ដំណើរទស្សនកិច្ចអះអាងនូវចំណងសាមគ្គីភាពនិងមិត្តភាពជាពិសេស វៀតណាម-ឡាវ។
ANH HUYEN -  
(VOVWORLD) /  
|
បហរទេសឡាវ(Image: Internet) |
VOVWORLD- ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា Nguyen SinhHung ប្រព្រឹត្ត
ទៅក្នុងកាលះទេសះដែលទំនាក់ទំនងសហប្រតិបត្តិរវាងប្រទេសទាំង២និងរដ្ឋសភា
នៃ ប្រទេសទាំង២កំពុងអភិវឌ្ឃន៍ដោយឥតឈប់ឈរ។ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្នាក់ដឹក
នាំស្ទើតែទាំងអស់របស់បក្សរដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា នៃ ប្រទេសទាំង២សុទ្ឋតែមាន
ដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។តាមរយះនោះទំនុកទុកចិត្ត ភាពជិតស្និទ្ឋរវាង
ថ្នាក់ដឹកនាំជាន់ខ្ពស់រវាង ប្រទេសទាំង២កាន់តែបានពង្រឹងនិងពង្រីកសមាជីក
ការិយាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ PhanKham Viphavan ប្រធានសមាគម
មិត្តភាពឡាវ-វៀតណាមបានចាត់ទុកថា: “ខ្ញុំរំពឹងគិតថាលើសកលលោកគ្មានទំនាក់
ទំនងណាគឺពិសេស ដូចជា ទំនាក់ទំនងរវាងប្រទេសយើងទាំង២ឡាវ-វៀតណាមទេ។ថ្នាក់ដឹកនាំនៃ ប្រទេសទាំង២ជានិច្ចកាលយកចិត្តទុកដាក់ដល់ការធ្វើយ៉ាងម៉េចដើម្បី
អប់រំជំនាន់វ័យក្មេងនៃ ប្រទេសទាំង២យល់បានប្រពៃណីរវាង ប្រទេសយើងទាំង២។ការងារអប់រំនេះជាភារកិច្ចរបស់សមាគមមិត្តភាព នៃ ប្រទេសយើងទាំង២“។
ថ្នាក់ដឹកនាំវៀតណាមនិងឡាវបានជ្រើសរើសឆ្នាំ២០១២ជា ឆ្នាំសាមគ្គីភាពនិងមិត្តភាព
ជាពិសេសវៀតណាម-ឡាវក្នុងឪកាសរំលឹកខួបលើកទី៥០ឆ្នាំបង្កើតទំនាក់ទំនងការទូត
(១៩៦២-២០១២)និង៣៥ឆ្នាំចុះហត្ថលេខាលើសន្ឋិសញ្ញាមិត្តភាពកិច្ចសហប្រតិបត្តិការ
(១៩៧៧-២០១២)។កាលពីដើមឆ្នាំនៅប្រទេសនិមួយៗបានបង្កើតគណះកម្មាធិការជាតិ
បញ្ជាឆ្នាំសាមគ្គីភាពនិងមិត្តភាពវៀតណាម-ឡាវដើម្បីគួបផ្សំរៀបចំសកម្មភាពរំលឹកខួប
នៅទូទាំងប្រទេស។ពិសេសគឺនាខែមេសាកន្លងទៅចំណុចលេចធ្លោក្នុងកំណាត់ផ្លូវ៥០ឆ្នាំ
នៃទំនាក់ទំនងការទូតវៀតណាឡាវគឺភាគីទាំង២បានរៀបចំសន្និសីទសហប្រតិតបត្តិការ
រវាងរដ្ឋសភានៃប្រទេសទាំង២នៅខេត្ត Son La (វៀតណាម)។ថ្លែងមតិនៅឪកាសនេះ
ប្រធានរដ្ឋសភា Nguyen SinhHungបានសង្កត់ធ្ងន់ថា: “ នេះជាឪកាសសំរាប់យើងរួមគ្នា
រំលឹកឡើងវិញនិងធ្វើអោយចំណងសាមគ្គីភាពជាពិសេសរវាងប្រជាជាតិទាំង២ស៊ីជំរៅ
ថែមទៀត។ចំណងនេះត្រូវបានលោកប្រធានហូជីមិញនិងលោកប្រធាន Cayso Phomvi
han បានពូនជ្រុំដោយឥតឈប់ឈរ ព្រមទាំងរួមគ្នាផ្លាស់ប្តូរទិសដៅនិងដំណោះស្រាយ
ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនាងនេះតទៅទៀត “។
|
និមិត្តរូបនៃឆ្នាំមិត្តភាពសាមគ្គីភាពមិត្តភាពវៀតណាមឡាវ។ |
លលើវិស័យសេដ្ឋកិច្ចវៀតណាមនិងឡាវកំពុងខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីពី៧០០លានដុល្លារអាមេរិកនាឆ្នាំ២០០១ឡើង១ពាន់លាននាឆ្នាំ២០១២និងឡើងដល់២ពាន់លាននាឆ្នាំ២០១៥។តាមឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan
Phuc ថាបញ្ហាសំខាន់១ក្នុងចំណោមបញ្ហាសំខាន់ដែលរដ្ឋាភិបាលនៃប្រទេសទាំង២ត្រូវ
អនុវត្តនាពេលខាងមុខគឺជំរុញសេដ្ឋកិច្ចអោយសក្តិសម្យជាមួយទំនាក់ទំនងជាប្រពៃណី
រវាងប្រទេសទាំង២។លោក Nguyen Xuan Phuc មានប្រសាសន៍ថា “ យើងត្រូវជំរុញ
រាល់វីធានការជួយឧបត្ថម្ភបណ្តាអង្គភាពអាជីវកម្មរបស់ភាគីទាំង២ពង្រីកការវិនិយោគអាជីវកម្មនិងបន្តយន្តការសន្ទនាដើម្បីដោះស្រាយការលំបាកនានាសំដៅជំរុញនិងសុក្រិដ
បណ្តាកិច្ចព្រមព្រៀងទាក់ទិនដល់ពាណិជ្ជកម្មនិងវិនិយោគជាដើម “។
នាបច្ចុប្បន្ននេះប្រទេសទាំង២ប្តេជ្ញាចិត្តសំរេចការបោះបង្គាលព្រំដែនគោកដែលនៅសេស
សល់ក្នុងឆ្នាំនេះនិងបន្តគំរោងការលើកកំពស់គុណភាពនិងប្រសិទ្ឋភាពនៃសហប្រតិ
បត្តិការវៀតណាមឡាវលើវិស័យអប់រំអភិវឌ្ឃន៍ប្រភពធនធានមនុស្សក្នុងដំណាក់កាល២០១១-២០២០៕
ANH HUYEN
-VOVWORLD