ជ័យជំនះការពារព្រំដែនភាគនិរតីវៀតណាម និងរួមជាមួយកងទ័ព ប្រជាជន​កម្ពុជា ផ្ដួលរលំរបបប្រល័យពូជសាសន៍

(VOVWORLD) -

ថ្ងៃទី ៧ ខែមករា គឺជាថ្ងៃគម្រប់ខួបលើកទី ៤០ ទិវាកងទ័ព និងប្រជាជនវៀតណាមដណ្ដើមបានជ័យជំនះលើសង្គ្រាម ការពារព្រំដែនភាគនិរតីនៃមាតុភូមិ និងរួមជាមួយកងទ័ពប្រជាជនកម្ពុជាដណ្ដើមបានជ័យជំនះលើរបបប្រល័យពូជសាសន៍ (ថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ - ថ្អៃទី ៧ មករា ឆ្នាំ ២០១៩)- ព្រឹត្តិការណ៍ដ៏ភ្លឺចិញ្ចែងចិញ្ចាចក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ការប្រយុទ្ធរួមគ្នារវាងប្រជាជាតិទាំងពីវៀតណាម និងកម្ពុជា។ នេះគឺជាជ័យជម្នះដែលបានអះអាងអំពីសិទ្ធិស្វ័យការពារយ៉ាងត្រឹមត្រូវរបស់កងទ័ព និងប្រជាជនវៀតណាមនៅលើខ្សែព្រំដែនភាគនិរតីនៃមាតុប្រទេស ព្រមទាំងរួមចំណែកជួយប្រជាជនកម្ពុជា ផ្ដួលរលំរបបប្រល័យពូជសាសន៍ ឈានចូលសករាជសុខសន្តិភាព បង្រួបបង្រួមប្រទេសជាតិ និងវឌ្ឍនភាព។

ជ័យជំនះការពារព្រំដែនភាគនិរតីវៀតណាម និងរួមជាមួយកងទ័ព ប្រជាជន​កម្ពុជា ផ្ដួលរលំរបបប្រល័យពូជសាសន៍ - ảnh 1 ថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញត្រូវបានរំដោះ ប្រជាជនកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ (TTXVN)

ការពារមាតុភូមិ និងការទទូលខុសត្រូវអន្តរជាតិ

នាខែមេសា ឆ្នាំ១៩៧៥ ក្រោយពីកម្ពុជាទទួលបានឯករាជ្យនោះ ពួកប៉ុលពត - អៀងសារីបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសសុខសន្តិភាពទៅជា ជំរុំធ្វើទារុណកម្មដ៏ធំ ពោរពេញទៅដោយតណ្ដៅកប់មនុស្ស និងគោលនយោបាយប្រល័យពូជសាសន៍ចំពោះប្រជាជាតិខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ប៉ុលពត - អៀងសារីថែមទាំងធ្វើសកម្មភាពឈ្លានពាន និងសម្រាប់ប្រជាជនវៀតណាមនៅតាមបណ្ដោយព្រំដែននៃបណ្ដាខេត្តភាគនីរតី។

ចំពោះសកម្មភាពឈ្លានពានរបស់ខ្លាំងសត្រូវនោះ បក្ស និងរដ្ឋវៀតណាមបានប្រកាន់ខ្ជាប់នូវគោលនយោបាយសន្តិភាព និងមិត្តភាព។ ប៉ុន្តែពួកប៉ុលពត អៀងសារីនៅតែធ្វើការឈានពាន ដោយចាប់បង្ខំឲ្យកងទ័ព និងប្រជាជនវៀតណាមត្រូវស្វ័យការពារ។ ឆ្លើយតបនឹងសេចក្ដីអំពាវនាវរបស់ប្រជាជនកម្ពុជា និង រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានោះ វៀតណាមបានជួយឧបត្ថម្ភកងកម្លាំងស្នេហាជាតិកម្ពុជាផ្ដូលរលំរបបប្រល័យពូជសាសន៍របស់ពួកប៉ុលពត - អៀងសារី។

ក្នុងការប្រយុទ្ធដ៏សែនលំបាកវេទនានោះ ចំណងសាមគ្កីភាព ពន្លឺអន្តរជាតិដ៏ស្មោះត្រង់រវាងប្រជាជាតិទាំងពីរនៅតែ ដឺភ្លឺចិញ្ចែងចិញ្ចាច។ ឧត្តមសេនីយ៍ត្រី Trieu Xuan Hoa វីវជនកងកម្លាំងប្រដាប់អាវុធប្រជាជន និងជាអតីតមេបញ្ជាការយោធភូមិភាគទី ៧ បានឲ្យដឹងថា៖

"នាគ្រានោះ ទោះបីជាប្រជាជនវៀតណាមមានការលំបាកលំបិនក៏ដោយ ប៉ុន្តែយើងនៅតែផ្ដល់ជំរំ ស្បៀងអាហារ ក៏ដូចជាបង្កលក្ខណៈងាយស្រូលសម្រាប់ប្រជាជនកម្ពុជារួចផុតពីគ្រាលំបាក។ បន្ទាប់មក យើងនិង សមមិត្តបដិវត្តន៍កម្ពុជាបានរួមគ្នាកសាងកងកម្លាំងបដិវត្តន៍កម្ពុជា។ ហេតុដូច្ចេះ យើងខ្ញុំយល់ដឹងអំពីមនោសញ្ចេតនារបស់ប្រជាជន និងសមមិត្តកម្ពុជាចំពោះយើង គឺប្រៀបបាននឹងបងប្អូនបង្កើតអញ្ចឹង។"

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា

នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៧៨ អធិបតេយ្យភាពទឹកដីទាំងមូលរបស់វៀតណាមត្រូវបានការពាររឹងមាំ ក្រោយពីការឈ្លានពានរបស់ខ្លាំងសត្រូវ។ ក្រោយមកតាមសំណើររបស់បដិវត្តកម្ពុជានោះ វៀតណាមបានបញ្ជូនកងទ័ពស្មគ្រចិត្តវៀតណាមទៅជួយឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធកម្ពុជា។ រហូតដល់ថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញត្រូវបានរំដោះ ប្រជាជនកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍។ ហេតុដូច្នេះ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏នក្ខត្តឫក្សផងដែរ។

អញ្ជើញថ្លែងនៅក្នុង ពិធីរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍កាលពីថ្ងៃទី ៤ ខែមករា កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានឲ្យសង្កត់ធ្ងន់ថា៖

"ចំពោះវៀតណាម ជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីមាតុភូមិបានអះអាងជាថ្មីម្ដងទៀតនូវឆន្ទៈនិងកម្លាំងមោះមុតរបស់ប្រជាជនវៀតណាម ព្រមទាំងបង្ហាញនូវស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់ ទំនាក់ទំនងជាបងប្អូនរបងភូមិផងជាប់គ្នាប្រពៃណី ការជួយឧបត្ថម្ភដ៏ស្មោះស្ម័គ្រនិងពោរពេញទៅដោយមនោសញ្ចេតនារបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ចំពោះប្រជាជនកម្ពុជា ផងដែរ"។

 ស្ដីពីការជួយឧបត្ថម្ភគាំទ្រអស់ពីកម្លាំងកាយចិត្ត និងស្មោះត្រង់របស់កងទ័ព និងប្រជាជនវៀតណាមនោះ លោក ទេពងន អនុប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គណៈអធិបតីកិត្តិយសក្រុមប្រឹក្សា រណសិរ្សសាមគ្គីនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានសង្កត់ធ្ងន់ថា៖

"តាងនាមរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល រណសិរ្ស និងប្រជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់សារជាថ្មី សម្ដែងនូវការដឹងគុណចំពោះ បក្ស រដ្ឋ រណសិរ្ស កងទ័ពនិងប្រជាជនវៀតណាម ដោយមានពលីកម្មដ៏ធំធេង ដើម្បីរំដោះនិងសង្គ្រោះប្រជាជនកម្ពុជារួចផុតពីគ្រោះ ប្រល័យពូជ សាសន៍ដ៏ឃោឃៅព្រៃផ្សៃ។ ជាក់ស្ដែងការជួយឧបត្ថម្ភគាំទ្ររបស់វៀតណាម បានរួមចំណែកនាំ កម្ពុជាក្លាយទៅជាប្រទេសមានសុខសន្តិភាពពេញលេញ អភិវឌ្ឍន៍លើគ្រប់វិស័យ និងឯកភាពប្រទេសជាតិផងដែរ។"

ជ័យជំនះ ៧ មករា ជានិច្ចកាលជានិមិត្តរូបដ៏ភ្លឺចិញ្ចែងចិញ្ចាចនៃចំណាងសាមគ្គីភាពដ៏ស្មោះត្រង់ រវាងប្រជាតិវៀតណាម និងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ