ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តព្រំដែនវៀតណាម-ឡាវ។

ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តព្រំដែនវៀតណាម-ឡាវ។ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានថ្លែងមតិក្នុងសន្និសីទទំនាក់ទំនងសហប្រតិបត្តិការរដ្ឋសភាវៀតណាម-ឡាវ សាមគ្គីភាព-មិត្តភាព

VOV-ជាខេត្តមួយក្នុងចំណោមខេត្តទាំង១០របស់វៀតណាមមានខ្សែព្រំដែន
រួមជាមួយ​ឡាវ ក្នុងប៉ុន្មានឆ្នាំកន្លងមក ខេត្តព្រៃភ្នំ Son La បានផ្សព្វផ្សាយ
គោលនយោបាយ​ជាច្រើនជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអំណាច
បណ្ដាខេត្តភាគខាងជើង​ឡាវលើគ្រប់វិស័យ។ តាមលេខាគណៈកម្មាធិការ
បក្សខេត្ត Son La Thao Xuan Sung ថា ប្រជាជនដំបន់ព្រំដែនរបស់ខេត្ត Son La​និងបណ្ដាខេត្តព្រំដែនឡាវបាន​ម្ចាស់ការជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចលើកស្ទុយជីវភាពរស់នៅ រួមគ្នាកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព កសាងដំបន់ព្រំដែនស្ថិរភាពនិងអភិវឌ្ឍន៍។
 “ខេត្ត Son Laបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើគ្រប់វិស័យ
នយោបាយ សេដ្ឋកិច្ច វប្បធម៍សង្គម ការពារជាតិសន្តិសុខជាមួយខេត្តភាគ​ខាង​ជើងឡាវចំនួន៨ខេត្ត។ ភាគីទាំងពីរជានិច្ចកាលឃោសនាឲ្យប្រជាជនជនជាតិ
អំពីប្រពៃណីសាមគ្គីភាពមិត្តភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​
វៀតណាម-ឡាវ រួមគ្នាអនុវត្តល្អកិច្ចព្រមព្រៀងស្ដីពីបែបបទព្រំដែនជាតិវៀត
ណាម-ឡាវនិងបណ្ដាគោលការណ៍គោលនយោបាយរបស់បក្សនិងរដ្ឋាភិបាល
នៃប្រទេសទាំងពីរ។”
មិនត្រឹមតែមានខេត្ត Son La ប៉ុណ្ណោះទេ ក្នុងរយៈពេលកន្លងមក បណ្ដាដំបន់
ផ្សេងៗ​របស់វៀតណាមក៏បានបង្កើនទំនាក់ទំនងមិត្តភាពសាមគ្គីភាព
សហប្រតិបត្តិ ផ្សាភ្ជាប់​ធានាសន្តិសុខសណ្ដាប់ធ្នាប់លើខ្សែផ្លូវព្រំដែនជាង
២ពាន់ គីឡូម៉ែត្រជាមួយឡាវ។ ភាគីទាំងពីរបានសហការល្អលើវិស័យ កសាងបណ្ដាក្រុមភូមិនៅដំបន់ឆ្ងាយដាច់​ស្រយាល ដំបន់ព្រំដែនរួមចំណែក កាត់បន្ថយភាពក្រីក្រ លើកកំពស់គុណភាព​ជីវភាព​រស់នៅខាងសំភារៈ និងស្មារតីសំរាប់ប្រជាជននៅបណ្ដាខេត្តជាប់ព្រំដែន។ ទន្ទឹមនឹង​នោះបណ្ដាដំបន់ក៏ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មព្រំដែនផងដែរ។
ប្រការនេះត្រូវបាន​បង្ហាញច្បាស់ក្នុងឆ្នាំ២០១១ពាណិជ្ជកម្មវៀតណាម-ឡាវ
មានកំណើន​ខ្ពស់​ជាមួយល្បឿន៤៩,៨%បើប្រៀបនឹងមុននេះ ទទួលបានជាង
៧រយលាន​ដុល្លា​អាមេរិក។​ ​លោក Tran Van Hang ប្រធានគណៈកម្មាធិការ
កិច្ចការបរទេស​វៀត​ណាម​បានឲ្យដឹងថា៖         “យើងខ្ញុំវាយតំលៃខ្ពស់ ចំពោះ បណ្ដាការខំប្រឹងប្រែងរបស់បណ្ដាដំបន់ នៃ
ប្រទេសទាំងពីរ ដែលបានសហប្រតិបត្តិការយ៉ាងជិតស្និទ មានប្រសិទ្ធភាព
ក្នុងការកសាងខ្សែផ្លូវព្រំដែន ប្រកបដោយ សន្តិភាព មិត្តភាព រួមចំណែកដ៏
សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្ម បង្កលក្ខណះ
ងាយស្រួល ដើម្បីប្រជាជន នៃប្រទេសទាំងពីរ នៅដំបន់ព្រំដែន រស់នៅ ធ្វើ
អាជីវកម្ម និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក។”        ផ្អែកលើគ្រឹះដ្ឋាន នៃបណ្ដាសមិទ្ធផល ដែលទទួលបាន ក្នុងកិច្ចសហប្រតិបត្តិការ ​រវាងបណ្ដាដំបន់ព្រំដែននៃប្រទេសទាំងពីរនៅក្នុងសន្និសីទ៖ទំនាក់ទំនង
សហប្រតិបត្តិការ វៀតណាម -ឡាវ សាមគ្គីភាព មិត្តភាព បណ្ដាសមាជិកបាន
ផ្ដល់មតិថា៖​រដ្ឋសភា​នៃ​ប្រទេសទាំងពីរ ត្រូវការបង្កលក្ខណះងាយស្រួល ជាងទៀត ក្នុងការអនុម័ត្តថវិការ​ជួយឧបត្ថម្ភ អោយបណ្ដាដំបន់មានខ្សែរខ្លូវ ព្រំដែន ដើម្បីលើកទឹកចិត្ត ការអភិវឌ្ឈន៏ សេដ្ឋកិច្ច កិច្ចការបរទេសដំបន់
ព្រំដែន វៀតណាម -ឡាវ រួមផ្សំ កិច្ចសប្រតិបត្តិការ​អភិវឌ្ឈន៏ សេដ្ឋកិច្ច  ជាមួយការការពារបរិស្ថាន។ រដ្ឋាភិបាលវៀតណាម ក៏កំពុងមានផែនការ
ប្រចាំឆ្នាំ ជួយឧបត្ថម្ភថវិការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ជួយ​បណ្ដាខេត្ត នៅដំបន់ព្រំដែន របស់ឡាវ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម
Nguyen Xuan Phuc បានអោយដឹងថា៖ “កិច្ចសហប្រតិបត្តិការអប់រំ បណ្ដុះបណ្ដាលនិងអភិវឌ្ឈន៏សេដ្ឋកិច្ចប្រភព
ធនធានមនុស្ស ជាភារកិច្ចយុទ្ធសាស្ត្រយូរអង្វែង របស់ប្រទេសទាំងពីរ
សំដៅ បង្កើតជួយ​កម្មាភិបាលមានសម័ត្ថភាពគ្រប់គ្រាន់បង្កទំនុកទុកចិត្ត
យូរអង្វែងសំរាប់ទំនាក់  ទំនង រវាងបក្ស​និង រដ្ឋ នៃប្រទេសទាំងពីរ។”         ជាមួយបណ្ដោយខ្សែរព្រំដែនវៀតណាម-ឡាវ ជាង 2,000km ការជំរុញកិច្ច    សហប្រតិបត្តិការ រវាងបណ្ដាខេត្តនៅដំបន់ព្រំដែន នឹងជាកំលាំងពលំ ដើម្បី
ប្រជាជននៃប្រទេសទាំងពីរអភិវឌ្ឈន៏ទំនាក់ទំនងប្រពៃណីមិត្តភាពដ៏ល្អ
ប្រសើរ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពូនជ្រុំ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ