ជំហានរួញថយក្រោយក្នុងទំនាក់ទំនងការទូតរុស្ស៊ី-អង់គ្លេស

(VOVWORLD) - ភាពតានតឹងការទូតរុស្ស៊ី-អង់គ្លេសកំពុងក្លាយទៅជាបញ្ហា ក្តៅគគុកនៃជីវភាពនយោបាយអន្តរជាតិក្នុងប៉ុន្មានថ្ងៃកន្លងទៅ។ ការដែលរដ្ឋាភិបាលអង់គ្លេសទើបនឹងប្រកាសនឹងបណ្ដេញមន្ត្រីការទូតរុស្ស៊ី ២៣ នាក់ ព្រមទាំងបង្កកទំនាក់ទំនងទ្វេភាគីក្រោយពីអតីតចារកិច្ចរុស្ស៊ីម្នាក់ត្រូវបានបំពុលសម្លាប់នៅអង់គ្លេស ដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចូលក្នុងវិបត្តិការទូតធ្ងន់ធ្ងរបំផុតក្នុងរាប់ទស្សវត្សកន្លងទៅ។ 
ជំហានរួញថយក្រោយក្នុងទំនាក់ទំនងការទូតរុស្ស៊ី-អង់គ្លេស - ảnh 1ភាពតានតឹងរវាងអង់គ្លេសនិងរុស្ស៊ីជុំវិញការបំពុលសម្លាប់អតីតទីភ្នាក់ងារចារកិច្ចរុស្ស៊ី លោក Sergei Skripal  

ភាពតានតឹងរវាងអង់គ្លេសនិងរុស្ស៊ីជុំវិញការបំពុលសម្លាប់អតីតទីភ្នាក់ងារចារកិច្ចរុស្ស៊ី លោក Sergei Skripal បានអូសបន្លាយអស់រយៈពេលច្រើនថ្ងៃ ហើយ។ នាឆ្នាំ ២០០៤ លោក Skripal ត្រូវបានស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី ចាប់ខ្លួន ហើយត្រូវបានកាត់ទោសដាក់ពន្ធធនាគារក្នុងរយៈពេល ១៣ ឆ្នាំ ពីបទ ក្បត់ជាតិ។ ក្រោយរយៈពេល ៦ ឆ្នាំ ជាបន្ត អតីតចារបុរសនេះត្រូវបាន ប្រគល់ឲ្យភាគីអាមេរិកក្នុងកម្មវិធីផ្លាស់ប្តូរចារបុរសមួយ។ នាថ្ងៃទី ៤ មិនា កន្លង ទៅ លោក Skripal និងកូនស្រីរបស់លោកត្រូវបានរកឃើញក្នុងស្ថានភាពសន្លប់ រហូតនៅទីក្រុង Salisbury ភាគនីរតីអង់គ្លេស។ នាបច្ចុប្បន្ន អ្នកទាំងពីរនៅតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

        រាល់បទដាក់ទណ្ឌកម្មខាងការទូត

        ក្នុងសេចក្តីប្រកាសនាថ្ងៃទី ១៤ មិនាដែលត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា៖ ចក្រភពអង់គ្លេសនឹងបណ្តេញចេញមន្ត្រីការទូតរុស្ស៊ីចំនួន ២៣ នាក់ ព្រមទាំង បង្កកទំនាក់ទំនងទ្វេភាគីជាន់ខ្ពស់ជាមួយរុស្ស៊ីដែរ។ នេះគឺជាទង្វើ បណ្តេញចេញការទូតធំបំផុតពីមុនមកដែលអង់គ្លេសអនុវត្តក្នុងអំឡុង ៣០ ឆ្នាំ កន្លងទៅ។ អ្នកការទូតរុស្ស៊ីទាំង ២៣ នាក់ពោលខាងលើត្រូវបានអង់គ្លេសចាត់ ទុកជាបណ្ដាភ្នាកងារចារកិច្ចក្រៅផ្លូវការនៅអង់គ្លេស។

នាយករដ្ឋមន្ត្រី Theresa May ក៏បានព្រមានថា៖ នឹងហ៊ុំព័ទ្ធទ្រពសម្បិត្តទាំង ឡាយរបស់រុស្ស៊ីនៅអង់គ្លេសទាំងមូល ដែលក្រុងឡុងមានភស្តុតាងគឺបណ្ដាទ្រព សម្បិត្តនេះត្រូវបានប្រើប្រាស់ដើម្បី «ធ្វើមហន្តរាយសំរាប់ជីវភាពរស់នៅឬ ទ្រពសម្បិត្តរបស់ប្រជាពលរដ្ឋអង់គ្លេស»។ ក្រុងឡុងក៏បានលុប

ចោលជាផ្លូវការ នូវសេចក្តីអញ្ជើញមកបំពេញទស្សនកិច្ចនៅអង់គ្លេសចំពោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ផងដែរ។

        ស្តីពីពានរង្វាន់បាល់ទាត់ពិភពលោកដែលនឹងប្រព្រឹត្តទៅនារដូវក្តៅនៅរុស្ស៊ី ទោះបីជាមិនដកក្រុមកីឡាកររបស់ខ្លួនចេញពីពានរង្វាន់នេះក្តី ប៉ុន្តែ រដ្ឋាភិបាល អង់គ្លេសបានមានប្រសាសន៍ថា៖ គ្មានសមាជិកនៃព្រះរាជវង្សានុវង្សឬមន្ត្រីណា មួយរូបរបស់អង់គ្លេសនឹងចូលរួមព្រឹត្តិការណ៍នេះទេ ព្រមទាំង ផ្ញើសេចក្តីព្រ មានដល់ពលរដ្ឋអង់គ្លេសទាំងអស់គប្បីប្រុងប្រយ័ត្យពេលដែលទៅកាន់រុស្ស៊ីក្នុង រយៈពេលប្រព្រឹត្តទៅពានរង្វាន់នេះ។

ជំហានរួញថយក្រោយក្នុងទំនាក់ទំនងការទូតរុស្ស៊ី-អង់គ្លេស - ảnh 2 រុស្ស៊ីមិនប្រតិកម្មចំពោះសំណូមពររបស់អង់គ្លេសដែលទាមទាពន្យល់ អំពីការដែល ជាតិគីមីពុលពីសម័យកាលសូវៀតហៅថា Novichok 

        មូលហេតុជាផ្លូវការដែលធ្វើឲ្យអង់គ្លេសនាំចេញបណ្ដាសេចក្តីសម្រេចពោល ខាងលើគឺ រុស្ស៊ីមិនប្រតិកម្មចំពោះសំណូមពររបស់អង់គ្លេសដែលទាមទាពន្យល់ អំពីការដែល ជាតិគីមីពុលពីសម័យកាលសូវៀតហៅថា Novichok ត្រូវបាន រកឃើញក្នុងរឿងបំពុលសម្លាប់អតីតភ្នាក់ងារចារកិច្ចរុស្ស៊ី Sergei Skripal។

        ប៉ុន្តែ ការពិតទំនងមិនដូច្នេះទេ។ ការដែល រដ្ឋអំណាចអង់គ្លេសឡើងជណ្តើរ ភាពតានតឹងជាមួយរុស្ស៊ីដូចបច្ចុប្បន្ន ជាប្រការភ្ញាក់ផ្អើល។ ហើយមូលហេតុអាច បានជាថា៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May កំពុងមានការគិតគូ ផ្ទៃក្នុង។ ឥឡូវនេះ ប្រទេសអង់គ្លេសកំពុងស្ថិតក្នុងដំណើរការចរចា Brexit ដ៏ ស្មុគស្មាញនិងជួបប្រទះការលំបាកលំបិនជាមួយសហភាពអឺរ៉ុប ពេលនោះ ការដោះស្រាយរបស់លោកស្រី May ត្រូវបានរិះគន់យ៉ាងខ្លាំង។ ដោយហេតុនេះ មតិជាច្រើនថា លោកស្រី May កំពុងឆ្លៀតយករឿងអាស្រូវនេះជាមួយរុស្ស៊ីដើម្បី ប្រែក្លាយខ្លួនជាអ្នកនយោបាយខ្លាំងម្នាក់និងជាអ្នកការពារដោយដាច់ខាតផល ប្រយោជន៍របស់អង់គ្លេស។

        តបតវិញកាយវិការរឹងមាំពីភាគីអង់គ្លេស មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីបានចាត់ទុកថា៖ នេះជាជំហាន «ចង្អៀតចង្អស់ ខុសឆ្គង និងមិនអាចទទួលយក បានឡើយ»។ រុស្ស៊ីមិនទាក់ទិនទាំងស្រុងដល់រឿងហេតុនៅទីក្រុង Salisbury  ព្រមទាំង ទាមទាដំណើរការស៊ើបអង្គេតរួម។ បណ្ដាទង្វើតបតវិញរបស់រុស្ស៊ីនឹង ត្រូវបានអនុវត្តយ៉ាងឆាប់ៗ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានលើកច្បាស់ថា៖ រដ្ឋាភិបាលអង់គ្លេសបានជ្រើសរើសយុទ្ធវិធី «ចោទប្រកាន់សំខាន់ជាងភស្តុតាង» ក្នុងរឿងបំពុលសម្លាប់ Skripal តាមរយៈនោះ ធ្វើឲ្យសហ គមន៍អន្តរជាតិបង្វែងទិសដៅអំពីការពិតខាងក្រោយនោះ។ សារព័ត៌មានជាតិរបស់រុស្ស៊ីបានចោទប្រកាន់អង់គ្លេសមានឧបាយកលប្រើប្រាស់ការស្លាប់របស់អតីតភ្នាកងារចារកិច្ចរុស្ស៊ី Sergei Skripal ដើម្បី «ធ្វើអន្តរគមន៍» ចូលក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីដែលគ្រោងនឹងប្រព្រឹត្តទៅនាសប្តាហ៍នេះ។

ជំហានរួញថយក្រោយក្នុងទំនាក់ទំនងការទូតរុស្ស៊ី-អង់គ្លេស - ảnh 3 អនាគតណាសំរាប់ទំនាក់ទំនងរុស្ស៊ី-អង់គ្លេស?

        អនាគតណាសំរាប់ទំនាក់ទំនងរុស្ស៊ី-អង់គ្លេស?

       ទំនាក់ទំនងរុស្ស៊ី-អង់គ្លេសបានធ្លាក់ចូលក្នុងភាពតានតឹងពីយូរយាណាស់ មកហើយ។ ការអាក្រក់ទៅៗទំនាក់ទំនងទ្វេភាគីបានប្រព្រឹត្តទៅក្រោយពីការ សម្លាប់របស់នាយទាហានស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី លោក Aleksandr Litvinenko នាឆ្នាំ ២០០៦ នៅក្រុងឡុង។ ក្នុងរឿងហេតុនេះ រដ្ឋអំណាចអង់គ្លេស បានចោទប្រកាន់ពលរដ្ឋរុស្ស៊ីចំនួន ២ នាក់ ប៉ុន្តែ រុស្ស៊ីបានបដិសេធបត្យាប័នពូក គេ។ ក្រៅពីនោះ ដោយមានឋានៈជាសមាជិករបស់សហភាពអឺរ៉ុប អង់គ្លេសក៏បានដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដែលទាក់ទិនដល់បញ្ហា Crimea។

        ប៉ុន្តែ ដោយមិនអើពើដល់ស្ថានភាពនយោបាយតានតឹងឡើងៗ ទំនាក់ទំនង សេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានសញ្ញាវិជ្ជមាន។ នាឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្ម រុស្ស៊ី-អង់គ្លេសទទួលបានជាង ១២ ពាន់លានដុល្លា កើនឡើង ២៣% បើរប្រៀប នឹងឆ្នាំ ២០១៦។ ក្នុងកាលៈទេសៈ អង់គ្លេសកំពុងកែលំអទំនាក់ទំនងពាណិជ្ជកម្ម ក្រោយ Brexit មជ្ឈដ្ឋានអ្នកនយោបាយអង់គ្លេសនឹងត្រូវពិចារណាបណ្ដាជំហាន ជាបន្តជាមួយរុស្ស៊ីជុំវិញរឿងហេតុត្រូវបំពុលសម្លាប់អតីតទីភ្នាក់ងារចារកិច្ច Sergei Skripal បើមិនចង់ឲ្យ មិនចងទំនាក់ទំនងហិរញ្ញវត្ថុរវាងប្រទេសទាំងពីរអាក្រក់ទៅៗ។ លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ក៏បានអះអាងថា មិនចងកាត់ផ្តាច់ទាំងស្រុងទំនាក់ទំនងការទូតជាមួយរុស្ស៊ីទេ។

        ខណៈពេលនោះ មជ្ឈដ្ឋានមន្ត្រីនយោបាយនៃប្រទេសផ្សេងៗទៀតក៏មាន ប្រតិកម្មប្រុងប្រយ័តជាមួយរឿងហេតុពោលខាងលើ ហើយចាត់ទុកថា៖ ភាគីទាំងពីរគប្បីជំរុញការសន្ទនាមុនពេលនាំចេញវិធានការតបតគ្នាទៅវិញទៅ មក។

        វិបត្តិការទូតអង់គ្លេស-រុស្ស៊ីអាចប្រែប្រួលដ៏ស្មុគស្មាញថែមទៀតនាពេលខាង មុខ។ ប៉ុន្តែ ជាប្រាកដថា ភាគីទាក់ទិននានានឹងត្រូវពិចារណាដើម្បីរឿងហេតុនេះ បើមិនចង់ឲ្យស្មុគស្មាញថែមទៀតទេ។ ព្រោះថា ទំនាក់ទំនងអង់គ្លេស-រុស្ស៊ីអាក្រក់ទៅៗ មិនត្រឹមតែនាំហានិភ័យសំរាប់ភាគីទាំងពីរ ប៉ុណ្ណោះទេ ថែមទាំង ជះឥទ្ធិពលយ៉ាង ខ្លាំងទៅលើជីវភាពខាងនយោបាយរបស់ពិភពលោក ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ