(VOV)_ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាប់
ផ្តើមដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌាចាប់ពីថ្ងៃទី៨ធ្នូឆ្នាំ២០១៦ តាមសេចក្ដីអញ្ជើញ
របស់ប្រធានព្រឹទ្ធសភាសាធារណៈរដ្ឋឥណ្ឌា លោក Mohamad Mamid Ansarin ប្រធាន
សភាជាន់ទាបសាធារណះរដ្ឋឥណ្ឌា លោក Sumitra Mahajan។ដំណើរទស្សនកិច្ចលើកនេះ
នឹងរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព ជាប្រពៃណី និងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ
រវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅនិងទូលំទូលាយថែមទៀត។
|
ជំរុញទំនាក់ទំនងវៀតណាម-ឥណ្ឌាអោយបានស៊ីជំរៅនិងទូលំទូលាយថែមទៀត |
ឥណ្ឌា ជាខឿនសេដ្ឋកិច្ចថ្មី ទើបលេចចេញលើពិភពលោក មានផ្ទៃដីធំទូលាយ ធន
ធានធម្មជាតិសម្បូរ សក្ដានុភាពសេដ្ឋកិច្ច និងកំរិតវិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿនលឿន
លើពិភពលោក។ គោលនយោបាយ”ឆ្ពោះទៅខាងកើត” ជាគោលនយោបាយកិច្ចការ
បរទេស យុទ្ធសាស្ត្រសំខាន់បន្ទាប់ពីពេលឥណ្ឌាចាប់ផ្តើមអនុវត្តកំណែទម្រង់សេដ្ឋកិច្ច
សេរីភាពពាណិជ្ជកម្ម នាដើមទសវត្សរ៍ទី៩០ របស់សតវត្សរ៍ទី២០។ ក្នុងគោលនយោបាយ
ឆ្ពោះទៅខាងកើត របស់ឥណ្ឌា វៀតណាមត្រូវបានចាត់ទុកជាសរសរទ្រូងសំខាន់។
គ្រឹះដ្ឋានទំនាក់ទំនងជាប្រពៃណី
វៀតណាមនិងឥណ្ឌាមានទំនាក់ទំនងមិត្តភាពជាប្រពៃណី តភ្ជាប់តាំងពីយូរណាស់
មកហើយ ត្រូវបានបណ្ដាជំនាន់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីររក្សា ពូនជ្រុំ និងអភិវឌ្ឍន៍
ជាបន្តបន្ទាប់។ ពីបណ្ដាឆ្នាំ៥០ របស់សតវត្សរ៍មុន លោកប្រធានហូជីមិញ និងនាយករដ្ឋ
មន្ត្រី លោក Jawaharlal Nehru បានអះអាងបញ្ជាក់ពីថា៖ ចំណងមិត្តភាពស្មោះត្រង់របស់
ប្រជាជាតិទាំងពីរ។
ថ្ងៃទី៧មករាឆ្នាំ១៩៧២ វៀតណាមនិងឥណ្ឌាបានបង្កើតទំនាក់ទំនងការទូត បើក
ចេញទំព័រថ្មីក្នុងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុង
ប៉ុន្មានឆ្នាំដើមសតវត្សរ៍ទី២១ ទំនាក់ទំនងវៀតណាម-ឥណ្ឌា បានកាន់តែស៊ីជំរៅ និងជា
រូបសណ្ឋានគំរូចំពោះកិច្ចសហប្រតិបត្តិការសន្តិភាព មិត្តភាព រវាងប្រទេសទាំងពីរ ប្រជា
ជាតិទាំងពីរ រួមគ្នាអភិវឌ្ឍន៍ ដើម្បីភាពសម្បូររុងរឿង របស់ប្រទេសនិមួយៗ។ ខែកក្កដាឆ្នាំ២០០៧ ឥណ្ឌានិងវៀតណាមបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាផ្លូវការ។
ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ទំនាក់ទំនងវៀតណាម-ឥណ្ឌាត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លា ដោយមានជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ។ នាពេលថ្មីៗ
នេះ ជាដំណើរទស្សនកិច្ចនៅឥណ្ឌារបស់នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung នាឆ្នាំ
២០១៤ និងដំណើរទស្សនកិច្ចនៅវៀតណាម របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra
Modi នាខែកញ្ញាឆ្នាំ ២០១៦កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបាន
លើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី គឺទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
លើគ្រប់វិស័យ។
ប្រសិទ្ធភាពជាក់ស្ដែងពីទំនាក់ទំនង
ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌាមានបំរ៉ែបំរួលសកម្មជា
ច្រើន។នាបច្ចុប្បន្ន ឥណ្ឌាបានក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ដែលក្នុងនោះ វៀតណាមក៏ជាដៃគូអាទិភាពជួរមុខ ក្នុងគោលនយោ
បាយ” ឆ្ពោះទៅខាងកើត”របស់ឥណ្ឌាដែរ។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាបន្ត
បន្ទាប់ ហើយប្រទេសទាំងពីរកំពុងខំប្រឹងប្រែងដល់ឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគី
ទទួលបាន១៥ពាន់លានដុល្លារអាមេរិក។
ចំពោះវិស័យអប់រំ បណ្ដុះបណ្ដាល ឥណ្ឌាកំពុងជួយវៀតណាមបណ្ដុះបណ្ដាប្រភពធន
ធានមនុស្សគុណភាពខ្ពស់ ក្នុងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាព័ត៌មានសេដ្ឋកិច្ច ច្បាប់ ភាសាអង់គ្លេស តាមរយៈកញ្ចប់អាហារូបករណ៍ផ្សេងៗ។
ទំនាក់ទំនងរវាងបណ្ដាស្ថាប័ននីតិបញ្ញត្តិ ក្នុងប៉ុន្មានឆ្នាំកន្លងទៅក៏បានពង្រឹង
និងពង្រីកជានិច្ច រួមចំណែកសំខាន់ ក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់
វិស័យ រវាងឥណ្ឌានិងវៀតណាម។ រដ្ឋសភានៃប្រទេសទាំងពីរបានបង្កើនការផ្លាស់ប្តូរព័ត៌មាន គណៈប្រតិភូគ្រប់ជាន់ថ្នាក់។
នៅវេទិកាអន្តរសភាអន្តរជាតិនិងតំបន់ បណ្ដាគណៈប្រតិភូរដ្ឋសភានៃប្រទេស
ទាំងពីរបានចែករំលែក និងគាំទ្រទស្សនះ ដែលបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ
ឯកភាព ចំពោះស្ថានភាពពិភពលោក ជាពិសេសគឺទស្សនះអំពីសមុទ្រខាងកើត។
ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌារបស់ប្រធានរដ្ឋសភា លោកស្រី Nguyen
Thi Kim Ngan ដើរតួនាទីដ៏សែនសំខាន់ ជំរុញទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌា
កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕