ជំរុញសេដ្ឋកិច្ចសមូហភាព អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា

(VOVWORLD) - កិច្ចប្រជុំទូទាំងប្រទេសតាមអនឡាញស្ដីពីការបូកសរុបរយៈពេល ២០ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 13-NQ/TW ស្តីពីសេដ្ឋកិច្ចសមូហភាព និងបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តច្បាប់ស្តីពីសហករណ៍ឆ្នាំ ២០១២ បានប្រព្រឹត្តិទៅនាថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងហាណូយ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ សំដៅជំរុញខ្លាំងការអនុវត្តគោលការណ៍របស់បក្សកុម្មុយនិស្តវៀតណាមអំពីការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព និងសហករណ៍របស់វៀតណាមក្នុងដំណាក់កាលថ្មីផងដែរ។
ជំរុញសេដ្ឋកិច្ចសមូហភាព អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា - ảnh 1កិច្ចប្រជុំទូទាំងប្រទេសតាមអនឡាញស្ដីពីការបូកសរុបរយៈពេល ២០ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 13-NQ/TW ស្តីពីសេដ្ឋកិច្ចសមូហភាព និងបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តច្បាប់ស្តីពីសហករណ៍ឆ្នាំ ២០១២ (រូបថត៖ VNA)

តួនាទីដ៏សំខាន់នៃប្លុកសេដ្ឋកិច្ចសមូហភាព

ប្លុកសេដ្ឋកិច្ចសមូហភាពជាមួយនឹងទម្រង់ចាត់តាំងសេដ្ឋកិច្ចសមូហភាពសហប្រតិបត្តិការសម្បូរបែប ក្នុងនោះសហករណ៍គឺជាសមាសភាគសេដ្ឋកិច្ចដ៏សំខាន់ ដោយបានជំនះពុះពារលើភាពអន់ខ្សោយដែលអូសបន្លាយ បន្តធ្វើការផ្លាស់ប្ដូរថ្មី ដោយតភ្ជាប់ជាមួយយន្តការទីផ្សារ ហើយជាជំហានដំបូងបានអះអាងថាជាកត្តាដ៏សំខាន់ ដោយរួមចំណែកធានាសន្តិសុខសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ប្រទេសជាតិទាំងមូលមានសហករណ៍ជាង ២៧ ០០០ អង្គភាព ច្រើនជាងជិត ២,៥ ដង បើប្រៀបធៀបនឹងឆ្នាំ ២០០១ ហើយកើនឡើងប្រមាណ ៤១% បើប្រៀបធៀបនឹងឆ្នាំ ២០១៣ ។ វិស័យសហករណ៍ទាក់ទាញបានសមាជិកជិតចូលរួមជិត ៦ លាននាក់ ហើយបានបង្កើតការងារធ្វើជូនពលករប្រមាណ ១ លាននាក់។ ប្រាក់ចំណូល និងប្រាក់ចំណេញរបស់សហករណ៍បានកើនឡើងជារៀងរាល់ឆ្នាំផងដែរ។  យោងតាមទិន្នន័យថ្មីៗបំផុតបានឲ្យដឹងថា ក្នុងឆ្នាំ ២០២០ ប្រាក់ចំណូលជាមធ្យមសម្រេចបាន ៤,៣ ពាន់លានដុង/សហករណ៍គឺបានកើនឡើង ៦១% បើធៀបនឹងឆ្នាំ ២០១៣ ហើយប្រាក់ចំណេញជាមធ្យមសម្រេចបាន ៣១៤ លានដុង/សហករណ៍  កើនឡើង ៨៨% បើធៀបនឹងឆ្នាំ ២០១៣។ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រាក់ចំណូលជាមធ្យមរបស់ពលករក្នុងសហករណ៍បានកើនឡើង ហើយបានកាត់បន្ថយគម្លាតនៃប្រាក់ចំណូលជាមធ្យម បើប្រៀបធៀបនឹងប្រាក់ចំណូលរបស់ពលករលើវិស័យសហគ្រាស។

ក្នុងបរិបទ ដែលបដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមជាមួយនឹងការចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងដំណើរការសាកលភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិជាមួយនឹងការប្តេជ្ញាចិត្តបើកទីផ្សារសម្រាប់ពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគ យោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី បានបង្កើតឱកាស និងបញ្ហាប្រឈមនានាសម្រាប់ប្លុកសេដ្ឋកិច្ចសមូហភាព សហករណ៍។ ដូច្នេះហើយ គោលនយោបាយចំនួន ៥ ក្រុមត្រូវបានដាក់ចេញ សំដៅឆ្ពោះទៅរកការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែមានភាពស្វាហាប់ ប្រកបដោយប្រសិទ្ធភាព ចីរភាព ហើយក្លាយទៅជាសមាសភាគដ៏សំខាន់នៃខឿនសេដ្ឋកិច្ចវៀតណាម។ ក្រុមគោលនយោបាយទាំងនេះរួមមាន៖

គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាពទាំង ៥ ក្រុម

ជំរុញសេដ្ឋកិច្ចសមូហភាព អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា - ảnh 2រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung (រូបថត៖ VNA)

ក្រុមគោលនយោបាយទីមួយស្ដីពីការសុក្រិតរាល់បទប្បញ្ញត្តិនៃសហករណ៍។ តាមនោះ ពង្រីកសមាជិកចូលរួមសហករណ៍តាមទិសដៅប្រជាពលរដ្ឋ ដែលមានអាយុក្រោម ១៨ ឆ្នាំ ជនពិការ ជនមិនស្នាក់អាស្រ័យនៅវៀតណាម អង្គភាពអាជីវកម្ម ក្រុមការងារសហប្រតិបត្តិការ កម្មាភិបាល បុគ្គលិក គឺសុទ្ធតែអាចចូលរួមក្នុងប្លុកសហករណ៍បាន។ ទន្ទឹមនឹងនោះ បញ្ជាក់អំពីគោលការណ៍តម្លាភាពព័ត៌មានសហករណ៍តាមទិសដៅបំពេញបន្ថែមរាល់បទប្បញ្ញត្តិជាក់ស្ដែងស្ដីពីខ្លឹមសាររបៀប ពេលវេលា ផ្តល់ព័ត៌មាននៃវិស័យសហករណ៍សម្រាប់សមាជិក និងអាជ្ញាធរ។

ក្រុមគោលនយោបាយទីពីរស្ដីពីការសុក្រិតរាល់បទប្បញ្ញត្តិអំពីទម្រង់រៀបចំសេដ្ឋកិច្ចសហករណ៍ និងអង្គការតំណាង។ តាមនោះ រដ្ឋាភិបាលធ្វើការសិក្សាស្រាវជ្រាវបំពេញបន្ថែមមុខសញ្ញានៃក្រុមសហករណ៍ ដែលប្រតិបត្តិការរយៈពេលវែងគឺត្រូវចុះបញ្ជីបង្កើត; សហព័ន្ធសហករណ៍ទៅក្នុងច្បាប់ស្តីពីសហករណ៍ធ្វើវិសោធនកម្ម; សុក្រិតបទប្បញ្ញត្តិនានា ដើម្បីបញ្ជាក់ពីតួនាទីរបស់អង្គការ
សម្ព័ន្ធសហករណ៍វៀតណាម ស្របតាមបទប្បញ្ញត្តិ ដែលចូលជាធរមាន និងសមាហរណកម្មជាមួយពិភពលោក។

ក្រុមគោលនយោបាយទី ៣ ស្ដីពីការពង្រីកទីផ្សារ លើកកម្ពស់សមត្ថភាពកៀរគរទុន បង្កើតកម្លាំងចលករសម្រាប់វិស័យសហករណ៍អភិវឌ្ឍន៍។ តាមនោះ រដ្ឋាភិបាលបានធ្វើវិសោធនកម្មលើបទប្បញ្ញត្តិស្តីពីប្រតិបត្តិការរបស់សហករណ៍ និងសម្ព័ន្ធសហករណ៍ សហព័ន្ធសហករណ៍ចំពោះមុខសញ្ញាមិនមែនជាសមាជិក។ ទន្ទឹមនឹងនោះ បំពេញបន្ថែមបទប្បញ្ញត្តិប្រាក់ចំណេញដែលទទួលបានពីប្រតិបត្តិការខាងក្រៅត្រូវបានបរិច្ចាគថវិការ បង្កើតមូលនិធីបម្រុង ហើយត្រូវ បង់ពន្ធលើប្រាក់ចំណូលសាជីវកម្ម ដូចទៅនឹងសហគ្រាសអញ្ចឹង ហើយប្រតិបត្តិការផ្ទៃក្នុងសហករណ៍ និងសម្ព័ន្ធសហករណ៍ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលសាជីវកម្ម។

ក្រុមគោលនយោបាយទី ៤ ស្ដីពីការសុក្រិត និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រង សម្របសម្រួលសហករណ៍ សម្ព័ន្ធសហការណ៍។ តាមនោះ រដ្ឋាភិបាលធ្វើការសិក្សាស្រាវជា្រវបំពេញបន្ថែមជំពូកមួយដាច់ដោយឡែកមួយស្តីពីសវនកម្ម។ បទប្បញ្ញត្តិស្តីពីសវនកម្មផ្ទៃក្នុង សវនកម្មឯករាជ្យ ឲ្យសមស្របនឹងបទដ្ឋានសវនកម្មសហករណ៍ សម្ព័ន្ធសហករណ៍ពិភពលោក និងច្បាប់ស្ដីពីសវនកម្មនៅវៀតណាម។

ចុងក្រោយគឺជាក្រុមគោលនយោបាយទី ៥ ស្ដីពីការលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋលើវិស័យសេដ្ឋកិច្ចសមូហភាព។ ដូច្នេះ រដ្ឋាភិបាលធ្វើការសុក្រិតរាល់បទប្បញ្ញត្តិស្ដីពីក្បាលម៉ាស៊ីនគ្រប់គ្រងរដ្ឋតាមទិសដៅផ្លាស់ប្ដូរថ្មីការចាត់តាំងក្បាលម៉ាស៊ីនគ្រប់គ្របរដ្ឋប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ធ្វើការសុក្រិតរាល់បទប្បញ្ញត្តិស្ដីពីការងារគ្រប់គ្រងរដ្ឋលើវិស័យសេដ្ឋកិច្ចសមូហភាព និងសហករណ៍ តាមទិសដៅជួយសម្រួលដល់បណ្ដាអង្គការសេដ្ឋកិច្ចសហករណ៍ចូលរួម ឬដកខ្លួនចេញពីទីផ្សារ ជំរុញខ្លាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល ការកសាង និងទាញយកមូលដ្ឋានទិន្នន័យជាតិស្តីពីការចុះបញ្ជី ការរៀបចំ និងប្រតិបត្តិការលើប្លុកសេដ្ឋកិច្ចសមូហភាព។ ទន្ទឹមនឹងនេះ ឯកភាពគ្នាលើបទប្បញ្ញត្តិស្ដីពីខ្លឹមសារនៃគោលនយោបាយជួយឧបត្ថម្ភស្ដីពី ពន្ធ ថ្លៃសេវា ការបណ្ដុះបណ្ដាល បំពាក់បំប៉នប្រភពធនធានមនុស្ស ជំរុញពាណិជ្ជកម្ម និងពង្រីកទីផ្សារ សំដៅនាំវិស័យសហករណ៍អភិវឌ្ឍន៍ឱ្យសមស្របនឹងតួនាទីរបស់ខ្លួនក្នុងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ