេសវិញ។ ប៉ុន្តែបេសកកម្មនេះបានបន្តដល់ឆ្នាំ២០០៦។
មួយទស្សវត្សក្រោយនោះ បន្ទាប់ពីត្រឡប់មកកាន់អំណាចនាឆ្នាំ២០១២
នាយករដ្ឋមន្ត្រី Shinzo Abe បន្តខំប្រឹងប្រែងជំរុញជប៉ុនដើរតួនាទីដ៏ធំធេងជាងលើ
ឆាកអន្តរជាតិ។ ក្នុងអំឡុង២ឆ្នាំកន្លងមក លោក Shinzo Abe បានមានដំណើរទស្សន
កិច្ចនៅឯបរទេសជាច្រើនជាងអ្នកកាន់ដំណែងមុនៗ។ ដំណើរទស្សនកិច្ចថ្មីបំផុត
របស់លោកគឺទៅកាន់មជ្ឈឹមបូព៌ា ជាកន្លែងដែលលោកសន្យាផ្គត់ផ្គងចំនួនប្រាក់
២០០លានដុល្លារអាមេរិកជំនួយឧបត្ថម្ភមនុស្សធម៍សំរាប់ប្រទេសកំពុងប្រយុទ្ធ
ប្រឆាំងនឹង IS។ នេះជាមូលហេតុដើម្បីអ្នកនយោបាយប្រឆាំងមួយចំនួននៅជប៉ុន
បានថ្កោលទោសរដ្ឋាភិបាលកាន់អំណាចថា កញ្ចប់ជំនួយនេះជាមូលហេតុធ្វើឲ្យ
ពលរដ្ឋនៃប្រទេសនេះរងគ្រោះថ្នាក់ ជំរុញតូក្យូធ្លាក់ក្នុងវិបត្តិចំណាប់ខ្មាំងដែលមិន
ធ្លាប់មាន។
ដោយមិនអើពើរដល់ការចោទប្រកាន់នោះ នាយករដ្ឋមន្ត្រីនៅតែប្តេជ្ញានឹង
គោលការណ៍ប្រឆាំងភេរវកម្ម។
កំណត់យុទ្ធសាស្ត្រសន្តិសុខថ្មី
ករណី IS សម្លាប់ចំណាប់ខ្មាំងជប៉ុន២នាក់គឺមិនធ្វើឲ្យប្រទេសនេះរាថយឡើយ
ផ្ទុយទៅវិញកាន់តែជំរុញនាយករដ្ឋមន្ត្រី Shinzo Abe និងស្ថាប័ននិតិបញ្ញាត្តិប្តេជ្ញាចិត្ត
ជាងក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឲ្យកងទ័ពអាចដំណើរការ
យុទ្ធនាការរំដោះចំណាប់ខ្មាំងរបស់ប្រទេសនេះនៅឯបរទេស។ តាមនោះប្រសិន
បើក្រមច្បាប់ត្រូវបានរដ្ឋសភាអនុម័តនាត្រីមាសទី១ឆ្នាំ២០១៥នឹងអនុញ្ញាតឲ្យកង
ទ័ពនៃប្រទេសនេះបានចូលរួមជួយឧបត្ថម្ភសម្ព័ន្ធមិត្តនៅឯបរទេសនិងចាត់ទុកនោះ
ជាការស្វ័យការពារសមូហភាព។គណបក្សប្រជាធិបតេយ្យរបស់នាយករដ្ឋមន្ត្រី Abe
កំពុងស្រូបយកអសនៈភាគច្រើននៅរដ្ឋសភា ហេតុនេះហើយឱកាសហាក់ដូចជាពិត
ប្រាកដដើម្បីលោក Abe អាចអនុវត្តគោលដៅរបស់ខ្លួន។
កាលៈទេសៈការសាកល្បងសន្តិសុខចំពោះជប៉ុននិងដំបន់កំពុងលេចឡើងនិងជញ្ជីង
អំណាចក្នុងដំបន់កំពុងមានការផ្លាស់ប្តូរដែលទាមទាជប៉ុនត្រូវដេញតាមគោល
នយោបាយសន្តិសុខសកម្មជាង។ ដើម្បីធ្វើបានប្រការនោះ តូក្យូនៅមានការងារជា
ច្រើនត្រូវធ្វើ។ រដ្ឋាភិបាលត្រូវត្រួតពិនិត្យវិបត្តិប្រកបដោយប្រសិទ្ធភាពជាងតាមរយៈ
អង្គការនិងប្រភពកំលាំងថ្មីដូចជាក្រុមប្រឹក្សាសន្តិសុខជាតិ។
វិបត្តិចំណាប់ខ្មាំងលើកនេះជាកំលាំងចលករជួយបង្កើនថែមទៀតការប្តេជ្ញា
របស់លោក Shinzo Abe សំដៅអនុវត្តយុទ្ធសាស្ត្រសន្តិភាពម្ចាស់ការនាំជប៉ុនក្លាយ
ទៅជាប្រទេសមានឥទ្ធិពលលើទូទាំងសកលលោក៕
ANH HUYEN