ដំណើរទស្សនកិច្ចជំរុញទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន
|
ដំណើរទស្សនកិច្ចជំរុញទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន |
Vovworld-ដំណើរទស្សនកិច្ចរបស់អគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi
Jinping បានប្រព្រឹត្តទៅក្នុងកាលៈទេសៈទំនាក់ទំនងវៀតណាម-ចិនកំពុងរក្សា
និន្ននាការអភិវឌ្ឍន៍សកម្ម។ ឆ្នាំ២០១៥ក៏ជាឆ្នាំរំលឹកខួបលើកទី៦៥ទិវាបង្កើតទំនាក់
ទំនងការទូតរវាងវៀតណាមនិងចិនផងដែរ។
គ្រឹះស្ថានទំនាក់ទំនងនយោបាយល្អប្រសើរ
អំពីទំនាក់ទំនងនយោបាយ វៀតណាមនិងចិនបានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងនិងឯកសារសហប្រតិបត្តិការបង្កើតគ្រឹះស្ថានគតិយុត្តិសំរាប់ទំនាក់ទំនង
សហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ។ ការផ្លាស់ប្តូរគណៈប្រតិភូនៅ
មជ្ឈឹមនិងដំបន់បានរួមចំណែកបង្កើនការយល់ដឹងនិងបើកទូលាយកិច្ច
សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ក្នុងឆ្នាំ២០១៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ
បានជួបសន្ទនាជាប្រចាំ ពិសេសគឺអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong បានអញ្ចើញទៅបំពេញទស្សនកិច្ចនៅចិននាខែមេសាឆ្នាំ២០១៥
ប្រធានរដ្ឋលោក Truong Tan Sang បានអញ្ចើញចូលរួមសកម្មភាពរំលឹកខួបលើកទី
៧០ទិវាជ័យជំនះលើពួកហ្វាតស៊ីតរបស់ប្រជាជនពិភពលោកនាខែកញ្ញាឆ្នាំ២០១៥
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាចិន
លោក Zhang Dejiang នៅក្រុង New York នាចុងខែសីហាឆ្នាំ២០១៥ សមាជិកគណៈ
កម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីចិនលោក Zhang
Gaoli បានអញ្ចើញទៅបំពេញទស្សនកិច្ចនៅវៀតណាមនាខែកក្កដាឆ្នាំ២០១៥។ តាម
រយៈដំណើរទស្សនកិច្ចទាំងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទទួលបានការយល់
ដឹងរួមសំខាន់អំពីទិសដៅវិធានការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍
ស្ថិរភាពស្អាតស្អំនិងនិរន្តរភាពនាពេលខាងមុខ។
ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
ចាប់ពីឆ្នាំ២០០៤មក ចិនជាមិត្តទំនិញពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។
ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-ចិនបន្តមានកំណើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
ក្នុង៩ខែដើមឆ្នាំ២០១៥ទទួលបានជាង៤៩ពាន់លានដុល្លារអាមេរិក កើន១៦%បើ
ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ភាគីទាំងពីរបានដំណើរការសម័យប្រជុំលើកទី៩គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិននៅ
ក្រុងប៉េកាំងចាប់ពីថ្ងៃទី១៨ដល់២១តុលាឆ្នាំ២០១៥។ ស្ដីពីការវិនិយោគ គិតដល់
ត្រឹមតែខែកញ្ញាឆ្នាំ២០១៥ ចិនមានគំរោងការណ៍ចំនួន១១៧៧គំរោងនៅវៀតណាម
ដោយមានចំនួនទុនចុះបញ្ជីជាង៨ពាន់៤រយលានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់
ទី៩ក្នុងចំណោមប្រទេសនិងដំបន់ដែនដីចំនួន១០៥វិនិយោគនៅវៀតណាម។
រួមដៃដោះស្រាយបញ្ហាអំពីព្រំដែនដែនដី
ដល់ឥឡូវនេះស្ថានភាពព្រំដែនគោករបស់វៀតណាម-ចិននិងឈូងសមុទ្រ Bac
Bo បានមានស្ថិរភាពជាសារវន្ត។ ភាគីទាំងពីរបានដំណើរការចរចារវង់ទី៧កិច្ចព្រម
ព្រៀងនាវាទូកឆ្លងនៅដំបន់នាវាទូកធ្វើដំណើរដោយសេរីនៅច្រកទ្វារទន្លេ Bac Luan
វង់ទី៥កិច្ចព្រមព្រៀងសហប្រតិបត្តិការអាជីវកម្មនិងការពារធនធានទេសចរណ៍ល្បាក់
ទឹក Ban Gioc នាខែតុលាឆ្នាំ២០១៥នៅក្រុងហាណូយដើម្បីពិនិត្យឯកសារត្រៀមចុះ
ហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទាំងពីរនេះយ៉ាងឆាប់ៗ។ ស្ដីពីបញ្ហាសមុទ្រ
ខាងកើត ភាគីទាំងពីររក្សាយន្តការចរចារអំពីបញ្ហានៅសមុទ្រ។ ក្នុងដំណើរទស្សន
កិច្ចជាផ្លូវការនៅចិនរបស់អគ្គលេខាបក្ស Nguyen Phu Trong នាខែមេសាឆ្នាំ២០១៥
ភាគីទាំងពីរបានឯកភាពគោរពការយល់ដឹងរួមសំខាន់ដែលទទួលបានរវាងថ្នាក់ដឹក
នាំជាន់ខ្ពស់បក្សទាំងពីររដ្ឋទាំងពីរគោរពអនុវត្តកិច្ចព្រមព្រៀងអំពីគោលការណ៍សារវន្ត
បញ្ជាណែនាំដោះស្រាយបញ្ហានៅសមុទ្រវៀតណាម-ចិន។ ភាគីទាំងពីរព្រមព្រៀងត្រួត
ពិនិត្យល្អការខ្វែងគំនិតនៅសមុទ្រអនុវត្តពេញលេញប្រកបដោយប្រសិទ្ធិភាពសេចក្តី
ថ្លែងការន៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ឈានទៅ
ទទួលបានក្រមប្រតិបត្តដំបន់នៅសមុទ្រខាងកើត (COC) លើមូលដ្ឋានចរចារឯកភាព
គ្មានសកម្មភាពធ្វើឲ្យស្មុគ្រស្មាញឬបើកទូលាយជំលោះដោះស្រាយទាន់ពេលវេលា
និងសមស្របនូវបញ្ហាដែលកើតមានឡើងរក្សាទំនាក់ទំនងវៀតណាម-ចិននិង
សន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត។
ដោយមានអត្ថន័យសំខាន់ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់
អគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping នឹងបង្កើតរបត់ថ្មីក្នុងទំនាក់ទំនងវៀត
ណាម-ចិន៕