ជំរុញកំណើនដោយផ្សាភ្ជាប់នឹងការទប់ស្កាត់អតិផរណា។

ជំរុញកំណើនដោយផ្សាភ្ជាប់នឹងការទប់ស្កាត់អតិផរណា។ - ảnh 1
សម័យប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដាឆ្នាំ២០១២


        VOV-បណ្ដាសមាជិករដ្ឋាភិបាលក្នុងសម័យប្រជុំនេះសុទ្ធតែចាត់​ទុក​ជា
ឯកច័ន្ទថា ស្ថានភាពសេដ្ឋកិច្ចសង្គមខែកក្កដានិងរយៈពេល៧ខែកន្លងទៅ
បន្តមានការប្រែប្រួល​សកម្មត្រូវទិសត្រូវនឹងគោលដៅបានដាក់ចេញនិង
ព្យាករណ៍នឹងកាន់តែល្អជាង សកម្មជាងលើវិស័យជាច្រើនពី​មួយថ្ងៃទៅមួយ
ថ្ងៃ។ ប៉ុន្តែការលំបាកសាកល្បងនៅ​តែធំធេង ក្នុងនោះលេចធ្លោគឺកំណើន ទាបជាងបើប្រៀបនឹងរយៈពេលដូចគ្នានា​ឆ្នាំ​ទៅមិញនិងដើម្បីទទួលបាន
កំណើន GDP ពី៥,២ដល់៥,៧%ក្នុងឆ្នាំ២០១២គឺ​លំបាកណាស់។ អំពីដំណោះ
ស្រាយជាក់ស្ដែង រដ្ឋាភិបាលសង្កត់ធ្ងន់ទៅលើការ​ដោះស្រាយការលំបាកអំពី ទុនសំរាប់អង្គភាពអាជីវកម្ម ពង្រីកប្រសិទ្ធភាពបណ្ដា​ប្រភពឥណទានទៅលើ វិស័យកសិកម្មអង្គភាពអាជីវកម្មនាំចេញអង្គភាពអាជីវកម្មមធ្យមនិងតូច
អង្គភាពអាជីវកម្មប្រើប្រាស់ពលករជាច្រើន។ អំពីការរក្សាស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ចធនាគារជាតិបានរៀបចំឡើងវិញរចនាសម្ព័ន្ធបំណូលបន្ថយបំណូល​អាក្រក់ដោយវិធានការជាច្រើនដោយផ្សាភ្ជាប់នឹងការរៀបចំឡើងវិញរចនា
សម្ព័ន្ធបណ្ដា​ធនាគារ។ ទេសាភិបាលធនាគារជាតិ Nguyen Van Binh បានសន្យា
នឹងអនុវត្ត​យ៉ាងគ្រប់គ្រាន់បណ្ដាខ្លឹមសារអំពីការរៀបចំឡើងវិញរចនាសម្ព័ន្ធ ធនាគារក្នុងផែនការឆ្នាំនេះ។

       “ដល់ឥឡូវនេះយើងខ្ញុំបានដោះស្រាយឈានទៅរៀបចំឡើងវិញរចនា សម្ព័ន្ធអង្គការឥណទានទាំង៩។ វិធានការសំរាប់ធនាគារនីមួយៗត្រូវបាន
កសាងនិង​កំពុង​ស្ថិតក្នុងដំណាក់កាលសំរេច។ យើងខ្ញុំបង្កលក្ខណះ ពេល
វេលា ប៉ុន្តែប្រសិន​បើអង្គការឥណទានមិនអាចអនុវត្តបានតាមវិធានការ
រៀបចំដោយខ្លួនឯងនោះ យើងខ្ញុំនឹងមានវិធានការដើម្បីធានាសុវត្ថិភាព
របស់ប្រព័ន្ធ។”

ជំរុញកំណើនដោយផ្សាភ្ជាប់នឹងការទប់ស្កាត់អតិផរណា។ - ảnh 2
ទេសាភិបាលធនាគារជាតិ Nguyen Van Binh

        ការដែលប្រញាប់សកម្មពិនិត្យរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្ម​រដ្ឋដើម្បីលើកកំពស់ប្រសិទ្ធភាពផលិតកម្មអាជីវកម្មក្នុងបណ្ដាផ្នែករបរសំខាន់​របស់អង្គភាពអាជីវកម្មក៏ជាដំណោះស្រាយសំខាន់ដែលរដ្ឋាភិបាលឆ្ពោះទៅ។
រួម​ជាមួយនោះគឺជំរុញល្បឿនរំសាយទុនបណ្ដាប្រភពទុន ODA ទុនថវិការរដ្ឋទុន​វិនិយោគផ្ទាល់ពីបរទេស។ អំពីប្រការនេះ រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋាភិបាល
Vu Duc Dam បានឲ្យដឹងថា រដ្ឋាភិបាលបានមានការសំរេចចិត្តគ្រប់គ្រង​សកម្មក្នុង​ដំណាក់កាលនាបច្ចុប្បន្ន។

        “រដ្ឋាភិបាលសំរេចចិត្តថាក្រៅពីការប្រើប្រាស់ទុនតាមផែនការឆ្នាំ២០១២
នោះ សំណង់សំខាន់បន្ទាន់មួយចំនួនមានអត្ថន័យសំខាន់ចំពោះជីវភាពរស់នៅ
ប្រជាជននិង​ផលិតកម្មប្រសិនបើមានប្រាក់អាចជំរុញល្បឿនសំរេចក្នុងឆ្នាំ២០១២
រឺដើមឆ្នាំ​២០១៣ដើម្បីដាក់ឲ្យដំណើរការយ៉ាងឆាប់រហ័ស។ នេះក៏ជាផ្នែកជ្រុងមួយ
នៃ​បញ្ហារៀបចំឡើងវិញរចនាសម្ព័ន្ធវិនិយោគសាធារណៈ ប៉ុន្តែត្រូវគិតគូរបរិមាណ​សមស្របធានាមិនជះឥទ្ធពលជាច្រើនទៅលើសន្ទស្សតំលៃប្រើប្រាស់។”

ជំរុញកំណើនដោយផ្សាភ្ជាប់នឹងការទប់ស្កាត់អតិផរណា។ - ảnh 3
រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋាភិបាល Vu Duc Dam

        ទន្ទឹមនឹងការរក្សាកំណើនចីរភាព ទប់ស្កាត់អតិផរណានោះ ការអនុវត្តល្អ
ជាង​គោលនយោបាយសុខុមាលភាពសង្គមកម្មវិធីគោលដៅជាតិក៏ត្រូវបាន រដ្ឋាភិបាលយកចិត្តទុកដាក់បញ្ជាណែនាំដែរ។ រដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh
Dung បាន​ឲ្យដឹងថា ក្រសួងមានទឹសជំរុញកសាងផ្ទះនៅសង្គម រួមចំណែកជំរុញ​
តម្រូវការ​ ​ជំរុញសេដ្ឋកិច្ចផងនិង ដោះស្រាយបញ្ហាផ្ទះនៅសំរាប់មុខសញ្ញាមាន
ចំណូលទាបដើម្បី​ធានាសុខុមាលភាពសង្គមផង។

        “ផ្ទះនៅសំរាប់ជនក្រីក្រនៅជនបទយើងធ្វើបានល្អ ប៉ុន្តែផ្ទះនៅសំរាប់ជន
ក្រីក្រ​នៅ​ទីក្រុងនាបច្ចុប្បន្ននៅមានការលំបាក។ យើងខ្ញុំនឹងសូមមតិរបស់
នាយករដ្ឋមន្ត្រី​ឲ្យកញ្ចប់ការប្រាក់ទាបមួយដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្ម កសាងផ្ទះនៅសង្គមក្រៅពីការជួយឧបត្ថម្ភរបស់រដ្ឋគឺលើកលែងប្រាក់ប្រើប្រាស់
ដីនិងគោលនយោបាយមួយចំនួនទៀត។”

ជំរុញកំណើនដោយផ្សាភ្ជាប់នឹងការទប់ស្កាត់អតិផរណា។ - ảnh 4
រដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh Dung

        ក៏នៅសម័យប្រជុំប្រចាំខែកក្កដាឆ្នាំ២០១២នេះដែរ នាយករដ្ឋមន្ត្រីបាន
សំណូមពរ​បណ្ដាស្ថាប័នផ្នែកបង្កើនការងារកំណែទំរង់រដ្ឋបាលបង្កាប្រឆាំងអំពើ ពុករលួយខ្ចះខ្ចាយបន្តអនុវត្តប្រកបដោយមានប្រសិទ្ធភាពការងារព័ត៌មាន
ឃោសនាបង្កការស្រុះចិត្តគំនិតនិងពង្រីកកំលាំងពលំរបស់សង្គមទាំងមូលក្នុង
ការអនុវត្តគោលដៅជំរុញកំណើនផ្សាភ្ជាប់នឹងការទប់ស្កាត់អតិផរណារក្សា
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ