ដំណើរទស្សនកិច្ចបង្កប់ដោយភាពអាថ៍កំបាំងជាច្រើន

          (VOV)_រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ទើបនឹង​បាន​បញ្ចប់ ដំ ណើរទស្សនកិច្ចនៅប៉េកាំង(ចិន) និងជួបជាមួយសមភាគីចិន ​លោក Wang Yi។ 
ទោះបី​បានជូនដំណឹងថា៖នេះគឺជាសកម្មភាពការទូត​ត្រៀមរៀបចំអោយដំណើរ ទស្សនកិច្ចនៅចិនរបស់ប្រធានាធិបតីរុស្ស៊ី លោក Valadimir Putin នាខែឧសភាខាង
មុខក្តី  ប៉ុន្តែ ដំណើរទស្សនកិច្ចនេះបានទាក់ទាញការយកចិត្តទុក​ដាក់​ជាច្រើនពី មជ្ឈដ្ឋានអ្នកវិភាគនយោបាយអន្តរជាតិ​។ ​

ដំណើរទស្សនកិច្ចបង្កប់ដោយភាពអាថ៍កំបាំងជាច្រើន - ảnh 1
ដំណើរទស្សនកិច្ចបង្កប់ដោយភាពអាថ៍កំបាំងជាច្រើន(petrotimes.vn)

          ក្នុងជំនួបចរចារជាមួយសមភាគីចិន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ​Sergei Lavrov បានអះអាងថា៖ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររុស្ស៊ី-ចិន ​កំពុង​ស្ថិតនៅក្នុងកំរិត ជឿជាក់គ្នាទៅវិញទៅមកដ៏ខ្ពស់។ វិស័យដែលទទួលជោគជ័យបំផុត ក្នុងទំនាក់ ទំនង
រវាង ប្រទេសទាំងពីរ នោះគឺវិស័យពាណិជ្ជកម្ម តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី នាឆ្នាំ  ២០១៣ មានជិត៨៩ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ បណ្ដាវិស័យសង្គម​ 
យោធា  សន្តិសុខក៏បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាផងដែរ។

          ប៉ុន្តែ បណ្ដាអ្នកជំនាញការបានអះអាងថា៖ គោលដៅរបស់ដំណើរ​ទស្សនកិច្ច លើកនេះគឺមូស្គូកំពុងជំរុញខ្លាំងរាល់សកម្មភាពទំនាក់ទំនងការទូតឆ្ពោះទៅខាងកើត
 ពិសេសគឺចំពោះប្រទេសចិន ដោយសារទំនាក់ទំនង​រុស្ស៊ីនិងបណ្ដាប្រទេសលោក
ខាង លិចកំពុងធ្លាក់ចុះក្នុងសង្គ្រាមត្រជាក់ថ្មី ​បន្ទាប់ពីព្រឹត្តិការណ៍នានានៅអ៊ុយក្រែន.

          ការខំប្រឹងប្រែងដណ្ដើម​ឥទ្ធិពល

ការវិបត្តិនៅអ៊ុយក្រែន បានជំរុញរុស្ស៊ីនិងអាមេរិក ចូលក្នុងការសង្គ្រាមត្រជាក់ថ្មី និង
ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចូលក្នុងសភាពការណ៍អាក្រក់បំផុតពីឆ្នាំ 
១៩៩១មក។។ ដូច្នេះ ភារកិច្ច១ក្នុងភារកិច្ចសំខាន់ៗ ​របស់លោក ​ Sergei Lavrov  នៅ ប៉េកាំងនោះគឺស្វែងរកការគាំទ្រពីចិន។

          តាមសន្និដ្ឋានអំពីការខំប្រឹងប្រែងដណ្ដើម​ឥទ្ធិពលនេះគឺមូស្គូមាន​អាទីភាពជា
ច្រើន ដោយ សារមូស្គូនិងប៉េកាំងមានចំណុចប្រហាក់ប្រហែលអំពីសេដ្ឋកិច្ច  ទស្សន នយោបាយ និងគោលជំហរចំពោះបណ្ដាប្រទេស​លោកខាងលិច។ និងក្នុងស្ថាន ភាពជាក់ស្ដែង ចាប់ពីចុងឆ្នាំ២០១៣មក មជ្ឈដ្ឋានផ្សព្វផ្សាយចិនមាននិន្នាការរិះគន់
បណ្ដាប្រទេសលោកខាងលិចបានបង្កចលាចលនៅអ៊ុយក្រែន និងចាត់ទុកការប្តេជ្ញា
ចិត្តរបស់លោក Putin ការពារផលប្រយោជន៍របស់​ប្រជាជនរុស្ស៊ី​ គឺជាទង្វើងាយយល់
​ណាស់។ 

          ដូច្នេះ ក្នុងដំណើរទស្សនកិច្ចនៅប៉េកាំងលើកនេះ លោក Sergei Lavrov បាន សង្កត់ធ្ងន់ថា៖ រុស្ស៊ីវាយតំលៃខ្ពស់គោលជំហរបរានុម័ត្ត និង​តុល្យភាពរបស់ចិន ចំពោះ
បញ្ហា Crime រួមបញ្ជូលក្នុងរុស្ស៊ី និង​បញ្ហាវិបត្តិ​នៅ​អ៊ុយក្រែន។

          កំណត់រូបរាងសណ្ដាប់ធ្នាប់ពិភពលោកថ្មី

វិបត្តិនៅអ៊ុយក្រែននាបច្ចុប្បន្ន កំពុងប្រព្រឹត្តទៅដ៏ស្មុគ្រស្មាញ។ ទោះបីជា ពិបាក
ក្នុង ការឈានទៅដល់សង្គ្រាមមួយក៏ដោយ  ប៉ុន្តែបញ្ហាវិបត្តិនៅអ៊ុយក្រែនអាចក្លាយ ទៅជាបំរែបំរួលធំ ឆ្ពោះទៅដល់ការ​កំណត់សណ្ដាប់ធ្នាប់ពិភពលោកថ្មី។ 

          ពីសភាពការណ៍ជាក់ស្ដែងបានសរអោយឃើញថា៖ ដំណើរទស្សនកិច្ចនៅចិន
របស់លោកSergei Lavrov ទទួលបានជោគជ័យជា​បណ្ដើរៗ។​ ទោះ​បីជាមិនទានមាន ការគាំទ្រជាផ្លូវការក្តី ប៉ុន្តែបណ្ដាសកម្មភាពមិនប្រឆាំងរបស់ប៉េកាំងអាចធ្វើអោយមូស្គូ
ពេញចិត្ត និងបង្កលក្ខណះងាយស្រូលអោយរុស្ស៊ីចូលក្នុងការចរចារចតុភាគីនៅទីក្រុង
 Geneva ស្វីស នាថ្ងៃទី ១៧ មេសា ដើម្បីស្វែង​រកដំណោះស្រាយដោយនយោបាយមួយ
នៅអ៊ុយក្រែន​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ