ឈានចូលនិទាឃរដូវថ្មី ដោយក្ដីជឿជាក់

(VOVWORLD) - ជាការពិតណាស់ រាល់ការខិតខំប្រឹងប្រែងនិងសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ គឺជាលទ្ធផលគួរឲ្យកត់សម្គាល់ សប្បាយរីយរាយ និងមោទនភាព។ នេះគឺជាបុព្វបទដ៏សំខាន់ ដើម្បីប្រទេសជាតិបន្តអនុវត្តន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រយៈពេល ៥ ឆ្នាំ ២០១៦ - ២០២១ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០១១-២០២១ ។
ឈានចូលនិទាឃរដូវថ្មី ដោយក្ដីជឿជាក់ - ảnh 1(រូបថត៖ VOV)

លោកអ្នកនាងជាទីមេត្រី។ វៀតណាមកំពុងត្រៀមរៀបចំទទួលនិទាឃរដូវឆ្នាំ ជូត ២០២០។ ស្ថានភាពតំបន់ និងពិភពលោកកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលជះឥទ្ធិពលយ៉ាងស៊ីជម្រៅ និងទូលំទូលាយដល់ប្រទេសជាច្រើន ក្នុងនោះមានវៀតណាមដែរ។ ក្នុងបរិបទនេះ ដើម្បីបន្តពង្រីកសមិទ្ធិផល ដែលទទួលបានក្នុងឆ្នាំ ២០១៩ វៀតណាមបានខិតខំប្រឹងប្រែង ជំនះពុះពារលើរាល់ការលំបាក សាកល្បង ហើយជឿជាក់ទៅលើរាល់លទ្ធផល ដ៏ធំធេងជាងទៀតចាប់ពីនិទាឃរដូវ ២០២០។

ជាការពិតណាស់ រាល់ការខិតខំប្រឹងប្រែងនិងសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ គឺជាលទ្ធផលគួរឲ្យកត់សម្គាល់ សប្បាយរីយរាយ និងមោទនភាព។ នេះគឺជាបុព្វបទដ៏សំខាន់ ដើម្បីប្រទេសជាតិបន្តអនុវត្តន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រយៈពេល ៥ ឆ្នាំ ២០១៦ - ២០២១ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០១១-២០២១ ។

ក្នុងឆ្នាំ ២០២០ ប្រទេសជាតិបានរៀបចំព្រឹត្តិការណ៍ ដ៏មហោឡារឹកជាច្រើនដូចជា៖ ពិធីរំលឹកខួងលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម; ៩០ ឆ្នាំ នៃការបង្កើតរណសិរ្សមាតុភូមិវៀតណាម; ធ្វើការរៀបចំមហាសន្និបាតិបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស; ៧៥ ឆ្នាំ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ១៣០ ឆ្នាំនៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ; ៤៥ ឆ្នាំនៃទិវា រំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ; វៀតណាមទទួលតំណែងជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ជាដើម។

ដើម្បីសម្រេចឲ្យបានរាល់គោលដៅ ភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិឆ្នាំ ២០២០ នោះ វៀតណាមកំពុងបន្តពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងអតិផរណា បង្កើនសមត្ថភាពផ្ទៃក្នុង និងភាពម្ចាស់ការនៃខឿនសេដ្ឋកិច្ច។ ផ្តោតលើការកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ជំរុញកំណើនយ៉ាងឆាប់រហ័សប្រកបដោយចីរភាពនិងស៊ីជម្រៅ។ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាថែមទៀត ក្នុងការអនុវត្តន៍រាល់យុទ្ធសាស្ត្រលោតផ្លោះ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដែលផ្សារភ្ជាប់ជាមួយការផ្លាស់ប្ដូរថ្មីនូវគំរូកំណើន លើកម្ពស់ទិន្នផល គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។

ទន្ទឹមនឹងនោះ មានគោលនយោបាយ និងវិធានការណ៍ជាក់ស្ដែង ដើម្បីអភិវឌ្ឍន៍វប្បធម៌ សង្គម បណ្ដុះបណ្ដាលមនុស្ស លើកកម្ពស់ជីភាពរស់នៅខាងសំភារៈ និងខាងស្មារតីរបស់ប្រជាជន។ ថែទាំជីវភាពរស់នៅជូនអ្នកមានគុណូបការៈចំពោះបដិវត្ត។ កសាងជនបទថ្មី បង្កើតការងារធ្វើ និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ផ្តល់អាទិភាពដល់ការរៀបចំគម្រោងការណ៍ គោលនយោបាយចំពោះជនរួមជាតិភាគតិច និងតំបន់ព្រៃភ្នំ។

ភារកិច្ចដ៏សំខាន់មួយក្នុងឆ្នាំ២០២០ គឺពង្រឹង និងពង្រីក សក្តានុពលការពារជាតិនិងសន្តិសុខ; រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមយ៉ាងរឹងមាំ; លើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ; រក្សាបរិយាកាសសុខសន្តិភាពយ៉ាងរឹងមាំ ដើម្បីអភិវឌ្ឍន៍។ ប្រកាន់យ៉ាងខ្ជាប់ខ្ជួន វាយតម្លៃ ព្យាករណ៍យ៉ាងឆាប់រហ័សនិងត្រឹមត្រឹវ នូវស្ថានភាព ជាពិសេសគឺស្ថានភាពនៅសមុទ្រខាងកើត ព្រំដែន ទប់ទល់នឹងរាល់ស្ថានភាពដ៏ស្មុគស្មាញយ៉ាងម្ចាស់កា និងទាន់ពេលវេលា ការពារយ៉ាងរឹងមាំនូវ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីនៃប្រទេសជាតិ។ ក្នុងឆ្នាំ២០២០ វៀតណាម បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីសម្រេចចិត្តស្ដីពីការពង្រឹងការកសាងបក្ស ទប់ស្កាត់ រុញថយក្រោយការធ្លាក់ចុះអំពីសតិអារម្មណ៍នយោបាយ សីលធម៌រ បៀបរស់នៅ និងសញ្ញា“វិវឌ្ឍន៍ខ្លួនឯង”ដែលផ្សារភ្ជាប់ជាមួយនឹងការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍លោកប្រធានហូជីមិញ។ មានយន្តការ គោលនយោបាយលើកទឹកចិត្ត ការពារមនុស្សដែលហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ រឹតបន្តឹងវិន័យរដ្ឋបាល ត្រួតពិនិត្យជាប្រចាំ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការអនុវត្តភារកិច្ច។ តស៊ូប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ អសកម្ម ដែលផ្សារភ្ជាប់នឹងការជំរុញខ្លាំង សុក្រឹតច្បាប់ យន្តការ និងគោលនយោបាយ។

វៀតណាមកំពុងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ា ដែលត្រូវបានមរតក និងពង្រីកពីសមិទ្ធិផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រក្នុងរយៈពេលជាង ៣០ ឆ្នាំ នៃការផ្លាស់ប្ដូរថ្មីប្រទេសជាតិ និងសមាហរណកម្ម។ យើងមានជំនឿជាក់និងក្តីសង្ឃឹមយ៉ាងមុតមាំអំពីដំណាក់កាលអភិវឌ្ឍន៍របស់ប្រទេសវៀតណាម។ វៀតណាមនឹងជំនះពុះពារលើរាល់ការលំបាកសាកល្បង ដើម្បីនាំប្រទេសជាតិបោះជំហានយ៉ាងរឹងមាំតាមគោលមាគ៌ា ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ