ដំណើរបំពេញទស្សនកិច្ចពង្រឹងទំនុកទុកចិត្តសម្ព័ន្ធមិត្តអឺរ៉ុប

          (VOV)_អនុប្រធានាធិបតីអាមេរិក លោក Mike Pence ទើបនឹងមាន​ដំណើរ​បំ
ពេញទស្សន កិច្ចក្នុងឋានះថ្មី​ជាលើកដំបូង នៅទ្វីបអឺរ៉ុបក្នុងសភាពការណ៍​ដែល​អឺរ៉ុប
កំពុងព្រួយបារម្ភជាច្រើន ចំពោះការបញ្ជេញមតិនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ ប៉ុន្តែ ដំណើរទស្សនកិច្ចលើកនេះបាន​រួមចំណែកលុប
បំបាត់ចោលការមន្ទិលសង្ស័យរបស់អឺរ៉ុបអំពីគោលនយោបាយ​កិច្ចការបរទេសរបស់
ប្រធានាធិបតីលោក Donald Trump និងអះអាងថា៖អឺរ៉ុបនៅ​ជា​ដៃគូមិនអាចខ្វះបាន
របស់អាមេរិកឡើយ។

ដំណើរបំពេញទស្សនកិច្ចពង្រឹងទំនុកទុកចិត្តសម្ព័ន្ធមិត្តអឺរ៉ុប - ảnh 1
ប្រធានាធិបតីអាមេរិក លោក Donald Trump

ការខ្វែងគំនិតក្នុងទំនាក់ទំនងរវាង EU, NATO ជាមួយអាមេរិក បានឡើង​
ជណ្ដើរ​ បន្ទាប់ពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសនា​ខែមក
រាឆ្នាំ២០១៧ថា៖NATO បានហួសសម័យទៅហើយ និងបណ្ដាប្រទេសអឺរ៉ុបមិន​ទទួលខុស
ត្រូវចំពោះចំណាយរបស់ប្លុកនេះទៀតទេ។ លោក Donald Trump ក៏​បាន​រិះគន់អធិការ
បតី​អាល្លឺម៉ង់​​ លោកស្រីAngela Merkel ​មានគោល​នយោបាយបើកទូលាយចំពោះជន
ចំណាកស្រុក បណ្ដាលអោយប្រទេសអឺរ៉ុប​ផ្សេងៗត្រូវប្រឈមមុខនឹងគ្រោះភេរវកម្ម ពី
អង្គការរដ្ឋឥស្លាមស្វ័យប្រកាស(IS)។ ប្រការមួយទៀតគួរអោយចាប់អារម្មណ៍មួយទៀតគឺ លោក Donald Trump បាន​ចាត់ទុកថា៖”Brexit ដ៏អស្ចារ្យ” និងកិច្ចព្រមព្រៀង
ពាណិជ្ជកម្មរវាងអឺរ៉ុបនិង​អង់គ្លេស នឹង”នាំមកនូវផលប្រយោជន៍ល្អសំរាប់ភាគីទាំង
ពីរ”។ សេចក្ដីថ្លែងការណ៍ទាំងនោះរបស់លោក Donald Trump ទទួលរងការប្រឆាំងជំ
ទាស់ពីប្រទេស​ជាច្រើនក្នុងEU ហើយបណ្ដាលអោយអឺរ៉ុបព្រួយបារម្ភអំពីកិច្ចសន្យា
របស់អាមេរិក​ក្នុងតំបន់។

          EU ជាដៃគូមិនអាចខ្វះបានរបស់អាមេរិក

        អនុប្រធានាធិបតី​ លោក Mike Pence ជាមន្ត្រីជាន់ខ្ពស់បំផុតក្នុងរដ្ឋអំណាច​ប្រ
ធានាធីបតី ​លោក Donald Trump បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅ​អឺរ៉ុប។​ អម
​ដំណើរលើកនេះរបស់  លោក Mike Pence គឺរដ្ឋមន្ត្រីស្នូលចំនួន៣រូប​ទៀតគឺ៖រដ្ឋមន្ត្រី
ការបរទេសលោក Rex Tillerson រដ្ឋមន្ត្រីការពារជាតិ លោក​James Mattis រដ្ឋមន្ត្រីក្រ
សួងសន្តិសុខក្នុងប្រទេស លោក John Kell។

          ក្នុងសំណើរទស្សនកិច្ចលើកនេះ  អនុប្រធានាធិបតី​ លោក Mike Pence ​បាន
​អញ្ជើញចូលរួមសន្និសីទសន្តិសុខ នៅទីក្រុង​Munich ( ប្រទេសអាល្លឺម៉ង់)​បន្ត​នោះគឺ
ទីក្រុង Brussels ( បែល្ស៊ីក) ជាទីកន្លែងមានទីស្នាក់​ការរបស់​សហភាព​អឺរ៉ុប​និង 
NATO។ ដោយមានការអះអាងគោលជំហរ៖ EU ជាដៃគូមិនអាចខ្វះបាន​របស់​អា
មេរិក អនុប្រធានាធិបតីអាមេរិក បានបង្ហាញយ៉ាងស្មោះត្រង់នៅវេទិកា​នៃសន្និ
សីទសន្តិសុខ Munich ក៏ដូចជាក្នុងជំនួបសន្ទនាផ្សេងៗជាមួយថ្នាក់​ដឹក​នាំ​អឺរ៉ុប។ 
លោកក៏បានលើកច្បាស់ថា៖អាមេរិកគោរព និងបន្តរក្សា​កិច្ចសន្យាធានា​សន្តិសុខ​
មុននេះ​ជាមួយអឺរ៉ុប។ 

          ក្នុអពេលជាមួយគ្នានោះ ស្ដីអំពីទំនាក់ទំនងជាមួយ NATO អនុប្រធានាធិបតី​​
 លោក Mike Pence ក៏បានសង្កត់ធ្ងន់ថា៖ គ្មានអ្វីអាចធ្វើអោយប្រែប្រួល​ទំនាក់​ទំ
នង​រវាងអាមេរិកជាមួយ NATOឡើយ​។ លោកក៏បានវាយតំលៃថា៖ អង្គការនេះជា
កត្តាសំខាន់​ដើម្បីធានាអោយពិភពលោកមួយប្រកបដោយសុវត្ថិភាព និងរួមចំ
ណែកសំខាន់សំរាប់សន្តិភាព និងភាពសម្បូររុងរឿងសំរាប់ពិភពលោក។

          ប្រតិកម្មពីអឺរ៉ុប

        សេចក្តីថ្លែងការណ៍ អាមេរិកនឹងបន្តរួមដំណើរជាមួយ NATO និងអឺរ៉ុប របស់​
អនុប្រធានាធិបតី​ លោក Mike Pence បានរួមចំណែកធ្វើអោយថ្នាក់​ដឹកនាំ​អឺរុប
​ពេញចិត្ត។ 

          ទោះបីជាពេញចិត្តចំពោះគោលជំហររបស់អាមេរិក ស្ដីអំពីអឺរ៉ុបនិង NATO ក្តី
 ប៉ុន្តែមន្ត្រីអឺរ៉ុបជាច្រើនក៏បានសង្កត់ធ្ងន់ថា៖ អាមេរិកត្រូវអនុវត្តកិច្ចសន្យាដែល
បានប្រកាស។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានចាត់ទុកថា៖​ទាំង​
អាមេរិកនិងអឺរ៉ុប ត្រូវអនុវត្តកិច្ចសន្យាទាំងឡាយ និងលោកក៏បានសង្កត់ធ្ងន់ថា៖
ពិភពលោកនឹងធ្លាក់ចូលក្នុងសភាពការណ៍អាក្រកបំផុត ប្រសិនបើអឺរ៉ុបត្រូវបែក
បាក់នោះ។ ក្នុងពេលជាមួយគ្នានោះ ប្រធានគណៈកម្មាធិការអឺរ៉ុប លោក​ Jean Claude
 Juncker បានប្រកាសថា៖អាមេរិកត្រូវការអឺរ៉ុបមួយខ្លាំងក្លា និងឯកភាពលើគ្រប់
​វិស័យ ជាពិសេសគឺក្នុងវិស័យការពារជាតិ។

          ទោះបីជា ប្រក្រតីទំនាក់ទំនងមិនទាន់បានល្អប្រសើរដូចមុនេះក្តី ប៉ុន្តែអាមេ
រិកនិង EU បានខិតជិតគ្នាថែមទៀត អនុវត្តកិច្ចសន្យា៖ដៃគូមិនអាចខ្វះ​បាន​របស់
​គ្នាលើច្រើនវិស័យ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ