ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាននិងអាមេរិក

          (VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានដឹកនាំ​គណៈ
ប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ អាស៊ាន-អាមេរិក ដែល
បានរៀបចំឡើងនៅរដ្ឋ California (អាមេរិក)។ ត្រូវបានប្រព្រឹត្តទៅ​ក្នុង​រយៈពេល២ថ្ងៃ
 ដោយមានខ្លឹមសារសំខាន់ជាច្រើនត្រូវបានយកមកពិភាក្សា។​ គោលដៅរបស់សន្និ
សីទលើកនេះគឺរឹតបន្តឹងថែមទៀតទំនាក់ទំនងយុទ្ធសាស្ត្រអាស៊ាន-អាមេរិក និងដាក់
ចេញទិសដៅសំរាប់ទំនាក់ទំនងយុទ្ធសាស្ត្រនេះកាន់តែ​អភិវឌ្ឍន៍ជាក់ស្ដែងនាពេល
ខាងមុខនេះ។ 

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាននិងអាមេរិក - ảnh 1
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាននិងអាមេរិក


          សន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិក មានការចូលរួមរបស់ប្រធានាធិបតី​ប្រទេ
ស​ម្ចាសផ្ទះ លោក Barack Obama ថ្នាក់ដឹកនាំអាស៊ាននិងអគ្គលេខាធិ​ការ​អាស៊ាន 
លោក Le Luong Minh ។ នេះគឺជាសន្និសីទដើមដំបូង របស់​បណ្ដា​ប្រទេសជាសមា
ជិកអាស៊ានជាមួយអាមេរិក ក្នុងថានះជាដៃគូយុទ្ធសាស្ត្រ ។ តាមគំរោង សន្និសីទ
នឹងប្រមូលផ្តុំពិភាក្សាអំពីខ្លឹមសារជំរុញសហគមន៍សេដ្ឋកិច្ចអា​ស៊ានតាមទិសឆ្នៃប្រ
ឌិតថ្មី និងអាជីវកម្ម ការពារសន្តិភាព សម្បូររុងរឿង និងសន្តិសុខនៅតំបន់អាស៊ីប៉ា
ស៊ីហ្វីក ជាពិសេសគឺបញ្ហាសន្តិសុខនាវាចរណ៍ ប្រឆាំងភេរវកម្ម និងការលំបាកសាក
ល្បងឆ្លងដែននិងកំណត់ទិសដៅយុទ្ធសាស្ត្រក្នុងតំបន់។

          រឹតបន្តឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក

          ចាប់ពីពេលអាស៊ាន-អាមេរិក ចាប់ផ្តើមទំនាក់ទំនងសន្ទនា នាឆ្នាំ ១៩៧៧ ​និង​
បង្កើតទំនាក់ទំនងដៃគូ​ នាឆ្នាំ ២០០៥មក ភាគីទាំងពីរបានជំរុញគ្រប់​ទំនាក់ទំនង ជា
មួយវិស័យសហប្រតិបត្តិការជាក់ស្ដែងដូចជា៖ នយោបាយ សន្តិសុខ កិច្ចសហប្រតិ
បត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម វប្បធម៌ សង្គម។ នាខែវិច្ចិកា​ឆ្នាំ ​២០១៥ នៅសន្និសីទ
ជាន់ខ្ពស់អាស៊ាន-អាមេរិក លើកទី៣ នៅម៉ាឡេស៊ី ​ប្រធានាធិបតីអាមេរិក លោក 
Barack Obama បានអញ្ចើញថ្នាក់ដឹកនាំប្រទេស​អាស៊ាន​ទាំងឡាយ ចូលរួមសន្និ
សីទជាន់ខ្ពស់ អាស៊ាន-អាមេរិក ដោយប្រទេស​នេះ​រៀប​ចំឡើង។

          ដោយមានទស្សនះ ចាត់ទុកទំនាក់ទំនងជាមួយអាស៊ាន ជាសេចក្ដីស្នូល​ ក្នុង
យុទ្ធសាស្ត្របង្កើតតុល្យភាពឡើងវិញ និងគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន
 អាមេរិកជានិច្ចកាលផ្តល់អាទិភាពខ្ពស់សំរាប់អាស៊ាន ដើម្បីបង្កើនសមត្ថភាពធានា
សន្តិសុខ ជាពិសេសគឺសន្តិសុខនាវាចរណ៍។ អាស៊ាន-អាមេរិក ក៏កំពុង​សកម្មសហ
ប្រតិបត្តិប​ត្តិការក្នុងវិស័យ​ប្រឆាំងភេរវកម្ម សន្តិសុខបណ្ដាញអ៊ីន​ធឺណែត និងបទ
ល្មើសឆ្លងដែន។ 

          កសាងមាគា៍សំរាប់កិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិកក្នុងដំណាក់កាលថ្មី

        តាមអ្នកជំនាញការជាច្រើនថា៖ សន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិក ​លើកនេះ
មានអត្ថន័យដ៏សែនសំខាន់​។ នេះមិនគ្រាន់តែជាសន្និសីទអន្តរជាតិ​សំខាន់ដើមដំ
បូងក្នុងឆ្នាំ ២០១៦របស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងជាសន្និសីទជា​ន់ខ្ពស់ ដើមដំ
បូងរវាងអាស៊ានជាមួយប្រទេសដៃគូ បន្ទាប់ពីពេលបង្កើតសហគមន៍អាស៊ាន។ 
ចូលរួមសន្និសីទលើកនេះ ភាគីទាំងឡាយសុទ្ធតែ​ចាត់ទុកនេះ​គឺជា​ឱកាសដើម្បីពិ
ភាក្សានាំចេញដំណោះស្រាយនានា នាំទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រនេះកាន់តែ
ជាក់ស្ដែង និងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។ប៉ុន្តែ គោលបំណងធំជាងគេ ក្នុងសន្និ
សីទលើកនេះគឺបង្កើតបានលក្ខខ័ណ្ឌ និងមាគា៍សំរាប់កិច្ច​សហប្រតិបត្តិការ អភិវឌ្ឍន៍
រវាងអាមេរិកនិងអាស៊ាន ធានាស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក។

          ក្នុងរយៈពេលកន្លងទៅ ចិនមានសកម្មភាពជាច្រើនដោយឯកតោភាគី បង្កើន
​ភាពតានតឹងនៅក្នុងតំបន់ សន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិក បន្តអះអាងថា៖​ជំ
លោះដែនដីនៅសមុទ្រខាងកើតត្រូវដោះស្រាយតាមរយៈការចរចារ និងតាមច្បាប់
អន្តរជាតិ។ 

          ចំពោះវៀតណាម ការចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិក លើក​នេះ​
ជាឱកាសដើម្បីបង្ហាញនូវតួនាទីម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវក្នុងអា
ស៊ាននិងអះអាងនូវការខំប្រឹងប្រែង រួមចំណែកនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអា
ស៊ាន-អាមេរិក កាន់តែជាក់ស្ដែង និងប្រសិទ្ធិភាព។ ស្ដីអំពីវិស័យទ្វេភាគី​ដំណើរ
ទស្សនកិច្ចលើកនេះនឹងបង្កើនទំនាក់ទំនងទ្វេភាគី វៀតណាមនិងអាមេរិក ដែល
ក្នុងនោះមានកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា
 អភិវឌ្ឍន៍សេដ្ឋកិច្ច ទាក់ទាញទុនវិនិយោគពីបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ