ជំរុញខ្លាំងកិច្ចការបរទេសពហុភាគីក្នុងដំណាក់កាលថ្មី

Vovworld-ដំណាងប្រមាណ២០០នាក់ជាដំណាងនៃបណ្តាក្រសួងផ្នែកតំបន់អ្នក
ប្រាជ្ញាអន្តរជាតិដែលក្នុងនោះមានលោក Pascal Lamyអតីត​អគ្គនាយកអង្គការ
ពាណិជ្ជកម្មពិភពលោ(WTO) Jayantha Dhanapala អតីតអគ្គលេខាធិការរងអង្គការ
សហប្រជាជាតិ​និងលោកGeorgo Yeo អតីតរដ្ឋមន្រ្តីការបរទេសសិង្ហបុរីបានចូលរួម
សន្និសីទ។វត្តមាន​របស់នាយករដ្ឋមន្រ្តីវៀតណាម​លោកNguyen Tan Dung នៅពិធី
ប្រារព្ឋបានបង្ហាញពីសារសំខាន់និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាម
និងសហគមន៍អន្តរជាតិចំពោះព្រឹត្តិ​ការនេះ ។
បទពិសោធន៍នៃកិច្ច​ការបរទេសពហុភាគី
ពីការចូលរួមព្រឹត្តិការណ៍មុននេះនាពេលកន្លងទៅវៀតណាមបាន​ម្ចាស់ការនិង
សកម្មចូលរួម​នាំ​ចេញសំណើរនិងមានការរួ​ម​វិភាគទានជាក់ស្តែងក្នុងបញ្ហាសន្តិសុខ​
និងការអភិវឌ្ឍន៍រួម​នៅក្នុងតំបន់និងនៅលើសកលលោក។នៅក្នុងតំបន់វៀតណាមបាន
ព​ង្រីកតួនាទីជាសមាជិក១មាន​ការទទួលខុសត្រូវរួមចំណែកជំរុញខ្លាំងការកសាង
សហគមន៍អាស៊ានពង្រឹងសាមគ្គីភាពនិងបង្កើនតួ​នាទីជាស្នូលរបស់អាស៊ានក្នុងបញ្ហា​
នានា។លើឆាក់អន្តរជាតិការដែលវៀតណាមសម្រេចចូលរួមសកម្មភាពរក្សាសន្តភាព
នៃអង្គការសហប្រជាជាតិនិង​ជាប់ឆ្នោតក្នុងក្រុមប្រឹក្សាសិទ្ឋិមនុស្សអង្គការសហប្រជា
ជាតិជាដើមបានធ្វើឲ្យ​កិត្យានុភាពរបស់វៀតណាមកើនឡើងលើសកលលោក។ហើយក៏មិនមែនជាចៃដន្យទេ ដែលក្នុងខែមិននាឆ្នាំនេះ លោកស្រីនាយិការ​ ស្ថាប័ន
អភិវឌ្ឍន៍អ.ស.ប Helen Clarkនិងជាប្រធានក្រុមប្រទេសអភិវឌ្ឍន៍របស់ អ.ស.បបាន
ជ្រើសរើសវៀតណាមជាកន្លែងរៀបចំសន្និសីទនៃបណ្តាប្រធាន តំណាងប្រទេស
នានាក្នុងតំបន់ ដើម្បីពិភាក្សាអំពីកំណើនសេដ្ឋកិច្ចចីរភាព។ នៅ ទីនេះ លោកស្រី
 Helen Clark បានសង្កត់ធ្ងន់ថា៖“របាយការណ៍ស្តីអំពីការអភិវឌ្ឍន៍មនុស្សឆ្នាំ២០១៣
របស់ UNDP ក្រោម ប្រធានបទ ការងើបឡើងរបស់ភាគខាងត្បូង៖ វឌ្ឍនភាពរបស់
មនុស្សក្នុងពិភព ពហុបែប១” បានទទួលស្គាល់ថាវៀតណាមជាប្រទេសទទួលបាន
វឌ្ឍនភាពអំពី ការអភិវឌ្ឍន៍មនុស្ស។សមិទ្ធិផលអំពីសេដ្ឋកិច្ចនិងសង្គមរបស់វៀត
ណាមក៏បាន កែលំអទាំងជីវភាពរស់នៅរបស់ប្រជាជនជាច្រើនដែរ”។តាមឯកអគ្គ
រដ្ឋទូត និងជាប្រធានបេសកកម្មពិសេសវៀតណាមប្រចាំនៅ អ.ស.ប លោក Le Hoai
Trung ថា ដោយសាររាល់សមិទ្ធិផលក្នុងការអនុវត្តន៍ គោលដៅសហសវត្តន៍របស់
អ.ស.ប ឬរាល់ការរួមវិភាគទានយ៉ាងសកម្មរបស់ វៀតណាម ក្នុងដំណើការកែទម្រង់
អ.ស.បនាពេលថ្មីៗនេះ ធ្វើឲ្យវៀតណាម មាន សម្លេងដ៏សែនសំខាន់ក្នុងបណ្តាបញ្ហា
ធំៗរបស់ពិភពលោក។លោក​Le Hoai Trung ឲ្យដឹងថា៖“អ.ស.បកំពុងអនុវត្តន៍ដំណើ
ការចំនួន៣ដោយព្រមៗគ្នា ។ទី១ គឺការពិនិត្យ ឡើងវិញដំណើការអនុវត្តន៍គោលដៅ
អភិវឌ្ឍន៍សហសវត្តន៍ដល់ឆ្នាំ២០១៥។ទី១គឺកសាងបណ្តាគោលដៅដើម្បីអភិវឌ្ឍន៍ដ៍
ចីរភាព។ទី៣គឺកសាងកម្មវិធីអភិវឌ្ឍន៍ក្រោយ ឆ្នាំ២០១៥ ”

                      

ជំរុញខ្លាំងកិច្ចការបរទេសពហុភាគីក្នុងដំណាក់កាលថ្មី - ảnh 1
លោកNguyen Tan Dung នាយករដ្ឋមន្រ្តីវៀតណាម​នៅសន្និសីទ(រូបថតVNA)។

កសាងចក្ខុវិស័យយូអ​ង្វែងស្តីពីកិច្ចការបរទេសពហុទិស។
មិ​នត្រឹមតែសកម្មចូលរួមក្នុងយន្តការសហប្រតិបត្តិការព ហុភាគី​ប៉ុណ្ណោះទេ​វៀត
ណាមបានកសាងផែនការមេសំរាប់ការទទួលរៀបចំសន្និសីទកំពូលAPECនាឆ្នាំ
២០១៧និងឈរឈ្មោះជាបេក្ខជនមិនអចិន្រ្តៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ
២០២០-២០២១ទៀតផង។ថ្លែងងមតិនៅសន្និសីទរបស់ផ្នែកការទូតវៀតណាមឧប
នាយរដ្ឋមន្រ្តី​និងជា រដ្ឋមន្រ្តីការបរទេសវៀតណាមលោកPham Binh Minh បានលើក
ច្បាស់ថា៖“   យើងត្រូវគិតដល់របៀបនិងវិធានការសំដៅពង្រីកថានះនាបច្ចុប្បន្ន
ក៍ដូចជាយន្តការនិងវេទិការបំរើបណញតាគោលដៅសន្តិសុខនិងការអភិវឌ្ឍន៍នៃ
ប្រទេសជាតិឲ្យបានល្អមិនត្រឹមតែសកម្មចូលរួមប៉ុណ្ណោះទេថែមទាំងវៀតណាមនៅ
កសាងក្របខ័ណ្ឌក្នុងវេទិការនៅក្នុងតំបន់និងអន្តរជាតិ តាមនោះថានះរបស់វៀតណាម
ត្រូវបានលើកកំពស់នៅក្នុងតំបន់និងនៅលើសកលលោកទៀតផង។ “
នេពេលខាងមុខសកម្មភាពការទូតពហុភាគីរបស់វៀតណាមគឺសំដៅសកម្មចូលរួមនិង
មានការរួមវិភាគទានក្នុងកិច្ចការរបស់សកលលោក។ដោយការទទួលរៀបចំសន្និសីទលើកនេះវៀតណាមនឹងមានបន្ថែមបទពិសោធន៍ដើ​ម្បីតាក់តែងនិងអនុវត្តកិច្ចការបរទេសពហុភាគីបង្កើការរួមវិភាគទានរបស់វៀតណាម
ក្នុងការយកចិត្តទុកដាក់រួមនៃសហគមន៍អន្តរជាតិនិងនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ