ជំរុញសកម្មភាពការទូតប្រជាជនក្នុងដំណាក់កាលថ្មី

(VOVworld)-ដើម្បីវិស័យការទូតប្រជាជនបន្តពង្រិករាល់ស្នាដៃដែលទទួលបាន រួមចំ ណែកក្នុងការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម ជំរុញយ៉ាងខ្លាំងដំណើការធ្វើសមាហរណកម្ម គឺត្រូវយកចិត្តទុកដាក់ជាពិសេសដល់ លក្ខណៈប្រសិទ្ធភាព និង កសាងផែនការ និង អនុវត្តសកម្មភាពព្រមៗគ្នា រួមចំណែកជួយឲ្យសកម្មភាព កិច្ចការបរទេសរបស់ បក្ស កុម្មុយនិស្តវៀតណាម  ការទូតជាតិពិសេសគឺក្នុងសភាពការណ៌ថ្មី។ នេះជាខ្លឹមសារ សំខាន់មួយដែលបាន លើកមកពិភាក្សាក្នុងសន្និសីទបូកសរូប ការងារការទូតប្រជា
ជនឆ្នាំ ២០១១ និងអនុវត្តភារកិច្ចឆ្នាំ ២០១២ ដែលទើបនឹងប្រព្រឹត្តទៅនៅទីក្រុងហា
ណូយនា ចុងសប្តាហ៌កន្លង ។

ជំរុញសកម្មភាពការទូតប្រជាជនក្នុងដំណាក់កាលថ្មី - ảnh 1
ជំរុញវិស័យការទូតប្រជាជនវៀតណាម-ជប៉ុន
(chinhphu.vn)

        បណ្តាបទអន្តរាគមដែលលើកឡើងនៅក្នុងសន្និសីទនេះ សុទ្ធតែមានការពិនិត្ស
វាយ តម្លៃរួមថា ទោះបី នេះជាសកម្មភាពការទូតក្រៅផ្លូវការក្តី ប៉ុន្តែការទូតប្រជាជនក៏ មានប្រៀបខ្លាំង ដែលការទូតផ្លូវការពិបាក នឹងអាចប្រជ្រៀតចូល។មិនត្រូវមានកំហិត ដោយសារពិធីការ ការទូតប្រជាជនក្លាយទៅជា “ប្រភេទទ័ព” ដ៏សំខាន់ រួមជាមួយការ
ទូតបក្ស រដ្ឋ បង្កើតជាខឿនការទូតទូទៅរបស់ប្រទេសជាតិ ។ជាការពិតជាក់ស្តែងរាល់ សមិទ្ធិដែលការទូតប្រជាជនទទួលបានក្នុង រយៈពេលច្រើនឆ្នាំកន្លងទៅ ពិសេសគឺក្នុង
ឆ្នាំ ២០១១បានរួមចំណែកពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាមួយប្រជាជននៃបណ្តា
ប្រទេស រក្សាស្ថិរភាពនយោបាយ និងការ ពារ ផលប្រយាជន៌របស់ប្រទេសជាតិ។
តាមអនុរដ្ឋមន្រ្តី ក្រសួងការបរទេសវៀតណាម Bui Thanh Son ថាការពហុបែប អំពី មុខសញ្ញាភូមិសាសស្រ្ត និងកម្លាំងចូលរួម ជាសំណូមពរចំាបាច់ ចំពោះការទូតប្រជា
ជន ក្នុងដំណាក់កាលនាបចេ្ចប្បន្ន។លោក Bui Thanh Son និយាយថា៖

        ពីមុនមក យើងផ្តោតទៅលើដៃគូរសំខាន់ជួរមុខមួយចំនួន។ នេះនៅតែ ជាចំណុចស្នូលរបស់យើង ប៉ុន្តែនាពេលខាងមុខ យើងគប្បីបើកទូលាយ ទៅ

កាន់ តំបន់ផ្សេងៗទៀត។ បើសិនជា ពីមុនមកយើងផ្តោតលើមុខសញ្ញារដ្ឋ គឺ

ឥឡូវ នេះ ការទូតប្រជាជនពុំនោះសោធការទូតរដ្ឋត្រូវការប្រមូលផ្តុំទៅលើ

មុខសញ្ញាជា សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចទៀតផង។

        តាមលោក Vu Xuan Hong ប្រធានសម្ព័ន្ធសមាគមនៃបណ្តាអង្គការមិត្តភាពវៀត
ណាមថា ត្រូវការកសាងបានយន្តការរួមផ្សំព្រមៗគ្នានិងមាន ប្រសិទ្ធភាព ។វៀតណាម មានប្រៀបខ្លាំងគឺមានស្ថាប័នតំណាងការទូតវៀតណាមនៅឯ បរទេសជិត ១០០ និង អង្គការប្រជាជន អង្គការសង្គមកិច្ច នានាជិត ៤០០ទៀត បើ សិនជាមានយន្តការរួមផ្សំ
ច្បាស់លាស់ នឹងពង្រីកបានប្រៀបខ្លាំងរបស់កម្លាំងធើ្វការងារការទូតប្រជាជនយ៉ាង
ច្រើន កុះករ នាំមកនូវប្រសិទ្ធភាពជាក់ស្តែងសម្រាប់ប្រទេសជាតិ។ លោក Vu Xuan
Hong បានស្នើថា៖

        ឈរលើមូលដ្ឋានរាល់កំហិត ខ្ញុំចាត់ទុកថា កំហិតនីមួយៗ គប្បីមានប្រ ធានបទដ៏ជំនាញ១ ដើម្បីស្រាវជ្រាវវិធីដោះស្រាយ។ ទី២ គឺត្រូវបង្កើនយន្តការ គ្រប់គ្រងធ្វើយ៉ាងម៉េចឲ្យមហាជនទាំងឡាយចូលរួម។ទី៣គឺ បង្កើតយន្តការរួម

សហការរវាងបណ្ដាស្ថាប័ន បណ្ដាមុខសញ្ញាចូលរួមការងារកិច្ចការបរទេសប្រ

ជាជន។

        ចែករំលែកជាមួយទស្សនះពោលខាងលើ លោក Nguyen Van Ranh  លេខា
បក្ស ផែនរដ្ឋបាល គោលនយោបាយទីក្រុងហូជីមិញបានចាត់ទុកថា៖  ពីសកម្មភាព ជាក់ស្ដែងរបស់ទីក្រុង ជាមជ្ឈមណ្ឌលរបស់បណ្ដាសកម្មភាពផ្លាស់ប្តូរវប្បធម៏ សេដ្ឋ
កិច្ច ជាមួយអគ្គស្ថានកុងស៊ុលនិងស្ថាប័នដំណាងការបរទេសចំនួនជាង ៤០ ធ្វើសកម្ម
ភាពកិច្ចការបរទេសប្រជាជនជានិច្ចកាលទទួលបានការយកចិត្តទុកដាក់របស់ទីក្រុង
ជាមួយបណ្ដាសកម្មភាពជាច្រើនសំដៅធ្វើអោយប្រជាជនលើពិភពលោក យល់ច្បាស់អំពីប្រពៃណី មនុស្សរបស់ទីក្រុងនិយាយ
ដោយឡែក និងប្រទេសវៀតណាមនិយាយរួម។លោក  Nguyễn Văn Ranhបានមាន សំណូលពរថា៖
ត្រូវការពិនិត្យមើលឡើងវិញ និងចេញផផ្សាយបណ្ដាឯកសារមានចរិតលក្ខណះ

ស្រប់ច្បាប់ ក្នុងការងារបញ្ជាណែនាំ ពង្រឹងនិងពង្រីកក្បាល់ម់ាស៊ីនកម្មាភិបាល  កំលាំងធ្វើការងារកិច្ចការបរទេសប្រជាជន តាមស្មារតីរបស់សារាចរ លេខ ០៤

 របស់គណះកម្មាធិការកិច្ចការបរទេសមជ្ឈឹម។ 

       ប្រសិនបើមុននេះ ការជួយឧបត្ថម្ភរួមទាំងអំពីសំភារៈនិងស្មារតីរបស់មិត្តភ័ក្កអន្តរ
ជាតិដែលបានលៃទុកអោយវៀតណាមមានអត្ថន័យដ៏ធំធេងក្នុងបុព្វហេតុតស៊ូ រំដោះ
ជាតិ គឺនាបច្ចុបន្ន បណ្ដាការជួយឧបត្ថម្ភអំពីសម្ភារះនិងបទពិសោធន៏ក្នុងបណ្ដាវិស័យ
កាត់បន្ថយភាពក្រីក្រ អភិវឌ្ឈន៏សេដ្ឋកិច្ច-សង្គម កិច្ច ជាដើម គឺ ចំាបាច់និងមាន សារៈ សំខាន់ណាស់ចំពោះវៀតណាម។ ម្យ៉ាងទៀត ដើម្បីមិត្តភ័ក្កអន្តរជាតិយល់ច្បាស់ និង
ត្រឹមត្រូវអំពីវៀត ណាម គ្មានអ្វីៗមានប្រសិទ្ធភាពជាង បណ្ដាសកម្មភាពកិច្ចការបរទេស
ប្រជាជនឡើយ។ ដូច្នេះ ការអនុវត្តយ៉ាងទៀងទាត់ការវាយតំលៃអំពីបណ្ដាឧត្តមភាព
 និងចំណុចអន់ខ្សោយក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន នឹងបង្កលក្ខណះដើម្បី វៀតណាមជំរុញខ្លាំងការខឿនការទូរលើគ្រប់វិស័យតាមគោលមាគារ៍កិច្ចការបរទេស
ឯករាជ ម្ជាស់ការ ពហុបែប ពហុភាគីបនីយកម្មនិងវៀតណាមជាមិត្តភ័ក្ក ដៃគូគួរអោយ ទុកចិត្តរបស់បណ្ដាប្រជាជាតិ និងបណ្តាប្រទេសលើសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ