​ជ័យជំនះនៃគោលមាគា៍និងសិល្បះយោធា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម

​(VOV)_ក្នុងច្បាប់ចុះថ្ងៃទី២៤ មេសា កាសែតនានារបស់វៀតណាមបានចុះផ្សាយ
អត្ថបទ​របស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ​Nguyen Phu Trong ក្រោម
ចំណងជើងថា​៖ ជ័យជំនះដ៏មហិមានៃបុព្វហេតុ​តស៊ូ​ប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះ
ជាតិ នេះគឺជាជ័យជំនះរបស់​គោលមាគារ និងសិល្បះយោធាវៀតណាម ក្រោមការ
ដឹកនាំដ៏ត្រឹមត្រូវ ច្នៃប្រឌិតរបស់បក្ស។ លោកអគ្គលេខាបានអះអាងថា៖ មេរៀននេះ
ត្រូវបានពង្រឹងនិងពង្រីកក្នុងដំណាក់កាលនាបច្ចុប្បន្ន។ 

​ជ័យជំនះនៃគោលមាគា៍និងសិល្បះយោធា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម - ảnh 1
យុទ្ធជ័យនិទាឃរដូវឆ្នាំ១៩៧៥

លោកអគ្គលេខាបានលើកច្បាស់ថា៖ ការវាយប្រហារនិងក្រោកឈរឡើង​
របស់កងទ័ពនិងប្រជាជនវៀតណាម នានិទាឃរដូវឆ្នាំ ១៩៧៥ បាន​បញ្ចប់ប្រកប
ដោយជោគជ័យ បង្កើតឡើងរបត់សំខាន់១ក្នុងប្រវត្តិសាស្ត្រជាតិ បើកចេញសក
រាជ្យថ្មី សករាជ្យរបស់ឯករាជ្យ ឯកភាព ប្រទេសទាំងមូលឈានទៅសង្គមនិយម។ 

          កត្តាសម្រេចកំណត់គឺការដឹកនាំដ៏ត្រឹមត្រូវ ច្នៃប្រឌិតរបស់បក្សកុម្មុយនីស្ត
វៀតណាម

        តាមលោកអគ្គលេខាបក្សថា៖​ការតស៊ូប្រឆាំងចក្រពត្តិអាមេរិក​ សង្គ្រោះ​ជាតិ​ ( ១៩៥៤-១៩៧៥) ជាការបន្តបុព្វហេតុបដិវត្តន៍ជាតិ ប្រជាធិបតេយ្យ​ប្រជាជន។ 
ក្នុងលក្ខណះ ប្រទេសជាតិត្រូវអារកាត់ជាភូមិភាគចំនួន២ បក្សកុម្មុយនីស្តវៀត
ណាមនិងលោកប្រធានហូជីមិញ បាននាំចេញគោល​មាគា៍តស៊ូដោយឯករាជ្យ
 ម្ចាស់ការ ត្រឹមត្រូវ ច្នៃប្រឌិតនិងសមស្របជាមួយស្ថានភាពជាក់ស្ដែង និងការ
អភិវឌ្ឍន៍របស់បដិវត្តន៍វៀតណាមក្នុង​ដំណាក់កាលថ្មី។ តាមលោកអគ្គលេខាបក្ស
ថា៖ ការកំណត់គោលមាគា៍នេះបានបង្ហាញច្បាស់នូវទស្សនះវិស័យវេងឆ្ងាយនិង
ការដឹកនាំដ៏ឆ្នើមរបស់បក្ស ជាពិសេសគឺក្នុង​ដំណាក់កាលសំខាន់ៗ មានចរិត
លក្ខណះ​ជារបត់១ ​នៃការតស៊ូ ​។

          ពង្រីកសិល្បះយោធាដ៏ពិសេសដោយឡែករបស់វៀតណាមដោយមាន
ការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

        លោកអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម​ Nguyen Phu Trong ​បានអះអាង
ថា៖ ក្នុងការតស៊ូ ប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះជាតិ​ក្រោមការដឹកនាំរបស់បក្ស 
​ សិល្បះយោធា និងសង្គ្រាមប្រជាជន​វៀតណាមបានអភិវឌ្ឍន៍ទៅដល់កំពូល។ 
ក្តាប់ជាប់នឹងក្រឹតក្រមសង្គ្រាម អនុវត្តដោយច្នៃប្រឌិត​​ សិល្បះយោធា នៃសង្គ្រាម
ប្រជាជន។វៀតណាមបានដណ្ដើមភាពម្ចាស់ការក្នុងការវាយប្រហារទៅលើខ្មាំង
សត្រូវ។​ចំណុចពិសេសដោយឡែករបស់សង្គ្រាមប្រជាជន បានជួយវៀតណាម
​ដណ្ដើមបានជ័យជំនះជាជំហានៗ ហើយឈានទៅដល់ការវាយបរាជ័យសត្រូវ
ទាំងមូល។ បក្សកុម្មុយនីស្តវៀតណាមបានយកចិត្តទុកដាក់ជា​ពិសេស និងពង្រីក
ល្អ ការងារកសាងបក្ស​ការងារខាងនយោបាយ ​ប្រមូលផ្តុំបានកម្លាំងពលំរបស់ប្រ
ទេសទាំងមូល រួមទាំងខាងសម្ភារះនិងខាងស្មារតី កម្លាំងនយោបាយ ប្រពៃណី
ស្នេហារជាតិ ក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក។ បក្សបានពង្រីកកម្លាំងជន
ជាតិដើម្បីតភ្ជាប់ជា​មួយកម្លាំងពលំសម័យ​ រួមជាមួយការជួយឧបត្ថម្ភរបស់ប្រជា
ជនលើទូទាំង​ពិភពលោក របស់បណ្ដាប្រទេសសង្គមនិយម ជាពិសេសគឺសហ
ភាពសូវៀតនិង​ចិន និងការចងសម្ព័ន្ធតស៊ូប្រឆាំងសត្រូវរួម១ របស់ប្រជាជននៃ
ប្រទេសទាំង៣៖ វៀតណាម ឡាវ កម្ពុជា។ នេះគឺជាកត្តា១ក្នុងចំណោមកត្តាសំ
​ខាន់ៗ រួមចំណែកបង្កើតឡើងជ័យជំនះក្នុងការតស៊ូប្រឆាំងចក្រពត្តិ​អាមេរិក 
សង្គ្រោះជាតិ។

          លើកកំពស់សមត្ថភាពដឹកនាំក្នុងការកសាងនិងការពារមាតុប្រទេសជាតិ

        ចុងក្រោយ   អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong
 បានចាត់ទុកថា៖​ទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៤០​នៃទិវា​រំដោះភាគខាងត្បូង
 ឯកភាពប្រទេសជាតិប្រព្រឹត្តទៅ ចំនឹងឱកាស បក្សកុម្មុយនីស្តវៀតណាម រៀបចំ
មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ និងឈានទៅ​មហាសន្និបាតបក្ស ទូទាំងប្រ
ទេសលើកទី១២។នេះក៏គឺជាឱកាស ដើម្បី​បក្សកុម្មុនីស្តវៀតណាមលើកកំពស់
សមត្ថភាពដឹកនាំ កម្លាំងប្រយុទ្ធ​ប្រឆាំង ពង្រីកបញ្ញារបស់បក្សទាំងមូល សុក្រិត
គោលមាគារផ្លាស់ប្តូរថ្មី​ អនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុកសាងនិងការ
ពារមាតុប្រទេស ក្នុងដំណាក់កាលបដិវត្តន៍ថ្មី។ ​ដោយឈរលើមូលដ្ឋាននោះការ
កំណត់គោលមាគា៍​ គោលការណ៍ និងដំណោះស្រាយត្រឹមត្រូវ ក្តាប់ជាប់តម្រូវការ
វិវឌ្ឍន៍របស់បដិវត្តន៍ សកម្មផ្លាស់ប្តូរថ្មីរបៀបដឹកនាំ ស្រាវជ្រាវទ្រឹស្តី បូកសរុបស្ថាន
ភាពជាក់ស្ដែង ស្វែងរកក្រិតក្រមដោយបរានុម័ត ដើម្បីធានាអោយការដឹកនាំរបស់
បក្ស សំដៅនាំមកនូវប្រសិទ្ធិភាពក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀត
ណាម៕  

       

ប្រតិកម្មទៅវិញ

ផ្សេងៗ