|
ជំរុញការនាំចេញទៅអាស៊ាន៖ទិសដៅសំខាន់របស់អង្គភាពអាជីវកម្មវៀតណាម (customs.gov.vn) |
Vovworld-ក្នុងអំឡុង១០ឆ្នាំកន្លងមក តំលៃប្រាក់ពាណិជ្ជកម្មវៀតណាមបាន
កើនឡើង៤ដង ពីប្រមាណ៩ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០០៣ឡើងដល់ជិត៤ម៉ឺនលានដុល្លារអាមេរិកនាឆ្នាំ២០១៣។ ជាពិសេស ក្នុងប៉ុន្មានឆ្នាំជាប់គ្នា
មក អាស៊ានជាទីផ្សារមួយក្នុងក្រុមបណ្ដាទីផ្សារនាំចេញជួរមុខរបស់វៀតណាម។
ក្នុងឆ្នាំ២០១៣ អាស៊ានជាទីផ្សារនាំចេញធំទី៣របស់វៀតណាមបន្ទាប់ពីអាមេរិក
និង EU ជាមួយតំលៃប្រាក់ពាណិជ្ជកម្មជិត១៨ពាន់៥រយលានដុល្លារអាមេរិក។
បន្តជំរុញការនាំចេញទៅអាស៊ានមុន AEC
តាមការព្យាករណ៍ថា មុននឹង AEC ការនាំចេញរបស់វៀតណាមទៅអាស៊ាន
នឹងបន្តកំណើនស្ថិរភាពដោយទទួលបានអាទិភាពពន្ធដាជាមួយបរិមាណឡើង
ដល់៩៩%ពន្ធ។ ទន្ទឹមនឹងនោះ ខ្លឹមសារជាច្រើនអំពីការធានាបញ្ជូនទំនិញដោយ
សេរីដែលសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ត្រូវបានប្រទេសសមាជិកនានាអនុវត្ត។
លោកស្រី Pham Thi Hong Thanh អនុប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក
(ក្រសួងឧស្សាហ-ពាណិជ្ជកម្ម) បានចាត់ទុកថា បណ្ដាអង្គភាពអាជីវកម្មត្រូវបន្តជំរុញការនាំចេញទៅអាស៊ានបណ្ដាមុខទំនិញមានសមាមាត្រក្នុងតំលៃប្រាក់នាំចេញដូចជាទូរសព្ទគ្រប់ប្រភេទនិងគ្រឿងបន្លាស់នានា។ ទន្ទឹមនឹងនោះត្រូវឆ្លៀត
យកឧត្តមភាពរបស់ទំនិញវៀតណាមនៅក្រុមទីផ្សារកម្ពុជាឡាវមីយ៉ាន់ម៉ា។
ឆ្លៀតយកឧត្តមភាពអតិបរិមាក្នុងពេលដែល AEC បានបង្កើត
តាមអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មលោក Do Thang Hai ថា ក្នុងពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតនាឆ្នាំ២០១៥ អាស៊ាននឹងក្លាយទៅជាដំបន់សេដ្ឋកិច្ចមានកំលាំងប្រកួតប្រជែងខ្ពស់។ បណ្ដាអង្គភាព
អាជីវកម្មវៀតណាមប្រសិនបើក្ដាប់ជាប់ផលប្រយោជន៍សក្ដានុភាពពី AEC នឹងបង្កើនបាននូវទ្រង់ទ្រាយសេដ្ឋកិច្ចមិនត្រឹមតែចំពោះប្លុកទីផ្សារអាស៊ានប៉ុណ្ណោះទេ ថែមទាំងចំពោះទីផ្សារដែលអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីដូចជាចិន កូរ៉េខាងត្បូងជប៉ុនជាដើម។
យល់ស្របនឹងទស្សននេះ អនុប្រធាននាយកដ្ឋាននាំចេញនាំចូលក្រសួង
ឧស្សាហ-ពាណិជ្ជកម្មលោក Tran Thanh Hai បានចាត់ទុកថា៖
“ពន្ធដាថយចុះប៉ុន្តែនៅមានរបងផ្សេងៗដូចជាល័ក្ខការណ៍ប្រភពដើម។ពោលគឺត្រូវមានបរិមាណផលិតផលផលិតក្នុងប្លុកអាស៊ានយ៉ាងតិចបំផុត៤០%
ទើបនឹងបានទទួលអាទិភាព។ ប្រសិនបើនាំចូលវត្ថុធាតុដើមច្រើនពេកពីប្រទេសក្រៅប្លុកក៏មិនបានទទួលពន្ធអនុគ្រោះឡើយ។ ក្រៅពីនោះ វិធានការមួយចំនួន
ដូចជាប្រឆាំងការជួយឧបត្ថម្ភ ប្រឆាំងលក់បង្ខួចតំលៃក៏ជារបងពាណិជ្ជកម្មដែល
អង្គភាពអាជីវកម្មត្រូវយកចិត្តទុកដាក់។”
បណ្ឌិត Nguyen Duc Thanh នាយកមជ្ឈមណ្ឌលស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយមហាវិទ្យាល័យជាតិហាណូយបានចាត់ទុកថា៖
“វៀតណាមត្រូវទទួលឱកាសនោះតាមរយៈកំណែទម្រង់និងបង្កើតដំបន់អង្គភាពអាជីវកម្មខ្លាំងក្លា។ ទិសនាំចេញត្រូវដោយសមត្ថភាពពិតប្រាកដរបស់
អង្គភាពអាជីវកម្ម ត្រូវរកបានមុខទំនិញខុសប្លែកដើម្បីនាំចេញក្នុងដំណើរការ
ប្រកួតប្រជែង។”
ទន្ទឹមនឹងភារកិច្ចពោលខាងលើ ការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ចងសម្ព័ន្ធ
ក្នុងប្លុកបង្កើតការផលិតកម្មធំៗដើម្បីមានលទ្ធភាពទទួលពាក្យបញ្ជាទិញធំៗ បង្កើតបានតំលៃបន្ថែមចូលរួមការផលិតកម្មដំបន់ក៏ជាសំណូមពរដែលបានដាក់
ចេញចំពោះមុខអង្គភាពអាជីវកម្ម។
AEC ជាមណ្ឌលសេដ្ឋកិច្ចដ៏ទូលាយ។ ការដែលអង្គភាពអាជីវកម្មវៀតណាម
ជំរុញការនាំចេញទៅអាស៊ាននិងឆ្លៀតដ៏ល្អឱកាសដែល AEC បង្កើតចេញនឹង
ជួយឲ្យខឿនសេដ្ឋកិច្ចវៀតណាមមានកំលាំងប្រកួតប្រជែងខ្ពស់ជាង លើកកំពស់
តួនាទីរបស់វៀតណាមក្នុងដំបន់៕